គីម ជុងអ៊ុន ត្រៀមជូនកាដូដ៏ភ្ញាក់ផ្អើលមួយដល់អាមេរិកនៅថ្ងៃលោក ចូ បៃដិន សម្ពោធចូលកាន់តំណែង – Kampuchea Thmey Daily
Connect with us

ព័ត៌មានអន្ដរជាតិ

គីម ជុងអ៊ុន ត្រៀមជូនកាដូដ៏ភ្ញាក់ផ្អើលមួយដល់អាមេរិកនៅថ្ងៃលោក ចូ បៃដិន សម្ពោធចូលកាន់តំណែង

Published

on

អតីតអ្នកជំនាញជាន់ខ្ពស់ផ្នែកអាស៊ីរបស់ក្រសួងការបរទេសសហរដ្ឋអាមេរិកលោក Evans J.R. Revere បានព្រមានថា មេដឹកនាំផ្តាច់ការកូរ៉េខាងជើងលោក គីម ជុងអ៊ុន នឹងជូនកាដូជាការបង្ហាញពីកម្លាំងយោធារបស់គាត់នៅពេលលោក ចូ បៃដិន ក្លាយជាប្រធានាធិបតីសហរដ្ឋអាមេរិក។

ការឈ្នះឆ្នោតជាប្រធានាធិបតីរបស់លោក ចូ បៃដិន បានបង្កឲ្យមានការភ័យខ្លាចថា ប្រទេសកូរ៉េខាងជើងអាចចាប់ផ្តើមសាកល្បងអាវុធនុយក្លេអ៊ែរក្នុងរយៈពេលប៉ុន្មានសប្តាហ៍ទៀត។

មេដឹកនាំខាងគណបក្សប្រជាធិបតេយ្យវ័យ៧៧ឆ្នាំរូបនេះបានឈ្នះការប្រកួតប្រជែងកាលពីដើមខែនេះ ដោយនៅទីបំផុតកាលពីចុងសប្តាហ៍ លោកប្រធានាធិបតី ដូណាល់ ត្រាំ បានទទួលស្គាល់ថាគាត់ចាញ់ការបោះឆ្នោត។

ទោះបីជាយ៉ាងណាក៏ដោយ របាយការណ៍ពីកូរ៉េខាងជើងបានបង្ហាញថា មេដឹកនាំផ្តាច់ការ គីម ជុងអ៊ុន អាចនឹងសាកល្បងអាវុធប្រល័យលោកក្នុងពេលឆាប់ៗនេះអំឡុងពេលដែលលោក បៃដិន ត្រូវបានគេរំពឹងថានឹងស្បថចូលកាន់តំណែងជាប្រធានាធិបតីក្នុងខែមករាឆ្នាំ២០២១។

លោក គីម បានបាត់មុខពីសាធារណៈក្នុងរយៈពេល២សប្តាហ៍ចុងក្រោយនេះចំពេលមានការភ័ន្តច្រឡំនិងការឈ្លោះប្រកែកគ្នានៅសហរដ្ឋអាមេរិកជុំវិញលទ្ធផលឆ្នោតឆ្នាំ២០២០។

សារព័ត៌មាន Sputnik បានដកស្រង់សម្តីរបស់អតីតមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិកលោក Evans Revere ដែលបានព្រមានថា “វាអាចទៅរួចដែលក្រុងព្យុងយ៉ាងនឹងធ្វើតេស្តនុយក្លេអ៊ែរឬមីស៊ីលរយៈចម្ងាយឆ្ងាយមុនពេលការសម្ពោធចូលកាន់តំណែងឬភា្លមៗក្រោយពេលនោះ”។

លោកបានបន្តលើកឡើងថា ការសាកល្បងនុយក្លេអ៊ែរអាចជាវិធីអបអរប្រធានាធិបតីថ្មីនិងបង្កើនអានុភាពនៃការចរចារបស់ខ្លួនជាមួយក្រុងវ៉ាស៊ីនតោន។

គាត់បានបន្ថែមនៅក្នុងការព្រមានរបស់គាត់ថា “ក្រុមរបស់លោក បៃដិន នឹងចងចាំពីការបរាជ័យនៃវិធីសាស្រ្តរបស់លោក ត្រាំ ដែលបានធ្វើគថ្លង់ចំពោះការអភិវឌ្ឍន៍អាវុធនុយក្លេអ៊ែរនិងការធ្វើតេស្តមីស៊ីលរយៈចម្ងាយមធ្យមរបស់កូរ៉េខាងជើង”។

គួរបញ្ជាក់ថា ពិធីសម្ពោធចូលកាន់តំណែងរបស់លោក ចូ បៃដិន ជាប្រធានាធិបតីសហរដ្ឋអាមេរិកនឹងធ្វើឡើងនៅថ្ងៃពុធទី២០ខែមករាមុខវិមានកាពីតូលក្នុងទីក្រុង វ៉ាស៊ីនតោន ឌីស៊ី៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Daily Star

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ6 hours ago

តោះ​ចូលរួម​ទាំងអស់គ្នា ! ហ៊ុយ យ៉ា​ឡេង បំផុស​យុទ្ធនាការ​ម្នាក់​១​ដុល្លារ​ជួយ​សម្រួល​ទុក្ខលំបាក​តាៗ​ស៊ីក្លូ​ជាង​៣០០​នាក់​

ព័ត៌មានជាតិ7 hours ago

លោក​ឧ​ត្តម​សេនីយ៍​ចុះសួរសុខទុក្ខ មេ​អាវុធហត្ថ​ខណ្ឌ​ដង្កោ​ដែលមាន​ជំងឺ​ធ្ងន់ធ្ងរ

ព័ត៌មានជាតិ7 hours ago

សំណុំរឿង​បាញ់​ឲ្យ​ស្លាប់​ប្រពន្ធ​របួស​កូន តុលាការ​ផ្ដន្ទាទោស​១២​ឆ្នាំ

ព័ត៌មានជាតិ7 hours ago

តោះ​ចូលរួម​ទាំងអស់គ្នា ! ហ៊ុយ យ៉ា​ឡេង បំផុស​យុទ្ធនាការ​ម្នាក់​១​ដុល្លារ​ជួយ​សម្រួល​ទុក្ខលំបាក​តាៗ​ស៊ីក្លូ​ជាង​៣០០​នាក់​

ព័ត៌មានជាតិ8 hours ago

ការបង្ក​សម្លេង​រំខាន ទោះបី​មិន​សម្លាប់​ជីវិត​មនុស្ស​ក៏ដោយ តែ​បង្ក​ផលប៉ះពាល់​ដល់​អ្នកដទៃ ជាពិសេស​អ្នកជំងឺ​តាម​មន្ទីរពេទ្យ​

ព័ត៌មានពេញនិយម