ព័ត៌មានអន្ដរជាតិ
គីម ជុងអ៊ុន ត្រៀមជូនកាដូដ៏ភ្ញាក់ផ្អើលមួយដល់អាមេរិកនៅថ្ងៃលោក ចូ បៃដិន សម្ពោធចូលកាន់តំណែង
អតីតអ្នកជំនាញជាន់ខ្ពស់ផ្នែកអាស៊ីរបស់ក្រសួងការបរទេសសហរដ្ឋអាមេរិកលោក Evans J.R. Revere បានព្រមានថា មេដឹកនាំផ្តាច់ការកូរ៉េខាងជើងលោក គីម ជុងអ៊ុន នឹងជូនកាដូជាការបង្ហាញពីកម្លាំងយោធារបស់គាត់នៅពេលលោក ចូ បៃដិន ក្លាយជាប្រធានាធិបតីសហរដ្ឋអាមេរិក។
ការឈ្នះឆ្នោតជាប្រធានាធិបតីរបស់លោក ចូ បៃដិន បានបង្កឲ្យមានការភ័យខ្លាចថា ប្រទេសកូរ៉េខាងជើងអាចចាប់ផ្តើមសាកល្បងអាវុធនុយក្លេអ៊ែរក្នុងរយៈពេលប៉ុន្មានសប្តាហ៍ទៀត។
មេដឹកនាំខាងគណបក្សប្រជាធិបតេយ្យវ័យ៧៧ឆ្នាំរូបនេះបានឈ្នះការប្រកួតប្រជែងកាលពីដើមខែនេះ ដោយនៅទីបំផុតកាលពីចុងសប្តាហ៍ លោកប្រធានាធិបតី ដូណាល់ ត្រាំ បានទទួលស្គាល់ថាគាត់ចាញ់ការបោះឆ្នោត។
ទោះបីជាយ៉ាងណាក៏ដោយ របាយការណ៍ពីកូរ៉េខាងជើងបានបង្ហាញថា មេដឹកនាំផ្តាច់ការ គីម ជុងអ៊ុន អាចនឹងសាកល្បងអាវុធប្រល័យលោកក្នុងពេលឆាប់ៗនេះអំឡុងពេលដែលលោក បៃដិន ត្រូវបានគេរំពឹងថានឹងស្បថចូលកាន់តំណែងជាប្រធានាធិបតីក្នុងខែមករាឆ្នាំ២០២១។
លោក គីម បានបាត់មុខពីសាធារណៈក្នុងរយៈពេល២សប្តាហ៍ចុងក្រោយនេះចំពេលមានការភ័ន្តច្រឡំនិងការឈ្លោះប្រកែកគ្នានៅសហរដ្ឋអាមេរិកជុំវិញលទ្ធផលឆ្នោតឆ្នាំ២០២០។
សារព័ត៌មាន Sputnik បានដកស្រង់សម្តីរបស់អតីតមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិកលោក Evans Revere ដែលបានព្រមានថា “វាអាចទៅរួចដែលក្រុងព្យុងយ៉ាងនឹងធ្វើតេស្តនុយក្លេអ៊ែរឬមីស៊ីលរយៈចម្ងាយឆ្ងាយមុនពេលការសម្ពោធចូលកាន់តំណែងឬភា្លមៗក្រោយពេលនោះ”។
លោកបានបន្តលើកឡើងថា ការសាកល្បងនុយក្លេអ៊ែរអាចជាវិធីអបអរប្រធានាធិបតីថ្មីនិងបង្កើនអានុភាពនៃការចរចារបស់ខ្លួនជាមួយក្រុងវ៉ាស៊ីនតោន។
គាត់បានបន្ថែមនៅក្នុងការព្រមានរបស់គាត់ថា “ក្រុមរបស់លោក បៃដិន នឹងចងចាំពីការបរាជ័យនៃវិធីសាស្រ្តរបស់លោក ត្រាំ ដែលបានធ្វើគថ្លង់ចំពោះការអភិវឌ្ឍន៍អាវុធនុយក្លេអ៊ែរនិងការធ្វើតេស្តមីស៊ីលរយៈចម្ងាយមធ្យមរបស់កូរ៉េខាងជើង”។
គួរបញ្ជាក់ថា ពិធីសម្ពោធចូលកាន់តំណែងរបស់លោក ចូ បៃដិន ជាប្រធានាធិបតីសហរដ្ឋអាមេរិកនឹងធ្វើឡើងនៅថ្ងៃពុធទី២០ខែមករាមុខវិមានកាពីតូលក្នុងទីក្រុង វ៉ាស៊ីនតោន ឌីស៊ី៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Daily Star

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៣ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មេធាវីថៃម្នាក់ចេញមុខគាំទ្រជនកំសាក ដែលលួចវាយទាហានកម្ពុជា ទោះប្រទេសថៃកំពុងអាម៉ាស់