ព័ត៌មានអន្ដរជាតិ
បក្សប្រឆាំងអ៉ីស្រាអែលកំពុងចាប់ដៃគ្នាដើម្បីផ្តួលនាយករដ្ឋមន្ត្រី Netanyahu ឆាប់ៗ
អ្នកជាតិនិយមអ៉ីស្រាអែលលោក Naftali Bennett បាននិយាយនៅថ្ងៃអាទិត្យ ទី៣០ ខែឧសភាថា លោកអាចនឹងចូលរួមបង្កើតរដ្ឋាភិបាលចម្រុះដ៏មានសក្តានុពលដែលអាចនឹងបញ្ចប់មេដឹកនាំដ៏យូរអង្វែងបំផុតរបស់ប្រទេសគឺលោកនាយករដ្ឋមន្ត្រី Benjamin Netanyahu នាពេលបច្ចុប្បន្ន។
សមាជិកសភាប្រឆាំងនឹងបុរសស្តាំនិយម Netanyahu បានកំពុងស្ថិតនៅក្នុងកិច្ចពិភាក្សាមុនពេលកំណត់មកដល់គឺថ្ងៃពុធខាងមុខនេះ ខណៈបទឈប់បាញ់គ្នាត្រូវបានធ្វើឡើងដើម្បីបញ្ចប់សង្គ្រាមយោធាបណ្តាលឲ្យមនុស្សស្លាប់ជាមួយក្រុមហាម៉ាស នៅហ្គាហ្សា ស្ទ្រីប។
លោកនាយករដ្ឋមន្ត្រី Netanyahu អាយុ៧១ឆ្នាំដែលប្រឈមនឹងបទចោទប្រកាន់លួចបន្លំ សូកប៉ាន់ និងរំលោភលើសេចក្តីទុកចិត្តដែលលោកបានបដិសេធបានកាន់អំណាចក្នុងរយៈពេលនៃនយោបាយវឹកវរដែលត្រូវបានគេមើលឃើញពីការបោះឆ្នោត៤លើកមិនពេញលេញក្នុងរយៈពេល២ឆ្នាំម្តង។
![](https://www.kampucheathmey.com/wp-content/uploads/2021/05/Lapid-and-Bonnet-1024x573.png)
ការបោះឆ្នោតកាលពីខែមីនាបានឃើញពីគណបក្ស Likud របស់លោក Netanyahu ទទួលបានអាសនៈច្រើនបំផុត ប៉ុន្តែលោកបានបរាជ័យក្នុងការបង្កើតរដ្ឋាភិបាល។
មេដឹកនាំប្រឆាំង និងជាអតីតពិធីករទូរទស្សន៍លោក Yair Lapid ឥឡូវនេះមានពេលរហូតដល់ល្ងាចថ្ងៃពុធដើម្បីបង្កើតសម្ព័ន្ធដៃគូប្រជែង។
លោក Lapid អាយុ៥៧ឆ្នាំបានកំពុងស្វែងរកសម្ព័ន្ធភាពចម្រុះដែលប្រព័ន្ធផ្សព្វផ្សាយអ៉ីស្រាអែលបានដាក់ឈ្មោះ«ប្លុកសម្រាប់ការផ្លាស់ប្តូរ»ដែលរាប់បញ្ចូលទាំងលោក Bennett ក៏ដូចជាសមាជិកសភាអារ៉ាប់-អ៉ីស្រាអែលជាច្រើនទៀត។
ក្នុងការប្តេជ្ញាចិត្តរបស់លោកដើម្បីទម្លាក់នាយករដ្ឋមន្ត្រីដែលគួរឲ្យស្អប់ខ្ពើម លោក Lapid នឹងចែកអំណាចគ្នា ហើយដឹកនាំដោយលោក Bennett អាយុ៤៩ឆ្នាំដែលនឹងត្រូវទទួលអាណត្តិដំបូងក្នុងតំណែងនាយករដ្ឋមន្ត្រីផ្លាស់ប្តូរវិលជុំគ្នាដើម្បីកាន់។
លោក Bennett បន្ទាប់ពីបានជួបសមាជិកគណបក្សជាតិ និងសាសនានិយម Yamina របស់លោក បាននិយាយនៅថ្ងៃអាទិត្យថា ៖«ខ្ញុំនឹងធ្វើអ្វីគ្រប់យ៉ាងដើម្បីបង្កើតរដ្ឋាភិបាលឯកភាពជាតិមួយជាមួយមិត្តរបស់ខ្ញុំគឺលោក Yair Lapid»។
![](https://www.kampucheathmey.com/wp-content/uploads/2021/05/Netanyahu-1024x573.png)
ពួកគាត់បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា គណបក្សរបស់លោក Lapid និង Bennettបានចាប់ផ្តើមពិភាក្សានៅយប់ថ្ងៃអាទិត្យដើម្បីបង្កើតកិច្ចព្រមព្រៀងផ្លូវការ។
គណបក្សជាតិ និងសាសនានិយម Yamina បានឈ្នះអាសនៈ៧ប៉ុណ្ណោះក្នុងការបោះឆ្នោតកាលពីថ្ងៃទី២៣ ខែមីនា ប៉ុន្តែសមាជិកម្នាក់បានបដិសេធចូលរួមជាមួយសម្ព័ន្ធភាពប្រឆាំងនឹងលោក Netanyahu។
លោក Netanyahu ដែលបានកាន់អំណាចរយៈពេល១២ឆ្នាំជាប់គ្នា បន្ទាប់ពីអាណត្តិដំបូងមានរយៈពេល៣ឆ្នាំ នៅក្នុងសុន្ទរកថារបស់លោកផ្សាយតាមទូរទស្សន៍ប៉ុន្មាននាទី បន្ទាប់ពីដឹងផែនការរបស់គូប្រជែងបានហៅថា ផែនការសម្ព័ន្ធភាពចម្រុះគូប្រជែងគឺជាគ្រោះថ្នាក់សម្រាប់សន្តិសុខអ៉ីស្រាអែល៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ AFP
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម២២ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច