ព័ត៌មានអន្ដរជាតិ
បារាំង ត្រៀមបញ្ជូន “រូបសំណាកសេរីភាព” ទី ២ ទៅ អាមេរិក ក្នុងរយៈពេល ១៣៥ ឆ្នាំ
យោងតាមកាសែតបារាំង Journal Du Dimanche បានឲ្យដឹងថា ប្រទេសបារាំងនឹងបញ្ជូនរូបសំណាកនៃសេរីភាព ទី ២ ទៅកាន់សហរដ្ឋអាមេរិក ពោលរយៈពេល ១៣៥ ឆ្នាំ បន្ទាប់ពីរូបទីមួយ ហើយវាក៏ជាសញ្ញានៃការប្តេជ្ញាចិត្ត ពង្រឹងទំនាក់ទំនងបារាំង-អាមេរិក ។
ឯកអគ្គរដ្ឋទូតបារាំង ប្រចាំនៅសហរដ្ឋអាមេរិក លោក Philippe Etienne បានប្រាប់ថា “រូបសំណាកនេះ គឺជានិមិត្តរូបនៃសេរីភាពទ្វេរដង ប៉ុន្តែក៏ជាបដិសណ្ឋារកិច្ចផងដែរ” ។

យោងតាមកាសែតបារាំង បានឲ្យដឹងថា រូបសំណាកនេះនឹងត្រូវបញ្ជូនទៅសហរដ្ឋអាមេរិក នៅថ្ងៃទី ៧ ខែមិថុនា ហើយនឹងមកដល់ទាន់ពេលវេលា សម្រាប់ថ្ងៃបុណ្យឯករាជ្យរបស់សហរដ្ឋអាមេរិក ៤ កក្កដា ខណៈរូបសំណាកមួយនេះ នឹងនៅសហរដ្ឋអាមេរិក រយៈពេល ១០ ឆ្នាំ ។
រូបសំណាកថ្មីនេះ មានទំហំតូចជាងរូបសំណាកដើម មានកម្ពស់ត្រឹមតែ ២.៨៣ ម៉ែត្រប៉ុណ្ណោះ ហើយនឹងត្រូវធ្វើដំណើរទៅសហរដ្ឋអាមេរិក តាមនាវាដែលមានទង់ជាតិបារាំង នៅក្នុងកុងតឺន័រដែលបំពាក់ដោយឧបករណ៍ ចាប់សញ្ញាពិសេស ។ វានឹងទៅដល់ទីក្រុងញូវយ៉ក ហើយនឹងត្រូវបានតំឡើងនៅលើកោះ Ellis Island ហើយវាក៏បានមើលឃើញដល់ រូបសំណាកដំបូងបង្អស់ ដែលឈរនៅលើកោះ Liberty Island ផងដែរ ។ បន្ទាប់មកវានឹងត្រូវដឹកទៅកាន់គេហដ្ឋាន របស់ឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅទីក្រុងវ៉ាស៊ីនតោន ។

លោកបានបន្ថែមទៀតថា “រូបសំណាកទី ២ នេះ គឺជាការឧទ្ទិសដល់អ្នក ដែលនៅសងខាងសមុទ្រអាត្លង់ទិច ដែលបានអនុញ្ញាតឲ្យសាងសង់រូបសំណាកសេរីភាព និងអ្នកដែលបានប្រយុទ្ធ ដើម្បីអ្វីដែលជានិមិត្តរូបនៅជុំវិញពិភពលោក” ។
គួររំឭកថា រូបសំណាកដើមមានប្រវែង ៩៣ ម៉ែត្រ ត្រូវបានបរិច្ចាគទៅឲ្យសហរដ្ឋអាមេរិក ដោយប្រទេសបារាំងនៅឆ្នាំ ១៨៨៦ ។ កាលបរិច្ឆេទនៃការអនុម័តសេចក្តីប្រកាសឯករាជ្យ របស់សហរដ្ឋអាមេរិក ៤ កក្កដា ១៧៧៦ ត្រូវបានឆ្លាក់នៅខាងមុខរូបសំណាក ខណៈនៅឆ្នាំ ១៩៨៤ បូជនីយដ្ឋាននេះ ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
ចុចអាន ៖ ប្រវត្តិអនុរដ្ឋមន្ត្រីការបរទេសអាមេរិក លោកស្រី Wendy R. Sherman ដែលធ្វើទស្សនកិច្ចនៅ កម្ពុជា
ចុចអាន ៖ លោក បៃដិន នឹងសង្កត់ធ្ងន់លើបញ្ហានេះដាក់ ពូទីន នៅឯកិច្ចប្រជុំកំពូលទល់មុខគ្នាខែក្រោយ

-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម១៣ ម៉ោង ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍៥ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង