Connect with us

ព័ត៌មានអន្ដរជាតិ

ហ្វីលីពីន ចាប់ផ្ដើមចាក់វ៉ាក់សាំង Sinovac ដល់អត្តពលិកចូលរួមព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងតូក្យូ

បានផុស

នៅ

ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ បានចាប់ផ្តើមនៅក្នុងប្រទេសហ្វីលីពីន សម្រាប់អត្តពលិក និងបុគ្គលិកដែលចូលរួមព្រឹត្តិការណ៍ កីឡាអូឡាំពិកទីក្រុងតូក្យូ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មនុស្សប្រហែល ៥០០ នាក់បានទទួលការចាក់វ៉ាក់សាំងរបស់ពួកគេ នៅឯសណ្ឋាគារមួយក្នុងរដ្ឋធានីម៉ានីល ខណៈការចាក់នោះ គឺប្រើប្រាស់វ៉ាក់សាំង CoronaVac ដែលត្រូវបានបង្កើតឡើងដោយក្រុមហ៊ុនចិន Sinovac ។

អត្តពលិក និងមន្រ្តីដែលចូលរួមក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក និងប៉ារ៉ាឡាំពិកទីក្រុងតូក្យូ កំពុងត្រូវបានផ្តល់អាទិភាព សម្រាប់ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ ដោយរដ្ឋាភិបាលហ្វីលីពីន ។

ទន្ទឹមនោះ បញ្ជីឈ្មោះក្រុមអាទិភាពដទៃទៀត ក៏រួមបញ្ចូលទាំងមន្ត្រីសុខាភិបាល និងមន្ត្រីសំខាន់ៗ ក៏ដូចជាអត្តពលិក និងបុគ្គលិក ដែលនឹងចូលរួមព្រឹត្តិការណ៍កីឡាអន្តរជាតិមួយទៀតគឺ ស៊ីហ្គេម នៅប្រទេសវៀតណាម នាខែវិច្ឆិកាខាងមុខនេះផងដែរ ។

គួរបញ្ជាក់ថា គិតត្រឹមពេលនេះ ប្រទេសហ្វីលីពីន មានករណីឆ្លងជំងឺកូវីដ ១៩ សរុប ១,២២៣,៦២៧ ករណី និងមានអ្នកស្លាប់ ២០,៨៦០ នាក់ ខណៈមានអ្នកជាសះស្បើយ ១,១៤៩,០១០ នាក់ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ NHK

ចុចអាន ៖ រដ្ឋាភិបាល ហ្វីលីពីន មានវ៉ាក់សាំងហើយ នៅពិបាករឿងប្រជា​ជន​​មិន​ចង់​ចាក់​ទៀត

ចុចអាន ៖ ប្រទេស​អាស៊ាន​មួយ​នេះ​អនុញ្ញាត​ប្រើ​វ៉ាក់សាំង​ Pfizer បន្ទាន់​ដល់​ក្មេងអាយុ​​១២-១៥ ឆ្នាំ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ៩ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ១០ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ១១ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម