ព័ត៌មានអន្ដរជាតិ
វៀតណាម ផ្អាកជើងហោះហើរអន្តរជាតិចូលទីក្រុង ហាណូយ
ប្រទេសវៀតណាម នឹងផ្អាកជើងហោះហើរអន្តរជាតិចូលមករដ្ឋធានី ហាណូយ របស់ខ្លួនចាប់ពីថ្ងៃអង្គារនេះទៅ ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែង ដើម្បីទប់ស្កាត់ការឆ្លងវីរុសកូវីដ-១៩។

ទោះបីជាយ៉ាងណាក៏ដោយ ការប្រកាសកាលពីថ្ងៃចន្ទនេះ មិនបាននិយាយអំពីជើងហោះហើរក្នុងស្រុកទេ។
ប្រទេសវៀតណាម បានរឹតត្បិតចំនួនជើងហោះហើរអន្តរជាតិ ចាប់តាំងពីការផ្ទុះឡើងនៃរោគរាតត្បាតមកម្ល៉េះ។
រដ្ឋាភិបាលបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ការផ្អាកនេះ នឹងត្រូវធ្វើឡើងរហូតដល់ថ្ងៃទី៧ខែមិថុនា” ។

សេចក្តីថ្លែងការណ៍បាននិយាយថា មជ្ឈមណ្ឌលពាណិជ្ជកម្មហូជីមិញរបស់ប្រទេសវៀតណាម ដែលបានចាប់ផ្តើមដាក់ចេញនូវវិធានការគម្លាតសង្គមរយៈពេល១៥ថ្ងៃ ដោយចាប់ផ្តើមពីថ្ងៃចន្ទទៅ ក៏បានផ្អាកការហោះហើរទៅកាន់អាកាសយានដ្ឋាន Tan Son Nhat របស់ខ្លួនផងដែរ ចាប់តាំងពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុនមក។

គួរបញ្ជាក់ថា បន្ទាប់ពីទទួលបានជោគជ័យក្នុងការប្រយុទ្ធជាមួយជំងឺកូវីដ-១៩កាលពីឆ្នាំមុន ការឆ្លងរោគនៅប្រទេសវៀតណាម បានកើនឡើងគួរឲ្យកត់សម្គាល់ចាប់តាំងពីចុងខែមេសាមក ដោយមានករណីសរុប ៧,២៣៦ករណី និងស្លាប់៤៧នាក់៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Tuoi Tre

-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត