ព័ត៌មានអន្ដរជាតិ
អ៊ីរ៉ង់ឆ្លើយតបទៅវិញ ក្រោយអាមេរិកចោទប្រកាន់ថាជ្រៀតជ្រែកក្នុងការបោះឆ្នោត
អ្នកនាំពាក្យបេសកកម្មអ៊ីរ៉ង់ប្រចាំអង្គការសហប្រជាជាតិ (UN) បាននិយាយកាលពីថ្ងៃពុធថា អ៊ីរ៉ង់គ្មានចំណាប់អារម្មណ៍ក្នុងការជ្រៀតជ្រែកចូលក្នុងការបោះឆ្នោតសហរដ្ឋអាមេរិកឡើយ ។
លោក Alireza Miryousefi បាននិយាយទៅកាន់សារព័ត៌មាន ABC News ខណៈដែលបដិសេដការចោទប្រកាន់នេះថា “មិនដូចអាមេរិកនោះទេ អ៊ីរ៉ង់មិនជ្រៀតជ្រែកក្នុងការបោះឆ្នោតរបស់ប្រទេសផ្សេងឡើយ ។ ពិភពលោកកំពុងមើលឃើញពីភាពអស់សង្ឃឹមនៃការប៉ុនប៉ងជាសាធារណៈរបស់សហរដ្ឋអាមេរិកដើម្បីសាកសួរអំពីលទ្ធផលនៃការបោះឆ្នោតរបស់ខ្លួនក្នុងកម្រិតខ្ពស់បំផុត” ។
ការឆ្លើយតបនេះធ្វើឡើង បន្ទាប់ពីសារព័ត៌មាន BBC បានចុះផ្សាយកាលពីថ្ងៃពុធ ទី២១ ខែតុលា ថា មន្រ្តីសន្តិសុខជាតិជាន់ខ្ពស់របស់សហរដ្ឋអាមេរិកបានជូនដំណឹងដល់សាធារណជនអាមេរិកកាលពីថ្ងៃពុធថា អ៊ីរ៉ង់ និងរុស្ស៊ីបានទទួលទិន្នន័យអ្នកបោះឆ្នោតក្នុងកិច្ចប្រឹងប្រែងរបស់ពួកគេដើម្បីជ្រៀតជ្រែកក្នុងការបោះឆ្នោតឆ្នាំ ២០២០ របស់សហរដ្ឋអាមេរិក ។
អ្នកនាំពាក្យរូបនេះបាននិយាយថា “ការចោទប្រកាន់ទាំងនេះមិនមានអ្វីក្រៅពីសេណារីយ៉ូផ្សេងទៀតដើម្បីធ្វើឲ្យខូចទំនុកចិត្តអ្នកបោះឆ្នោតចំពោះសន្តិសុខនៃការបោះឆ្នោតអាមេរិក និងមិនសមហេតុផល ។ អ៊ីរ៉ង់គ្មានចំណាប់អារម្មណ៍ក្នុងការជ្រៀតជ្រែកចូលក្នុងការបោះឆ្នោតអាមេរិកនោះទេ ហើយក៏មិនខ្វល់ចំពោះលទ្ធផលដែរ ។ សហរដ្ឋអាមេរិកត្រូវតែបញ្ចប់ភាពសាហាវ និងគ្រោះថ្នាក់របស់ខ្លួនចំពោះការចោទប្រកាន់ប្រឆាំងនឹងអ៊ីរ៉ង់ទៀតទៅ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ XINHUA
ចុចអាន ៖ FBI និយាយថា អ៊ីរ៉ង់ និងរុស្ស៊ីមានព័ត៌មានអ្នកបោះឆ្នោតអាមេរិក
ចុចអាន ៖ ក្រសួងការបរទេសអាមេរិកយល់ព្រមលក់អាវុធដល់កោះតៃវ៉ាន់ក្នុងទំហំទឹកប្រាក់ជាង ១.៨ ពាន់លានដុល្លារ
-
កីឡា៦ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង