Connect with us

ព័ត៌មានអន្ដរជាតិ

ចិន​ចាប់​ផ្តើម​បិទ​ផ្នែក​ខ្លះ​ក្នុង​ក្រុង​ Guangzhou​ ក្រោយ​កូវីដ​ឆ្លង​ថ្មី​កើន​ឡើង

បានផុស

នៅ

នៅ​ថ្ងៃ​ចន្ទ ទី​៣១ ខែ​ឧសភា​នេះ ប្រទេស​ចិន​​បាន​ឲ្យ​ដឹង​ថា មាន​ករណី​​កូវីដ-១៩​ឆ្លង​ក្នុង​ស្រុក​ថ្មី​​២០​នាក់​កាល​ពី​ថ្ងៃ​ទី​៣០ ខែ​ឧសភា នៅ​ភាគ​ខាង​ត្បូង​ប្រទេស​ដែល​ជំរុញ​ឲ្យ​អាជ្ញាធរ​​ដាក់​បំរាម​បិទតំបន់​មួយ​ចំនួន​នៅ​ខេត្ត Guangdong។

អាជ្ញាធរ​សុខាភិបាល​បាន​ធ្វើ​បច្ចុប្បន្ន​ភាព​ប្រចាំ​ថ្ងៃ​ថា ក្នុង​ចំណោម​​​ករណី​ឆ្លង​កូវីដ-១៩ថ្មី​ចំនួន​២៧​នាក់​ មាន​តែ​៧​នាក់​ប៉ុណ្ណោះ​ដែល​ឆ្លង​ពី​ដំបូង​នៅ​ខេត្ត​ Guangdong។

កាល​ពី​ថ្ងៃសៅរ៍ អាជ្ញាធរ​​ទី​ក្រុង​ Guangzhou បាន​បញ្ជាក់​ឲ្យ​ពលរដ្ឋ​នៅ​តាម​ផ្លូវ​ចំនួន​៥​នៅ​ខណ្ឌ​ Liwan ស្ថិត​នៅ​ផ្ទះ និង​ពន្យា​ពេល​ធ្វើ​សកម្ម​ភាព​ដែល​មិន​ចាំ​បាច់ ខណៈ​ទីតាំង​កម្សាន្ត និង​ផ្សារ​ត្រូវ​បាន​បិទ។

ប្រជា​ជន​តម្រង់​ជួរ​ចាក់វ៉ាក់សាំង​នៅ Guangdong
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​សេចក្តី​ប្រកាស​របស់​ទី​ក្រុង​កាល​ពី​ថ្ងៃ​អាទិត្យ​ថា មនុស្ស​ដែល​កំពុង​ទៅ​កាន់​ទី​ក្រុង​​​ចេញពី​ព្រលាន​យន្តហោះ​ ស្ថានីយ៍​រថភ្លើង និង​ចំណត​រថយន្ត​ក្រុង​ត្រូវ​តែ​បង្ហាញ​​លិខិតស្នាម​​ធ្វើ​តេស្ត​ដែល​អវិជ្ជមាន​កូវីដ-១៩​ក្នុង​រយៈ​ពេល​៣​​​ថ្ងៃ ​​លើក​លែង​តែ​អ្នក​ដំណើរ​ដែល​មក​ដល់​ទី​ក្រុង​ដើម្បី​ឆ្លង​កាត់​តែ​ប៉ុណ្ណោះ។

យោង​តាម​អនុប្រធាន​ស្នងការ​សុខភាព​ទី​ក្រុង​លោក Chen Bin បាន​និយាយ​ក្នុង​សន្និសីទ​កាល​ពី​ថ្ងៃ​អាទិត្យ​ថា ការ​ឆ្លង​កូវីដ-១៩​ថ្មី​ៗ​នេះ​នៅ​ក្នុង​ទី​ក្រុង​បាន​រាល​ដាល​យ៉ាង​ឆាប់​រហ័ស​ដែល​​ជា​ប្រភេទ​វីរុស​បំប្លែង​ខ្លួន​ឥណ្ឌា។

អាជ្ញាធរសុខាភិបាល​ខេត្ត​ Guangdong បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ចន្ទ​នេះ​​ថា ក្នុង​ចំណោម​អ្នក​​ឆ្លង​ក្នុង​ស្រុក​ថ្មី​២០​នាក់​កាល​ពី​ថ្ងៃ​ទី​៣០ ខែ​ឧសភា មាន​១៨​នាក់​រក​ឃើញ​នៅ​ទី​ក្រុង​ Guangzhou និង​២​នាក់​រក​ឃើញ​នៅ​ទី​ក្រុង Foshan។

សារព័ត៌មាន​រដ្ឋ​បាន​ផ្សាយ​ថា ករណី​ឆ្លង​ថ្មី​ៗ​នេះ​បាន​​ពាក់​ព័ន្ធ​នឹង​វីរុស​បំប្លែង​ខ្លួន​ថ្មី​ដែល​ត្រូវ​បាន​រក​ឃើញ​ដំបូង​នៅ​ប្រទេស​ឥណ្ឌា។

ប្រទេស​ចិន​បានរាយការណ៍​ករណី​ឆ្លង​​ថ្មី​ចំនួន​១៩​នាក់​​ដែល​មិន​ត្រូវ​បាន​បញ្ជាក់​ច្បាស់​លាស់​ជា​ករណី​វីរុស​កាល​ពី​ថ្ងៃ​ទី​៣០ ខែ​ឧសភា បើ​ប្រៀប​ធៀប​ធៀប​នឹង​ការ​ឆ្លង​២២​នាក់​កាល​ពី​ថ្ងៃ​សៅរ៍។

គិត​ត្រឹម​ថ្ងៃ​ទី​៣០ ខែ​ឧសភា ចិន​មាន​ករណី​ឆ្លង​កូវីដ-១៩​សរុប​ចំនួន ៩១ ០៩៩​នាក់ និង​ករណី​ស្លាប់​គ្មាន​ការ​ប្រែ​ប្រួល​ទេ​គឺ ៤៦៣៦​នាក់​ដដែល៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ Reuters

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

មីនតោន
សន្តិសុខសង្គម២២ ម៉ោង មុន

អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់

សន្តិសុខសង្គម២២ ម៉ោង មុន

របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

អ្នកទោសស្រីជាង១៥០នាក់ ត្រូវបានរំលោភ និងដុតទាំងរស់ ក្នុង​ហេតុការណ៍​ហែកគុក​នៅ​កុងហ្គោ

ព័ត៌មានជាតិ២១ ម៉ោង មុន

បុគ្គលតាំងខ្លួនជាលោក ​ស៊ិន ស៊ីសាមុត​ ចាប់​ជាតិ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅតុលាការ ពាក់ព័ន្ធការញុះញង់

Sokha Hotels

ព័ត៌មានពេញនិយម