ព័ត៌មានអន្ដរជាតិ
ប្រវត្តិអនុរដ្ឋមន្ត្រីការបរទេសអាមេរិក លោកស្រី Wendy R. Sherman ដែលធ្វើទស្សនកិច្ចនៅ កម្ពុជា
អនុរដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក លោកស្រី Wendy R.Sherman ក្នុងរដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក លោក ចូ បៃឌិន នឹងមកដល់នៅថ្ងៃទី១ ខែមិថុនានេះ ដើម្បីបំពេញទស្សនកិច្ចរយៈពេលមួយថ្ងៃនៅកម្ពុជា។

ដំណើទស្សនកិច្ចរបស់អនុរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោកស្រី Wendy R. Sherman ដែលគ្រោងមកកម្ពុជានេះ ស្ថិតនៅក្នុងផ្នែកមួយ នៃដំណើរទស្សនកិច្ចរបស់លោកស្រីរយៈពេល១០ ថ្ងៃ នៅក្នុងប្រទេសជាច្រើនទៀត ដូចជាប្រទេសបែលហ្ស៊ិក តួកគី ឥណ្ឌូនេស៊ី កម្ពុជា ថៃ និងរដ្ឋហាវ៉ៃ ដោយចាប់ពីថ្ងៃទី២៥ ខែឧសភា ដល់ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២១។
តើលោកស្រីមានប្រវត្តិយ៉ាងណា?
លោកស្រី Wendy R. Sherman អាយុ៧១ឆ្នាំត្រូវបានព្រឹទ្ធសភាតែងតាំងនៅថ្ងៃទី១៣ខែមេសាឆ្នាំ២០២១ ហើយស្បថចូលកាន់តំណែងជាអនុរដ្ឋមន្ត្រីក្រសួងការបរទេសទី២១ នៅថ្ងៃទី១៤ខែមេសាឆ្នាំដដែល។ លោកស្រី ក៏ជាអនុរដ្ឋមន្ត្រីក្រសួងការបរទេស ជានារីដំបូងគេរបស់សហរដ្ឋអាមេរិកផងដែរ។
មុនពេលចូលកាន់តំណែងនេះ លោកស្រី Sherman គឺជាសាស្រ្តាចារ្យផ្នែកភាពជាអ្នកដឹកនាំសាធារណៈ និងជាប្រធានមជ្ឈមណ្ឌលភាពជាអ្នកដឹកនាំសាធារណៈនៅសាលា Harvard Kennedy។ លោកស្រីក៏ជាសមាជិកជាន់ខ្ពស់ម្នាក់ នៅឯមជ្ឈមណ្ឌលវិទ្យាសាស្ត្រនិងកិច្ចការអន្តរជាតិ Belfer របស់សាលានេះ និងក៏ជាទីប្រឹក្សាជាន់ខ្ពស់នៅក្រុមហ៊ុន Albright Stonebridge Group ផងដែរ។

ចាប់ពីឆ្នាំ២០១១ដល់ឆ្នាំ២០១៥ លោកស្រី Sherman បានបម្រើការជាអនុរដ្ឋលេខាធិការទទួលបន្ទុកកិច្ចការនយោបាយ ដោយលោកស្រីបានធ្វើដំណើរទៅកាន់ប្រទេសចំនួន៥៤ និងដឹកនាំក្រុមចរចារបស់សហរដ្ឋអាមេរិក ដែលបានឈានដល់កិច្ចព្រមព្រៀងលើផែនការសកម្មភាពរួមគ្រប់ជ្រុងជ្រោយរវាងសមាជិកអចិន្រ្តៃយ៍ទាំង ៥ របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិហៅកាត់ P5+1, សហភាពអឺរ៉ុបនិងប្រទេសអ៊ីរ៉ង់។ ក្នុងចំណោមសមិទ្ធិផលការទូត លោកស្រីបានទទួលរង្វាន់មេដាយសន្តិសុខជាតិពីអតីតប្រធានាធិបតី លោក បារ៉ាក់អូបាម៉ា។

លោកស្រីធ្លាប់បម្រើការនៅក្រសួងការបរទេស ក្នុងនាមជាទីប្រឹក្សាក្រោមការដឹកនាំរបស់រដ្ឋមន្ត្រីក្រសួងការបរទេស លោកស្រី Madeleine Albright, ជាទីប្រឹក្សាពិសេសរបស់លោកប្រធានាធិបតី Bill Clinton និងជាអ្នកសម្របសម្រួលគោលនយោបាយស្តីពីប្រទេសកូរ៉េខាងជើង ហើយជាជំនួយការលេខាធិការទទួលបន្ទុកកិច្ចការច្បាប់ ក្រោមការដឹកនាំរបស់រដ្ឋមន្ត្រីក្រសួងការបរទេសលោក Warren Christopher ។
លោកស្រី ក៏ធ្លាប់បម្រើការនៅក្រុមប្រឹក្សាចារកម្មរបស់ប្រធានាធិបតី ហើយជាប្រធានក្រុមប្រឹក្សាភិបាលនៃអង្គការ Oxfam អាមេរិក និងបម្រើការនៅក្រុមប្រឹក្សាគោលនយោបាយការពារជាតិរបស់ក្រសួងការពារជាតិសហរដ្ឋអាមេរិក និងគណៈកម្មការសភាស្តីពីការការពារអាវុធប្រល័យលោក ការរីកសាយអាវុធ និងអំពើភេរវកម្មផងដែរ។

លោកស្រី Sherman បានចូលរៀននៅមហាវិទ្យាល័យ Smith ហើយទទួលបានបរិញ្ញាបត្រសិល្បៈពីសកលវិទ្យាល័យ Boston និងបញ្ចប់ថ្នាក់អនុបណ្ឌិតនៅសកលវិទ្យាល័យ Maryland។
លោកស្រីបានរៀបការជាមួយលោក Bruce Stokes ហើយមានកូនស្រីម្នាក់ឈ្មោះ Sarah និងចៅប្រុសពីរនាក់៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ US Department of State
ចុចអាន៖ អនុរដ្ឋមន្ត្រីការបរទេសអាមេរិកលោកស្រី Sherman នឹងមកដល់កម្ពុជានៅថ្ងៃនេះ

-
សន្តិសុខសង្គម៣ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?