ព័ត៌មានអន្ដរជាតិ
ដាណឺម៉ាកជួយអាមេរិកធ្វើចារកម្មលើលោកស្រីអធិការបតីអាល្លឺម៉ង់ និងសម្ព័ន្ធមិត្តអឺរ៉ុប
ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់យោធារបស់ប្រទេសដាណឺម៉ាកបានជួយសហរដ្ឋអាមេរិកដើម្បីធ្វើចារកម្មលើអ្នកនយោបាយឈានមុខនៅអឺរ៉ុបរួមមានអធិការបតីអាល្លឺម៉ង់ លោកស្រី អេនជេឡា មឺគែល។ នេះបើយោងតាមការផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយប្រទេសដាណឺម៉ាក និងអឺរ៉ុប។
វិទ្យុដាណឺម៉ាកបានផ្សាយថា ទីភ្នាក់ងារសន្តិសុខជាតិអាមេរិក (NSA) ដែលត្រូវបានចោទប្រកាន់ពីការប្រើប្រាស់ទូរសព្ទរបស់លោកស្រី មឺគែល ត្រូវបានលាតត្រដាងដោយលោក អេដវើដ ស្នូដេន ក្នុងឆ្នាំ២០១៣ ក៏បានប្រើសេវាកម្មស៊ើបការណ៍ការពារជាតិដាណឺម៉ាក (FE) ដែរដើម្បីធ្វើចារកម្មលើមន្ត្រីនៅប្រទេសស៊ុយអែត ន័រវែស និងបារាំង។
ប្រព័ន្ធផ្សព្វផ្សាយបានលើកឡើងដោយយោងលើប្រភពមិនបង្ហាញអត្តសញ្ញាណ៩ដែលដឹងរឿងស៊ើបអង្កេតបានលើកឡើងថា ការចោទប្រកាន់ទាំងនេះមាននៅក្នុងរបាយការណ៍ដែលត្រូវបានចាត់ចំណាត់ថ្នាក់ផ្ទៃក្នុងអំពីតួនាទីរបស់ FE ក្នុងកិច្ចព្រមព្រៀងភាពជាដៃគូស៊ើបការណ៍ជាមួយ NSA ពីឆ្នាំ២០១២ដល់២០១៤។

ប្រភពបានផ្សាយថា NSA បានប្រើខ្សែកាបព័ត៌មានដាណឺម៉ាកដើម្បីធ្វើចារកម្មលើមន្ត្រីជាន់ខ្ពស់ក្នុងនោះមានអតីតរដ្ឋមន្ត្រីក្រសួងការបរទេសអាល្លឺម៉ង់លោក Frank-Walter Steinmeier និងមេដឹកនាំប្រឆាំងលោក Peer Steinbrück។ គេមិនច្បាស់ទេថាតើរដ្ឋាភិបាលដាណឺម៉ាកបានអនុញ្ញាតឲ្យប្រើបណ្តាញខ្សែកាបនោះឬយ៉ាងណា។
រដ្ឋមន្ត្រីក្រសួងការពារជាតិដាណឺម៉ាក លោកស្រី Trine Bramsen ដែលបានកាន់តំណែងការពារជាតិក្នុងខែមិថុនា ឆ្នាំ២០១៩ ត្រូវបានគេរាយការណ៍អំពីចារកម្មនៅក្នុងខែសីហា ឆ្នាំមុន។ លោកស្រីបានប្រាប់វិទ្យុដាណឺម៉ាកថា «ការលួចមើលតាមប្រព័ន្ធនៃសម្ព័ន្ធមិត្តជិតស្និទ្ធ»គឺមិនអាចទទួលយកបានសោះឡើយ។
រដ្ឋមន្ត្រីអឺរ៉ុបរបស់ប្រទេសបារាំងលោក Clément Beaune បាននិយាយថា របាយការណ៍នេះមានលក្ខណៈធ្ងន់ធ្ងរ ប្រសិនបើមានការបញ្ជាក់។ «យើងត្រូវមើលឃើញថាតើដៃគូនៅអឺរ៉ុបរបស់យើង ដាណឺម៉ាក បានតាំងចិត្តប្រព្រឹត្តកំហុសក្នុងកិច្ចសហប្រតិបត្តិការរបស់ពួកគេជាមួយសេវាកម្មអាមេរិក»។ លោក Beaune បានប្រាប់វិទ្យុបារាំងថា ៖«រវាងសម្ព័ន្ធមិត្ត ត្រូវតែមានការជឿទុកចិត្តគ្នា កិច្ចសហប្រតិបត្តិការតិចតូចក៏ដោយ»។
អ្នកនាំពាក្យរបស់អធិការបតីអាល្លឺម៉ង់ម្នាក់បាននិយាយថា ខ្លួនបានដឹងពីការចោទប្រកាន់ទាំងនោះនៅពេលដែលពួកគេត្រូវបានអ្នកកាសែតសួរ និងបានបដិសេធធ្វើអត្ថាធិប្បាយបន្ថែម។ លោក Steinbrück បាននិយាយថា សកម្មភាពរបស់ NSA និង FE គឺជារឿងអាស្រូវនយោបាយ។
អតីតមេដឹកនាំឆ្វេងនិយមរបស់គណបក្ស SPD បាននិយាយថា លោកទទួលស្គាល់បណ្តារដ្ឋលោកខាងលិចត្រូវការសេវាកម្មស៊ើបការណ៍សម្ងាត់ ប៉ុន្តែបន្ថែមថា វាជាការបង្ហាញយ៉ាងច្បាស់ថា សេវាកម្មស៊ើបការណ៍សម្ងាត់ដ៏រាក់ទាក់ពិតជាបានស្ទាក់ចាប់ និងធ្វើចារកម្មទៅលើតំណាងកំពូលនៃប្រទេសដទៃមែន។
វិទ្យុដាណឺម៉ាកបានផ្សាយពីការចោទប្រកាន់កាលពីល្ងាចថ្ងៃអាទិត្យនៅក្នុងការស៊ើបអង្កេតរួមគ្នាមួយជាមួយស្ថាប័នសាព័ត៌មានជាច្រើនមាន ទូរទស្សន៍រដ្ឋស៊ុយអែត SVT, ទូរទស្សន៍ន័រវែស NRK, សារព័ត៌មានបារាំង Le Monde និងស្ថាប័នព័ត៌មានអាល្លឺម៉ង់ NDR, WDR និង Süddeutsche Zeitung។
សារព័ត៌មានដាណឺម៉ាកបានផ្សាយថា NSA បានរកឃើញសារទំនាក់ទំនង ការហៅទូរសព្ទ និងចរាចរណ៍អ៉ីនធឺណេត រាប់ទាំងការស្រាវជ្រាវ ការជជែក ការអរគុណទៅភាពជាដៃគូរបស់ខ្លួនជាមួយ FE។ ប្រទេសដាណឺម៉ាក ដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធនឹងអាមេរិក មានស្ថានីយ៍ចុះចតសំខាន់ជាច្រើនសម្រាប់ខ្សែកាបអ៉ីនធឺណេតក្រោមសមុទ្រទៅ និងមកពីប្រទេសស៊ុយអែត ន័រវែស អាល្លឺម៉ង់ ហុល្លង់ និងអង់គ្លេស។
វិទ្យុដាណឺម៉ាបានផ្សាយថា ទាំងទីភ្នាក់ងារ ឬនាយករបស់វានៅពេលនោះ លោក Lars Findsen បានអត្ថាធិប្បាយពីរបាយការណ៍ទាំងនោះ។ លោក Findsen និងមន្ត្រីរបស់ FE ៣នាក់ទៀតត្រូវបានព្យូរការងារដោយក្រុមប្រឹក្សាភិបាលត្រួតពិនិត្យឯករាជ្យមួយ បន្ទាប់ពីមានការរិះគន់ និងការចោទប្រកាន់ពីកំហុសធ្ងន់ធ្ងរកើតឡើងពីការស៊ើបអង្កេតផ្ទៃក្នុងដែលបានចាប់ផ្តើមក្នុងឆ្នាំ២០១៥។
ទីភ្នាក់ងារសន្តិសុខជាតិអាមេរិក (NSA)មិនបានឆ្លើយតបភ្លាមៗទេនៅពេលទាក់ទងដើម្បីបំភ្លឺ។ រដ្ឋមន្ត្រីការពារជាតិស៊ុយអែតលោក Peter Hultqvist ទាមទារឲ្យមានព័ត៌មានពេញលេញ ហើយសមភាគីរបស់លោកគឺន័រវែស លោក Frank Bakke-Jensen បាននិយាយថា ការចោទប្រកាន់ទាំងនេះកំពុងត្រូវបានគេយកចិត្តទុកដាក់ខ្លាំង។
ប្រសិនបើត្រូវបានបញ្ជាក់ ការធ្វើចារកម្មបានកំពុងកើតឡើងកំឡុងពេល និងក្រោយពេលកិច្ចការស៊ុយអែតឆ្នាំ២០១៣ នៅពេលដែលអតីតអ្នកជាប់កិច្ចសន្យា NSA បានបង្ហាញឯកសារសម្ងាត់រាប់ពាន់ពីប្រតិបត្តិការចារកម្មដ៏ធំធេងរបស់អាមេរិកដែលបានធ្វើឡើង បន្ទាប់ពីការវាយប្រហារ២០០១ ៩/១១។
លោកស្នូដេននៅថ្ងៃអាទិត្យបានចោទប្រកាន់លោកប្រធានាធិបតីអាមេរិក ចូ បៃដិន ដែលពេលនោះជាអនុប្រធានាធិបតីពីបទពាក់ព័ន្ធយ៉ាងស៊ីជម្រៅ កាលពីដំបូង។ លោកបានអំពាវនាវតាម Twitter ឲ្យមានការបង្ហាញជាសាធារណៈពេញលេញមិនត្រឹមតែមកពីប្រទេសដាណឺម៉ាកទេ ប៉ុន្តែថែមទាំងដៃគូជាន់ខ្ពស់របស់ពួកគេផងដែរ។
អតីតអ្នកជាប់កិច្ចសន្យាត្រូវបានចោទប្រកាន់នៅសហរដ្ឋអាមេរិកពីបទលួចទ្រព្យសម្បត្តិរបស់រដ្ឋាភិបាល ការទំនាក់ទំនងនៃព័ត៌មានការពារជាតិដែលមិនត្រូវបានអនុញ្ញាត និងការទំនាក់ទំនងដោយចេតនាចំពោះការស៊ើបការណ៍សម្ងាត់ដោយចំណាត់ថ្នាក់ស្ថិតនៅក្នុងប្រទេសរុស្ស៊ី៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ theguardian

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ