Connect with us

ព័ត៌មានអន្ដរជាតិ

អ៉ីស្រាអែល​រក​ឃើញ​ករណី​រលាក​បេះ​ដូង​​តិច​តួច​ប្រហែល​​ពាក់​​ព័ន្ធ​នឹង​វ៉ាក់​សាំង​ Pfizer

បានផុស

នៅ

ក្រសួង​សុខាភិបាល​អ៉ីស្រាអែល​នៅ​ថ្ងៃ​អង្គារ៍ ទី​១ ខែ​មិថុនា​បាន​និយាយ​ថា ខ្លួន​បាន​រក​ឃើញ​​​​ករណី​រលាកបេះ​ដូង​មួយចំនួន​តូច​ដែល​តាម​ការសង្កេត​​​គឺ​នៅ​លើ​បុរស​វ័យ​ក្មេង​ដែល​បាន​ចាក់​វ៉ាក់សាំង​ការពារ​កូវីដ-១៩ Pfizer នៅ​ប្រទេស​អ៉ីស្រាអែល​ដែល​ទំនង​ជា​ពាក់​ព័ន្ធ​នឹង​ការ​ចាក់​វ៉ាក់សាំង​។

ក្រុម​ហ៊ុន​វ៉ាក់សាំង Pfizer បាន​និយាយ​ថា ខ្លួន​​រកមិន​ឃើញ​មាន​អត្រា​អ្វី​ខ្ពស់​​​​ពាក់​ព័ន្ធ​នឹង​​អាការ​ដែល​គេ​ស្គាល់​ថា រលាក​បេះ​ដូង​ ដែល​ជា​ទូទៅ​កើត​មាន​​នៅ​លើ​ប្រជា​ជន​ទូទៅ។ យ៉ាង​ណា នៅ​ថ្ងៃ​អង្គារ៍ ក្រុម​ហ៊ុន​វ៉ាក់សាំង​នេះ​មិន​ទាន់​មាន​ការ​ឆ្លើយ​បំភ្លឺ​ភ្លាម​ៗ​ទេ។

វ៉ាក់សាំង​
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រសួង​សុខាភិបាល​បាន​និយាយ​នៅ​ក្នុង​ការ​បង្ហាញលទ្ធផល​នៃ​​​​ការ​សិក្សា​មួយ​ថា នៅ​ប្រទេស​អ៉ីស្រាអែល មាន​ករណី​រលាក​បេះ​ដូង​២៧៥​នាក់​ត្រូវ​បាន​រាយការណ៍​ចន្លោះ​ពី​ខែ​ធ្នូ ឆ្នាំ​២០២០ និង​ខែ​ឧសភា ឆ្នាំ​២០២១ នៅ​ក្នុង​ចំណោម​ប្រជា​ជន​ជាង​​៥​លាន​នាក់​ដែល​បានចាក់​វ៉ាក់សាំង​រួច។

ក្រសួង​បាន​និយាយ​​ដោយ​យោង​​​លើ​ការ​សិក្សា​​ដែល​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​អ្នក​ជំនាញ​៣​ក្រុម​​ថា អ្នក​ជំងឺ​ភាគ​ច្រើន​​​មាន​​អាការ​រលាក​បេះ​ដូង​ដែល​ត្រូវ​ចំណាយ​ពេល​សម្រាក​ពេទ្យ​មិន​លើស​ពី​៤​ថ្ងៃ​ឡើយ ហើយ​៩៥​%នៃ​ករណី​​ទាំង​អស់​នោះ​​មាន​អាការ​​ស្រាល។

ការ​សិក្សា​រក​ឃើញ​ថា ៖«​ប្រហែល​ជា​មាន​ពាក់​ព័ន្ធ​​រវាង​ការ​ចាក់​វ៉ាក់សាំង Pfizer ដូស​ទី​២ និង​ការ​លេច​ឡើង​នូវ​អាការ​រលាក​បេះ​ដូង​ក្នុង​ចំណោម​បុរស​អាយុ​១៦​ឆ្នាំ​ទៅ​៣០​ឆ្នាំ»។

យោង​តាម​ការ​រក​ឃើញ​ ករណី​ភ្ជាប់​ត្រូវ​បាន​គេ​សង្កេត​ឃើញ​ថា​មាន​ក្នុង​ចំណោម​មនុស្ស​ប្រុស​អាយុ​១៦​ទៅ​៣០​ឆ្នាំ​ច្រើន​ជាង​ក្រុម​អាយុ​ផ្សេង​ទៀត។

ការ​ចាក់វ៉ាក់សាំង​នៅ​ប្រទេស​អ៉ីស្រាអែល

មជ្ឈមណ្ឌល​សម្រាប់​ការគ្រប់​គ្រង និង​បង្ការ​ជំងឺ​ឆ្លង​អាមេរិក​កាល​ពី​ខែ​មុន​បាន​ណែនាំ​ឲ្យ​មាន​ការ​សិក្សា​បន្ថែម​ទៀត​ជុំ​វិញ​ករណី​ពាក់​ព័ន្ធ​នឹង​រលាក​បេះ​ដូង និង​វ៉ាក់សាំង mRNA ដែល​មាន​ Pfizer និង Moderna។

ប្រទេស​អ៉ីស្រាអែល​បាន​កំពុង​ឈាន​មុខ​គេ​​នៅ​ក្នុង​ពិភព​លោក​សម្រាប់​កម្មវិធី​ចាក់​វ៉ាក់សាំង​ទទួល​បាន​ជោគជ័យ​ដល់​ប្រជា​ជន​របស់​ខ្លួន។ ប្រជា​ជន​ប្រមាណ​៥៥​%​ហើយ​ដែល​បាន​ចាក់​វ៉ាក់​វ៉ាក់សាំង​រួច​រាល់៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ CNA

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៩ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ១០ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម១០ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១៤ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១៤ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ២០ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

Sokha Hotels

ព័ត៌មានពេញនិយម