Connect with us

ព័ត៌មានអន្ដរជាតិ

តួ​លេខ​ស្លាប់​ផ្លូវ​ការ​​ដោយ​កូវីដ​​នៅ​ប៉េរូ​ជិត​៣​ដង​ ពេល​ពិនិត្យ​ឡើង​វិញ​ជាង​​១៨ម៉ឺន​នាក់

បានផុស

នៅ

យោង​តាម​ទិន្នន័យ​​សាកល​វិទ្យាល័យ Johns Hopkins បាន​បង្ហាញ​ថា ប្រទេស​ប៉េរូ​​គិត​ត្រឹម​​​ថ្ងៃ​ចន្ទ​ម្សិល​មិញ​មាន តួលេខ​មរណភាព​​ដោយ​កូវីដ​-១៩​ផ្លូវ​ការ​ស្ទើរ​តែ​៣ង​​ដល់​ទៅ ១៨០ ៧៦៤​នាក់ បន្ទាប់​ពី​រដ្ឋាភិបាល​បាន​ពិនិត្យ​ឡើង​វិញ ដែល​​ធ្វើ​ឲ្យ​ប្រទេស​នេះ​មាន​ករណី​ស្លាប់​ច្រើន​ជាង​គេ​បំផុត​ បើ​គិត​ជាអត្រា​​ចំនួន​មនុស្ស។

ប៉េរូ​ស្ថិត​ក្នុង​ចំណោម​ប្រទេស​អាមេរិក​ឡាទីន​ដែល​ទទួល​រង​ការ​វាយ​ប្រហារ​ដោយ​កូវីដ-១៩​ធ្ងន់​ធ្ងរ នៅ​ពេល​ដែល​មន្ទីរ​ពេទ្យ​លើស​លប់​ដោយ​អ្នក​ជំងឺ​កូវីដ-១៩ និង​​ការ​ផ្គត់​ផ្គង់អ៊ុកស៊ីសែន​កាន់​តែ​ខ្វះខាត។ ក្រុម​អ្នក​ជំនាញ​បាន​ព្រមាន​ជា​យូរ​មក​ហើយ​ថា តួលេខ​ស្លាប់​ពិត​ប្រាកដ​មិន​ត្រូវ​បានរាប់​ចូល​​ក្នុង​​​ស្ថិតិ​ផ្លូវ​ការ​អស់​ទេ។

ទី​បញ្ចុះ​សព​នៅ​ប៉េរូ
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រដ្ឋាភិបាល​ប៉េរូ​បាន​និយាយ​ថា ឥឡូវ​នេះ​​ខ្លួន​បាន​ធ្វើ​បច្ចុប្ប​ន្ន​ភាព​​ពី​ចំនួន​អ្នក​ស្លាប់​៦៩ ៣៤២​នាក់​​គិត​ត្រឹម​ថ្ងៃ​អាទិត្យ​កន្លង​ទៅ​នេះ​ ដោយ​សារ​​ផ្នែកខ្លះ​ខ្វះ​ការ​ធ្វើ​​តេស្ត​ដែល​ធ្វើ​ឲ្យ​មាន​ការ​ពិបាក​ដើម្បី​​​បញ្ជាក់​​ថាតើ​មនុស្ស​ស្លាប់​ដោយ​កូវីដ-១៩ ឬ​មូល​ហេតុ​ផ្សេង។​

យោង​តាម​ទិន្នន័យ​សាកល​វិទ្យាល័យ Johns Hopkins ប្រទេស​ហុងគ្រី​​ធ្លាប់​មាន​អ្នក​ស្លាប់​ដោយ​កូវីដ-១៩​​ច្រើន​​ជាង​គេ​បំផុត​​​​គឺ​​ជាង​​៣០០​នាក់​ក្នុង​ចំណោម​ប្រជា​ជន ១០០ ០០០​នាក់។ ប៉ុន្តែ​ឥឡូវ​នេះ​ ​ផ្នែក​លើ​តួលេខ​ធ្វើ​បច្ចុប្បន្ន​ភាព​ថ្មី ប្រទេស​ប៉េរូ​​មាន​អ្នក​ស្លាប់​ដោយ​កូវីដ-១៩​​ច្រើន​​​ជាង​គេ​បំផុត​​គឺ​​ជាង ៥០០​នាក់ ក្នុង​ចំណោម​​ប្រជា​ជន ១០០ ០០០​នាក់។

នាយក​រដ្ឋ​មន្ត្រី​ប៉េរូ លោក Violeta Bermudez  មាន​ប្រសាសន៍​ក្នុង​សន្និសីទ​សារព័ត៌មាន​​ពី​ការ​ប្រកាស​​តួលេខ​ដែល​បាន​​ពិនិត្យ​ឡើង​​វិញ​ថា ៖«យើង​គិត​ថា វា​ជា​កាតព្វកិច្ច​របស់​យើង​ដើម្បី​​ផ្តល់​ព័ត៌មាន​ដែល​បាន​ធ្វើ​បច្ចុប្បន្ន​ភាព​នេះ​ដល់​សាធារណ​ជន»។

មន្ទីរ​ពេទ្យ​នៅ​ប៉េរូ

យោង​តាម​ទិន្នន័យ​បង្ហាញ​ថា នៅ​អាមេរិក​ឡាទី​ន​ ប្រទេស​ប្រេស៊ីល​មាន​តួលេខ​អ្នក​ស្លាប់​ដោយ​កូវីដ-១៩​សរុប​ច្រើន​ជាង​គេ​បំផុត​ដែលមនុស្ស​ជាង​ ៤៥០ ០០០បាន​​បាត់​បង់​ជីវិត​​ដោយ​ជំងឺ​ដ៏​កាច​សាហាវ​នេះ។ ទោះ​បី​ជា​យ៉ាង​ណា បើ​​គិត​លើ​ចំនួន​​មរណភាព​​ជា​មួយ​​នឹង​​អត្រា​​​​​ប្រជា​ជនវិញ​ តួលេខ​មរណភាព​​​របស់​ប្រទេស​ប៉េរូ​ច្រើន​ជាង​ពីរ​​ដង​ ប្រៀប​ធៀប​នឹង​ប្រទេស​ប្រេស៊ីល។

ចំនួន​ធ្វើ​បច្ចុប្បន្ន​ភាព​របស់​​​ប៉េរូគឺ​ស្រប​ទៅ​នឹង​អ្វី​ដែល​គេ​ហៅ​ថា តួលេខ​មរណភាព​ដែល​​អ្នក​ស្រាវ​ជ្រាវ​បាន​ប្រើ​នៅ​ក្នុង​ប្រទេស​ប៉េរូ និង​បណ្តា​ប្រទេស​ផ្សេង​ៗ​​ដើម្បី​វាស់​វែង​នូវ​ចំនួន​ដែលមិន​ត្រូវ​បាន​រាប់​ទាំង​អស់​នៅ​កំពឡុង​ពេល​កូវីដ-១៩៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ Reuters

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម