Connect with us

ព័ត៌មានអន្ដរជាតិ

WHO​ ដាក់​ឈ្មោះ​វីរុស​បំប្លែង​ខ្លួន​អង់គ្លេស​ ឥណ្ឌា​ និង​ផ្សេង​ទៀត​ដោយ​អក្សរ​ក្រិក

បានផុស

នៅ

អង្គការ​សុខភាព​ពិភព​លោក (WHO) បាន​ប្រកាស​​ប្រព័ន្ធ​ដាក់​ឈ្មោះ​ថ្មី​សម្រាប់​វីរុស​បំប្លែង​ខ្លួន​កូវីដ-១៩ ដោយ​ចាប់​ពី​ពេល​នេះ​ទៅ​នឹង​ប្រើ​តួ​អក្សរ​ក្រិក​ដែល​សំដៅ​លើ​វីរុស​បំប្លែង​ខ្លួន​ថ្មី​រក​ឃើញ​ដំបូង​នៅ​ក្នុង​ប្រទេសនានា​ដូច​ជា ចក្រ​ភព​អង់គ្លេស អាហ្វ្រិក​ខាង​ត្បូង និង​ឥណ្ឌា។

ឧទាហរណ៍ វីរុស​បំប្លែង​ខ្លួន​ចក្រភព​អង់គ្លេស​ដាក់​ឈ្មោះ​​ Alpha, វីរុស​បំប្លែង​ខ្លួន​អាហ្វ្រិក​ខាង​ត្បូងដាក់​ឈ្មោះ​ Beta និង​វីរុស​បំប្លែង​ខ្លួន​ឥណ្ឌា​ដាក់​ឈ្មោះ Delta។

WHO បាន​និយាយ​ថា ការ​ដាក់​ឈ្មោះ​បែប​នេះ​ដើម្បី​​ឲ្យ​ភាព​ងាយ​ស្រួល​ក្នុងការ​ពិភាក្សា ប៉ុន្តែ​ដើម្បី​ជួយ​លុប​បំបាត់​ទុទិដ្ឋិនិយម​​ដែល​អាច​កើត​ចេញ​ពី​ឈ្មោះ​ទាំង​នោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាល​ពី​ដើម​ខែ​នេះ រដ្ឋាភិបាល​ឥណ្ឌា​បាន​រិះ​គន់​ពី​ការ​ដាក់​ឈ្មោះ​វីរុស​បំប្លែង​ខ្លួន B.1.617.2 ​ដែល​ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​ប្រទេស​នេះ​កាល​ពី​ខែ​តុលា ឆ្នាំ​មុន ជា«វីរុស​បំប្លែង​ខ្លួន​ឥណ្ឌា» បើ​ទោះ​ជា​អង្គការ​សុខភាព​មិន​បាន​ដាក់​ឈ្មោះ​​ផ្លូវ​ការ​​បែប​នេះ​ក៏​ដោយ។

អ្នក​ដឹក​នាំ​ផ្នែក​បច្ចេកទេសកូវីដ-១៩​​របស់​ WHO អ្នក​ស្រី​ Maria Van Kerkhove​ បាន​សរសេរ​តាម​បណ្តាញ​សង្គម​ថា ៖«គ្មាន​ប្រទេស​ណា​មួយ​ដែល​គួរ​ត្រូវ​បាន​គេ​ប្រមាថ​មើល​ងាយ​សម្រាប់​រក​ឃើញ និង​រាយការណ៍​ពី​វីរុស​បំប្លែង​ថ្មី​ទេ»។

អ្នក​ស្រី​ក៏​បាន​អំពាវ​នាវ​ឲ្យ​មាន​ការ«តាម​ដាន​ឲ្យ​ម៉ត់​ចត់​»​នៃ​វីរុស​បំប្លែង​ខ្លួន និង​សម្រាប់​ការ​ចែក​រំលែក​នៃ​ទិន្នន័យ​វិទ្យាសាស្ត្រ​ដើ​ម្បី​ជួយ​បញ្ឈប់​ការ​រាល​ដាល។

លិខិត​នឹង​សំដៅ​ទៅ​លើ​ភាព​ខុស​គ្នាចំពោះ​វីរុស​បំប្លែង​ខ្លួន​នៃ​ការ​ព្រួយ​បារម្ភ និង​វីរុស​បំប្លែង​ខ្លួន​នៃ​ការ​ចាប់​អារម្មណ៍។ បញ្ជី​​ឈ្មោះ​ពេញ​ត្រូវ​បាន​ចេញ​ផ្សាយ​នៅ​លើ​វិបសាយ​របស់​អង្គការ​សុខភាព​ពិភព​លោក។

អ្នក​ស្រី Van Kerkhove បាន​ឲ្យ​ដឹង​ក្នុង​បទ​សម្ភាសមួយ​ថា អក្សរ​ក្រិក​​នឹង​មិន​ជំនួស​ឈ្មោះ​វិទ្យាសាស្ត្រ​ដែល​មាន​ស្រាប់​ឡើយ។ ប្រសិន​បើ​វីរុស​បំប្លែង​ច្រើន​ជាង​២៤​ត្រូវ​បាន​បង្ហាញ​អត្តសញ្ញាណ​ផ្លូវ​ការ ប្រព័ន្ធ​​នេះ​នឹង​អស់​តួ​អក្សរ​ក្រិក​​ ហើយកម្មវិធី​ដាក់​ឈ្មោះ​​ថ្មី​នឹង​ត្រូវ​ប្រកាស​ទៀត។

អ្នក​ស្រី​ថា ៖«យើង​មិន​និយាយ​ពី​ការ​ជំនួសវីរុស​ B.1.1.7​ទេ តែ​ពិតជា​ព្យាយាម​ដើម្បី​ជួយ​ដល់​កិច្ច​សន្ទនា​មួយ​ចំនួន​ជា​មួយ​មនុស្ស​ជា​មធ្យម។ ដូច្នេះ​នៅ​ក្នុង​ការពិភាក្សា​ជា​សាធារណៈ​ យើង​អាច​ពិភាក្សា​វីរុស​បំប្លែង​ខ្លួន​មួយ​ចំនួន​​នៅ​ក្នុង​ការ​ប្រើ​ប្រាស់​ភាសា​ងាយ​ស្រួល»៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ BBC

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១១ នាទីutes មុន

អភិបាលរាជធានី ណែនាំឱ្យបើកយុទ្ធនាការចុះបាញ់ថ្នាំសម្លាប់មូសជាលើកទី២ នៅក្នុងមូលដ្ឋានរាជធានីភ្នំពេញ

Moon Jae-in
ព័ត៌មានអន្ដរជាតិ១៦ នាទីutes មុន

អតីតស្រ្តីទីមួយ កូរ៉េខាងត្បូង រួចទោសទណ្ឌ ២ ករណីផ្សេងគ្នាទាំងនៅ ឥណ្ឌា និងបារាំង

សន្តិសុខសង្គម៣៩ នាទីutes មុន

សមត្ថកិច្ចខេត្តសៀមរាប ឃុំខ្លួនបុរស់ម្នាក់ ពីបទឡាយលក់កាំភ្លើងតាមបណ្តាញសង្គម

រថយន្ត Tesla
ព័ត៌មានអន្ដរជាតិ៥១ នាទីutes មុន

ការលក់រថយន្ត Tesla ផលិតនៅចិន ធ្លាក់ចុះជាង ១០ ភាគរយ ខែមុន

ព័ត៌មានជាតិ៥៧ នាទីutes មុន

មគ្គុទេសក៍ទេសចរ និងភ្ញៀវអន្តរជាតិ ថា ការលក់សំបុត្រចូលប្រាសាទអង្គរវត្តបែបឌីជីថលមានភាពងាយស្រួលខ្លាំង

មីនតោន
សន្តិសុខសង្គម២២ ម៉ោង មុន

អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់

សន្តិសុខសង្គម២៣ ម៉ោង មុន

របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

អ្នកទោសស្រីជាង១៥០នាក់ ត្រូវបានរំលោភ និងដុតទាំងរស់ ក្នុង​ហេតុការណ៍​ហែកគុក​នៅ​កុងហ្គោ

ព័ត៌មានជាតិ២១ ម៉ោង មុន

បុគ្គលតាំងខ្លួនជាលោក ​ស៊ិន ស៊ីសាមុត​ ចាប់​ជាតិ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅតុលាការ ពាក់ព័ន្ធការញុះញង់

Sokha Hotels

ព័ត៌មានពេញនិយម