Connect with us

ព័ត៌មានអន្ដរជាតិ

កាណាដា​សម្រេច​ចាក់​វ៉ាក់​សាំង​កូវីដ​ដូស​ទី​១​ និង​ទី២​ផ្សេង​គ្នា​បាន

បានផុស

នៅ

ប្រទេស​កាណាដា​បាន​ផ្លាស់​ប្តូរសេចក្តី​ណែនាំ​របស់​ខ្លួន​ស្តីពី​ការ​ចាក់​វ៉ាក់ការពារ​សាំង​កូវីដ-១៩​លាយ​ចម្រុះ​គ្នាហើយ។ នេះ​បើតាម​ទី​ភ្នាក់​ងារ​សុខភាព​របស់​ប្រទេស​និយាយ​នៅ​ថ្ងៃ​អង្គារ៍ ហើយ​ពលរដ្ឋកាណាដា​ដែល​បាន​ចាក់​វ៉ាក់សាំង​ដូស​ទី​១​នូវ​វ៉ាក់សាំង​មួយ​ប្រភេទ ​អាច​ចាក់​វ៉ាក់សាំង​​ផ្សេង​បាន​សម្រាប់​ដូស​ទី​២។

ទី​ភ្នាក់​ងារ​សុខភាព​សាធារណៈ​កាណាដា​និយាយ​ថា ប្រជាជន​ដែល​បាន​ចាក់​វ៉ាក់សាំង AstraZeneca ដូស​ទី​១ អាច​ចាក់​វ៉ាក់សាំង Pfizer ឬ Moderna ដូស​ទី​២​បាន។ ប្រជា​ជន​ដែល​បាន​ចាក់​វ៉ាក់សាំងមួយ​ក្នុង​ចំណោម​វ៉ាក់សាំង mRNA ទាំង​ពីរគឺ Pfizer ឬ​ Moderna  អាច​ចាក់​វ៉ាក់សាំង​ផ្សេង​គ្នា​ណា​មួយ​ក្នុង​ចំណោម​ទាំង​ពីរ​សម្រាប់​ដូស​ទី​២​បាន​។

ប្រជា​ពលរដ្ឋ​កាណាដា​ចាក់វ៉ាក់សាំង
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​វេជ្ជបណ្ឌិត​ឈានមុខ​ក្នុង​ប្រទេស​បាន​និយាយ​ថា ទោះ​បី​ជា​យ៉ាង​ណា វា​នៅ​តែ​ល្អ​ប្រសើរ​​សម្រាប់​ការ​ចាក់​វ៉ាក់​តែ​មួយ​ប្រភេទ​ទាំង​ពីរ​ដូស។

ប្រធានសុខាភិបាលសាធារណៈ​កាណាដា​លោក​វេជ្ជបណ្ឌិត Theresae Tam បាន​លើក​ឡើង​ថា ៖«ព្យាយាម​​ស្វែង​រក​វ៉ាក់សាំង​ប្រភេទ​តែ​មួយ វ៉ាក់សាំង mRNA ដូច​គ្នា​ តែ​បើ​មិន​អាច​រក​បានវ៉ាក់សាំង​តែ​មួយ​ប្រភេទ​ចាក់​ទេ អីចឹង​​អាច​ពិចារណា​ចាក់​វ៉ាក់សាំង​​លាយ​គ្នា​​បាន។ ដំបូន្មាន​នេះ​ផ្តល់​ឲ្យ​តាម​បណ្តា​ខេត្ត និង​ដែន​ដី​​ដើម្បី​ឲ្យ​មានជម្រើស​សុវត្ថិភាព និង​ប្រសិទ្ធភាព​ចំពោះ​ការ​គ្រប់​គ្រង​កម្មវិធី​វ៉ាក់សាំង»។

បន្ទាប់​ពីការ​ចាប់​ផ្តើម​ដំបូង​យឹត ប្រទេស​កាណាដា​បាន​កំពុង​ចាក់​វ៉ាក់សាំង​ដល់​ប្រជា​ជន​របស់​ខ្លួន​បាន​ជិត​១​%​​ក្នុង​មួយ​ៗ​ថ្ងៃ ជា​មធ្យម សម្រាប់​ប៉ុន្មាន​សប្តាហ៍​ចុង​ក្រោយ។

គណៈកម្មាធិការ​ប្រឹក្សា​ជាតិ​កាណាដាស្តីពី​វ៉ាក់សាំង (NACI) ឥឡូវ​នេះ​និយាយ​ថា ប្រជាជន​ដែល​បាន​ចាក់​វ៉ាក់សាំង AstraZeneca ដូស​ទី​១​រួច​ហើយ ប្រហែល​ជា​ត្រូវ​ចាក់​វ៉ាក់សាំ​ AstraZeneca ឬ mRNA សម្រាប់​ដូស​ទី​២។

គណៈកម្មាធិការ​នេះ​មិន​បាន​ណែនាំ​ថា ប្រជា​ជន​ដែល​ចាក់​វ៉ាក់សាំង Pfizer ឬ​ Moderna ដូស​ទី​១​ អាចចាក់​ AstraZeneca ដែល​ប្រើ​បច្ចេកទេស​ផ្សេង​គ្នា​​សម្រាប់​ដូស​ទី​២​ទេ។

ប្រជា​ពលរដ្ឋ​កាណាដា​ចាក់វ៉ាក់សាំង

គណៈកម្មាធិការ​ប្រឹក្សា​ជាតិ​កាណាដាស្តីពី​វ៉ាក់សាំងលើក​ឡើង​ថា ប្រជា​ជន​កណាដា​ដែលបាន​ចាក់ដូស​ទី​១​នៃ​​វ៉ាក់សាំង mRNA គឺ​ Pfizer ឬ​ Moderna អាច​ចាក់​ផ្ទុយ​គ្នា​បាន​សម្រាប់​ដូស​ទី​២។

លោក Tam បាន​និយាយ​ថា ៖«NACI បាន​ធ្វើ​បច្ចុប្បន្នភាព​យ៉ាង​ឆាប់​រហ័ស​អំពី​សេចក្តីណែនាំ​​​​ពី​ការ​ប្រើ​ប្រាស់​វ៉ាក់សាំង​កូវីដ-១៩​នៅ​កាណាដា​ដើម្បី​ធានា​ឲ្យ​បាន​នូវ​ការ​ការពារ​យ៉ាង​ល្អ​ដល់​ប្រជា​ជន​កាណាដា»។

យោង​តាម​ទិន្នន័យ​កាណាដា គិត​ត្រឹម​សប្តាហ៍​ចុង​ក្រោយ​នៃ​ខែ​ឧសភាកន្លង​ទៅ​នេះ​ ប្រជា​ជន​កាណដា​១៣​លាន​នាក់​បាន​ចាក់​វ៉ាក់សាំង​ហោច​ណាស់​បាន​១​ដូស​សម្រាប់​ Pfizer ខណៈ​​​៣.៥​លាន​នាក់​​បាន​​ចាក់​វ៉ាក់សាំង Moderna និង​ជិត​២​លាន​នាក់​បាន​ចាក់ AstraZeneca៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ CNN

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៣ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ២០ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ភាគខាងជើង ថៃ ក៏កើតភ្លើងឆេះព្រៃខ្លាំង ឯនៅ បាងកក ក៏កំពុងរងទុក្ខដោយរញ្ជួយដី

ព័ត៌មានជាតិ២២ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ២៣ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម