ព័ត៌មានអន្ដរជាតិ
ហ្វីលីពីន បន្តបិទព្រំដែនសម្រាប់អ្នកដំណើរពីប្រទេសចំនួន ៧ ដល់ពាក់កណ្តាលខែមិថុនា ជាពិសេសការពារឆ្លងវីរុសបំប្លែងខ្លួន
លោក Harry Roque អ្នកនាំពាក្យប្រធានាធិបតី បាននិយាយកាលពីយប់ថ្ងៃចន្ទថា ព្រំដែនរបស់ប្រទេសហ្វីលីពីន នឹងនៅតែបិទសម្រាប់អ្នកដំណើរចូលមកពី ប្រទេសឥណ្ឌា ប៉ាគីស្ថាន ស្រីលង្កា បង់ក្លាដែស នេប៉ាល់ អូម៉ង់ និងអារ៉ាប់រួម រហូតដល់ថ្ងៃទី ១៥ ខែមិថុនា ។
លោក Roque បាននិយាយថា ប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte បានយល់ព្រមលើការបន្ថែមការរឹតត្បិតនេះ ដើម្បីការពារការរីករាលដាល នៃវីរុសបំប្លែងខ្លួនដែលឆ្លងយ៉ាងឆាប់រហ័ស ។

ដំបូងឡើយ រដ្ឋាភិបាលបានផ្អាកការចូលរបស់អ្នកដំណើរ ពីប្រទេសទាំង ៧ នេះ រហូតដល់ថ្ងៃទី ៣១ ខែឧសភា ប៉ុណ្ណោះ ខណៈបានដាក់ការរឹតត្បិត លើការធ្វើដំណើរពីប្រទេសឥណ្ឌា ចាប់ពីថ្ងៃទី ២៩ ខែមេសា ដោយសារតែការកើនឡើង នៃករណីឆ្លងកូវីដមិនធ្លាប់មានពីមុនមក នៅក្នុងប្រទេសនោះ ។
ទន្ទឹមនោះ ប្រទេសហ្វីលីពីន ក៏បានពង្រីកការហាមឃាត់របស់អ្នកដំណើរ មកពីប្រទេសបង់ក្លាដែស នេប៉ាល់ ប៉ាគីស្ថាន និងស្រីលង្កា ចាប់ពីថ្ងៃទី ៧ ឧសភា ។

បន្ថែមពីនេះ ប្រទេសហ្វីលីពីន ក៏បានហាមឃាត់ការធ្វើដំណើរអន្តរជាតិ ពីប្រទេសអូម៉ង់ និងអារ៉ាប់រួម ដោយបានចាប់ផ្តើមពីថ្ងៃទី ១៥ ខែឧសភា បន្ទាប់ពីពលករហ្វីលីពីននៅក្រៅប្រទេស ដែលបានហោះហើរពីប្រទេសទាំងពីរនេះ បានធ្វើតេស្តវិជ្ជមានវីរុសកូវីដបំប្លែងខ្លួនថ្មី ។
គួរបញ្ជាក់ថា គិតត្រឹមពេលនេះ ប្រទេសហ្វីលីពីន មានករណីឆ្លងកូវីដ ១៩ ជាង ១.២៣ លានករណី និងមានអ្នកស្លាប់ចំនួន ២០,៩៦៦ នាក់ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ XINHUA
ចុចអាន ៖ ប្រទេសអាស៊ានមួយនេះអនុញ្ញាតប្រើវ៉ាក់សាំង Pfizer បន្ទាន់ដល់ក្មេងអាយុ ១២-១៥ ឆ្នាំ

-
សន្តិសុខសង្គម២ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់