ព័ត៌មានអន្ដរជាតិ
មនុស្សរាប់ពាន់នាក់តវ៉ាឲ្យចោទប្រធានាធិបតីប្រេស៊ីលជុំវិញការទប់ស្កាត់កូវីដ-១៩
មនុស្សរាប់ពាន់នាក់បានដើរហែក្បួនតាមដងផ្លូវក្នុងទីក្រុងជាច្រើននៅប្រទេសប្រេស៊ីលដើម្បីទាមទារឲ្យមានការចោទប្រកាន់លោកប្រធានាធិបតី Jair Bolsonaro ជុំវិញការឆ្លើយតបចំពោះកូវីដ-១៩ដែលរាតត្បាតយ៉ាងខ្លាំង និងបានផ្តាច់ជីវិតពលរដ្ឋប្រេស៊ីលជិតកន្លះលាននាក់។
បាតុករបាននាំគ្នាដើរតវ៉ានៅទូទាំងទីក្រុង និងទីប្រជុំជនជាង២០០កន្លែងដែលត្រូវបានគេមើលឃើញថាជាការតវ៉ាធំបំផុតប្រឆាំងនឹងលោក Bolsonaro ចាប់តាំងពីការផ្ទុះកូវីដ-១៩នៅប្រទេសប្រេស៊ីល។

សកម្មជនស៊ីវិលមកពីចលនាបង្រួបបង្រួមខ្មៅប្រេស៊ីល អ្នកស្រី Silvia de Mendonça អាយុ៥៥ឆ្នាំដែលជាអ្នកដឹកនាំការតវ៉ានៅទីក្រុងរីយ៉ូ បាននិយាយថា ៖«ថ្ងៃនេះគឺជាព្រឹត្តិការណ៍សំខាន់មួយក្នុងការតស៊ូកម្ចាត់រដ្ឋបាលប្រល័យពូជសាសន៍របស់លោក Bolsonaro។ យើងមិនអាចបាត់បង់ជីវិតពលរដ្ឋប្រេស៊ីលទៀតទេ។ យើងត្រូវការតវ៉ាតាមផ្លូវរាល់ថ្ងៃរហូតដល់រដ្ឋាភិបាលមួយនេះដូលរលំ»។
នៅក្នុងការដើរហែក្បួនតវ៉ារាប់ពាន់នាក់នៅទីក្រុងរីយ៉ូបានកាន់ផ្ទាំងក្រដាសដើម្បីជាការរំលឹកដល់ជនរងគ្រោះដែលបាត់បង់ជីវិតដោយសារកូវីដ-១៩ដែលបានសម្លាប់ជនជាតិប្រេស៊ីលជិត៤៦០ ០០០នាក់។ ចំនួនស្លាប់នេះបានក្លាយជាប្រទេសទី២ក្នុងពិភពលោកដែលមានមនុស្សស្លាប់ច្រើនបំផុត បន្ទាប់ពីសហរដ្ឋអាមេរិកដែលលេខ១។

យុវជនវ័យក្មេងអាយុ១៨ឆ្នាំឈ្មោះ Luiz Dantas បានចូលរួមដើរហែក្បួនតវ៉ា និងបានកាន់រូបថតឈ្មោះ Sebastião ដែលជាជីតារបស់ខ្លួនបានស្លាប់ដោយកូវីដក្នុងវ័យ៧៥ឆ្នាំកាលពីខែកុម្ភៈបាននិយាយថា ៖«ខ្ញុំមកទៅនេះដើម្បីរំលឹក និងចងចាំតារបស់ខ្ញុំ»។
Dantas បានអះអាងដោយយោងទៅលើលោកប្រធានាធិបតីដែលបានលើកឡើងពីកូវីដ-១៩គ្រាន់តែជា«ផ្តាសាយតិចតូច» និងមិនបានប្រឹងប្រែងដើម្បីទប់ស្កាត់ថា ៖«ពិរុទ្ធជនមានឈ្មោះទី១ និងទី២។ ខ្ញុំត្រូវការយុត្តិធម៌»។
ស្ត្រីឈ្មោះ Irene Grether អាយុ៦៩ឆ្នាំដែលសាច់ញាតិ២នាក់បានស្លាប់ដោយកូវីដ-១៩បាននិយាយថា ៖«រដ្ឋាភិបាលនេះគ្រោះថ្នាក់ជាងវីរុសទៅទៀត»។

ក្មួយស្រីរបស់ Grether ឈ្មោះ Ana Paula Carvalho អាយុ៤៦ឆ្នាំបាននិយាយថា អ្នកស្រីជឿថា លោក Bolsonaro គួរតែត្រូវបាននាំខ្លួនទៅកាន់តុលាការព្រហ្មទណ្ឌអន្តរជាតិនៅទីក្រុងឡាអេពីបទឧក្រិដ្ឋកម្មប្រឆាំងនឹងប្រជាជនប្រេស៊ីល។
អ្នកស្រីមានប្រសាសន៍ថា ៖«គាត់ជំរុញឲ្យមានករណីស្លាប់ និងបំផ្លិចបំផ្លាញ។ Bolsonaro ជាសោកនាដកម្មប្រេស៊ីលមួយ»។
លោក Bolsonaro បានការពារពីចំណាត់ការរបស់លោកទៅនឹងកូវីដ-១៩ ដោយអះអាងថា ការមិនដាក់បំរាមរឹតត្បិតខ្លាំងគឺដើម្បីការពារផលប្រយោជន៍រស់នៅ និងកាងាររបស់ប្រជាជនប្រេស៊ីល។ ប៉ុន្តែអ្នកស្រី Carvalho បាននិយាយថា ក្រោយពេលការរាលដាលវីរុសនេះគ្រប់គ្រងលែងបាន និងបរាជ័យក្នុងការទទួលបានវ៉ាក់សាំងគ្រប់គ្រាន់ លោក Bolsonaro បានបំផ្លាញសេដ្ឋកិច្ច និងអាយុជីវិត។

អ្នកស្រីបញ្ជាក់ថា ៖«ថ្ងៃនេះប្រជាជនប្រេស៊ីលមានជម្រើសមួយគឺថា ត្រូវការស្លាប់ដោយអត់ឃ្លាន ឬស្លាប់ដោយកូវីដ-១៩»។
ការធ្វើបាតុកម្មកាលពីថ្ងៃសៅរ៍ដែលបានធ្វើនៅទីក្រុងធំៗដូចជា São Paulo, Belo Horizonte, Recife និងរដ្ឋធានី Brasília ព្រមទាំងទីប្រជុំជនតូចៗជាច្រើនទៀតជាការតវ៉ាយ៉ាងធំសម្បើមគិតចាប់តាំងពីលោក Bolsonaro បានកាន់អំណាចកាលពីខែមករា ឆ្នាំ២០១៩។
ការស្ទង់មតិបានបង្ហាញពីការខឹងសម្បារកំពុងកើនឡើងទៅជុំវិញដំណោះស្រាយលើកូវីដ-១៩របស់ប្រធានាធិបតីស្តាំនិយមរូបនេះ។ ក្នុងនោះមាន៥៧%នៃប្រជាជនឥឡូវនេះកំពុងគាំទ្រឲ្យមានការចោទប្រកាន់លោក៕

ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ theguardian

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ