ព័ត៌មានអន្ដរជាតិ
៤ ចំណុចសំខាន់ៗ ដែលគេព្រួយបារម្ភខ្លាំង អំពីវីរុសកូនកាត់ឆ្លងសាហាវ នៅ វៀតណាម
ប្រទេសវៀតណាម បានរកឃើញវីរុសកូវីដ-១៩បំប្លែងខ្លួនប្រភេទថ្មី ដែលជាការបង្កាត់ពូជរវាងវីរុសបំប្លែងខ្លួនឥណ្ឌា និងចក្រភពអង់គ្លេស។

រដ្ឋមន្រ្តីក្រសួងសុខាភិបាលវៀតណាម លោក ង្វៀន ថាញ់ឡុង មិនបានបញ្ជាក់ពីចំនួនករណីដែលត្រូវបានកត់ត្រាជាមួយវីរុសថ្មីនេះទេ ប៉ុន្តែបានចាត់ទុកវីរុសកូនកាត់នេះ ថាជាវីរុស “មានគ្រោះថ្នាក់បំផុត”។
ខាងក្រោមនេះជាអ្វីដែលអ្នកត្រូវដឹងអំពីវីរុសកូវីដ-១៩កូនកាត់ប្រភេទថ្មី នៅក្នុងប្រទេស វៀតណាម៖
១. វីរុសកូវីដ-១៩ថ្មីនេះ គឺជាការបូកបញ្ចូលគ្នារវាងវីរុសបំប្លែងខ្លួនចំនួនពីរ ដែលត្រូវបានគេរកឃើញដំបូងនៅក្នុងប្រទេសឥណ្ឌានិងចក្រភពអង់គ្លេស
២. លក្ខណៈនៃវីរុសបំប្លែងខ្លួននេះ គឺអាចចម្លងសាហាវជាងវីរុសមុនៗ ហើយរាលដាលយ៉ាងឆាប់រហ័សតាមរយៈខ្យល់អាកាស។

៣. កំហាប់វីរុសក្នុងសារធាតុរាវក្នុងបំពង់ក បានកើនឡើងក្នុងល្បឿនយ៉ាងឆាប់រហ័ស ហើយរាលដាលយ៉ាងខ្លាំងដល់មជ្ឈដ្ឋានជុំវិញ។
៤. មន្ទីរពិសោធន៍បានបង្ហាញថា វីរុសថ្មីនេះបានបំបែកខ្លួនយ៉ាងលឿន ហើយនេះជាមូលហេតុដែលប្រទេសវៀតណាម មានករណីឆ្លងកើនឡើងយ៉ាងខ្លាំងត្រឹមរយៈពេលខ្លី៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ TOI
ចុចអាន៖ វៀតណាម ផ្អាកជើងហោះហើរអន្តរជាតិចូលទីក្រុង ហាណូយ

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ