ព័ត៌មានអន្ដរជាតិ
ខែមុន សត្វសេះជាង២០ក្បាលស្លាប់ដោយសារខ្វះអាហារនៅបង់ក្លាដែស
សត្វសេះជាង២០ក្បាលបានស្លាប់ដោយសារខ្វះអាហារក្នុងរយៈពេលត្រឹមតែមួយខែប៉ុណ្ណោះនៅស្រុកមួយដ៏ល្បីកល្បាញរបស់ប្រទេសបង់ក្លាដែស។ នេះបើតាមម្ចាស់សេះបាននិយាយកាលពីថ្ងៃអាទិត្យ ទី៣០ ខែឧសភា ខណៈឧស្សាហកម្មទេសចរណ៍របស់ប្រទេសនេះកំពុងដុនដាបដោយវិបត្តិកូវីដ-១៩។
ប្រទេសអាស៊ីខាងត្បូងដែលមានប្រជាជន១៦៨លាននាក់បានកំពុងប្រយុទ្ធនឹងរលកថ្មីនៃការផ្ទុះកូវីដ-១៩ដែលបានធ្វើឲ្យប្រព័ន្ធសុខាភិបាលដុនដាប និងបានដាក់បំរាមទូទាំងប្រទេស។

ម្ចាស់សេះបាននិយាយថា ពួកគាត់កំពុងពិបាករកចំណីឲ្យសេះដែលជាសត្វប្រើប្រាស់សម្រាប់បម្រើទេសចរណ៍នៅឆ្នេរខ្សាច់ Cox’s Bazar ជាឆ្នេរដ៏ល្បីល្បាញមួយក្នុងពិភពលោកយូរហើយ។
ស្ត្រីឈ្មោះ Farida Begum អ្នកនាំពាក្យសមាគមម្ចាស់សេះនៅ Cox’s Bazar បាននិយាយថា ៖«នៅពេលកូវីដ-១៩បានវាយប្រហារ ចំនួនភ្ញៀវទេសចរបានធ្លាក់ចុះចុះយ៉ាងខ្លាំង។ យើងកំពុងតស៊ូដើម្បីបំពេញសេចក្តីត្រូវការ។ តើយើងចិញ្ចឹមសេះឲ្យរស់របៀបណា?
ភ្ញៀវទេសចរបានវិលមកវិញក្នុងរយៈពេលខ្លីពីខែធ្នូដល់ខែកុម្ភៈនៅពេលករណីឆ្លងកូវីដ-១៩បានថយចុះ ប៉ុន្តែក្រោយមកក៏ស្ងប់ស្ងាត់ទៅវិញដោយសារករណីឆ្លងផ្ទុះឡើងវិញដោយមានដាក់បំរាមចាប់ពីថ្ងៃទី១៤ ខែមេសា។

អ្នកស្រី Begum ឲ្យដឹងថា យ៉ាងហោចណាស់សេះចំនួន២១ក្បាលក្នុងចំណោមសេះ៩០ក្បាលដែលបម្រើវិស័យទសចរណ៍នៅឆ្នេរខ្សាច់នោះបានស្លាប់កាលពីខែមុន។ កំឡុងពេលការដាក់បំរាមកាលពីឆ្នាំមុន សេះចំនួន៤១ក្បាលរាប់ទាំងសេះ៨ក្បាលរបស់គាត់ផងបានស្លាប់។
ម្ចាស់មួយចំនួនបានដោះលែងសេះរបស់ពួកគាត់ឲ្យដើរតាមចិត្តដើម្បីដើរស៊ីស្មៅ ឬចំណីអាហារអ្វីដោយខ្លួនឯង។
ម្ចាស់សេះទាំងនោះបាននិយាយថា ពួកគេកំពុងវេទនារឿងរកចំណីអាហារសម្រាប់គ្រួសារ ហើយវាជាបន្ទុកបន្ថែមទៀតដែលត្រូវរកចំណីអាហារសម្រាប់សេះ។
ម្ចាស់សេះឈ្មោះ Sarwar Azam បាននិយាយថា សេះរបស់គាត់បានស្លាប់កាលពីសប្តាហ៍មុន ហើយសេះមួយទៀតកំពុងអត់ឃ្លាន។
ឆ្នេរខ្សាច់ដ៏ល្បីល្បាញនោះបានទាក់ទាញភ្ញៀវទេសចរជាង២លាននាក់ដែលភាគច្រើនអ្នកដំណើរក្នុងស្រុកជារៀងរាល់ឆ្នាំ។ ប្រជាជនរស់នៅតំបន់នោះជាច្រើនរស់នៅពឹងផ្អែកលើប្រាក់ចំណូលពីវិស័យទេសចរណ៍ ដូច្នេះបើគ្មានអ្នកទេសចរ គឺមានន័យថា គ្មានចំណូល។
រហូតដល់ពេលនេះ ប្រទេសបង់ក្លាដែសមានករណីឆ្លងកូវីដ-១៩សរុបជិត ៨០០ ០០០នាក់ និងស្លាប់ជាង ១២ ៣០០នាក់ ប៉ុន្តែអ្នកជំនាញជឿជាក់ថា ចំនួនទំនងជាច្រើនជាងនេះ៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ CNA

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ