ព័ត៌មានអន្ដរជាតិ
មីយ៉ាន់ម៉ានៅតែក្តៅ កម្លាំង Karenni អះអាងថា សម្លាប់យោធា៨០នាក់កាលពីថ្ងៃចន្ទ
យ៉ាងហោចណាស់ទាហានមីយ៉ាន់ម៉ា៨០នាក់ត្រូវបានសម្លាប់ក្នុងការប្រយុទ្ធគ្នាចុងក្រោយបំផុតរវាងរបបយោធាមីយ៉ាន់ម៉ា និងកម្លាំងប្រយុទ្ធស៊ីវិល Karenni នៅខណ្ឌ Demoso ក្នុងរដ្ឋ Kayah ដែលជំរុញឲ្យមានការវាយប្រហារតាមផ្លូវអាកាសកាលពីល្ងាចថ្ងៃចន្ទ។
កម្លាំងការពារជាតិ Karenni (KNDF) ដែលជាក្រុមប្រយុទ្ធថ្មីរាប់បញ្ចូលទាំងក្រុមប្រដាប់អាវុធភាគតិចដែលមានស្រាប់នៅក្នុងរដ្ឋ Kayah បាននិយាយថា ការប្រយុទ្ធគ្នាបានកើតឡើងនៅពេលកម្លាំងយោធាមីយ៉ាន់ម៉ាប្រហែល១៥០នាក់មកពីរដ្ឋ Loikaw បានវាយប្រហារចូលខណ្ឌ Demoso វេលាម៉ោងប្រហែល១រសៀលថ្ងៃចន្ទ។

សកម្មប្រយុទ្ធស៊ីវិលម្នាក់បាននិយាយថា សមមិត្តរបស់ក្រុមគាត់១នាក់ និង៦នាក់ផ្សេងទៀតបានរបួសក្នុងការប៉ះទង្គិចគ្នាកាលពីល្ងាចថ្ងៃចន្ទ។
គាត់និយាយថា ៖«ត្រឹមម៉ោង៥ល្ងាចថ្ងៃចន្ទ ទាហានមីយ៉ាន់ម៉ាជាង៨០នាក់ត្រូវបានបញ្ជាក់ពីការស្លាប់ ក្នុងការសងសឹក ដែលទាហានបានប្រើយន្តហោះប្រយុទ្ធ ឧទ្ធម្ភាគចក្រ និងបាញ់ផ្លោងកាំភ្លើងធំចូលទៅខណ្ឌ Demoso»។
អ្នកប្រយុទ្ធជានារីម្នាក់បាននិយាយថា ៖«កម្លាំងរបស់យើងបានប្រមូលសពយោធាមីយ៉ាន់ម៉ាជាង៤០នាក់នៅព្រឹកថ្ងៃអង្គារ៍ និងបានរឹបអូសអាវុធ និងទស្សនាវដ្តីប្រហែលជា២០ទៅ៣០»។

នារីរូបនេះបានរៀបរាប់ថា ទាហានយោធាមីយ៉ាន់ម៉ាបានបាញ់ទៅលើក្រុមឆ្មាំស៊ីវិលនៅក្នុងភូមិ និងបន្ទាប់មកកម្លាំងប្រយុទ្ធស៊ីវិលបានឡោមព័ទ្ធ ហើយក៏បានសម្លាប់តែម្តង។ ភ្លាមៗនោះ ការវាយប្រហារតាមផ្លូវអាកាសបានកើតឡើងដើម្បីជាជំនួយ។
ពួកគេបាននិយាយថា ការវាយប្រហារតាមផ្លូវអាកាសបានធ្វើទៅលើតំបន់ Dawt Ngan Kha វេលាម៉ោង៥ល្ងាច ហើយការបាញ់គ្រាប់ផ្លោងបានកើតជាបន្តបន្ទាប់រហូតដល់យប់។ ហោចណាស់ យោធាមីយ៉ាន់បានទម្លាក់គ្រាប់បែក៦គ្រាប់នៅពេលនោះ។

ការប្រយុទ្ធគ្នារវាងយោធាមីយ៉ាន់ម៉ា និងកម្លាំងប្រយុទ្ធ Karenni បានផ្ទុះឡើងនៅ Demoso កាលពីថ្ងៃទី២១ ខែឧសភា ហើយទាហានក៏ចាប់ផ្តើមដាក់ពង្រាយពីនោះមក។
កាលពីសប្តាហ៍មុន កងកម្លាំងការពារប្រជាជន Karenni (KPDF) បានបំផ្លាញប៉ូល្តិ៍ប៉ូលិសមួយចំនួននៅ Demoso ព្រមទាំងតំបន់ Pekon និង Moebyel ក្នុងរដ្ឋ Shan ដែលបានសម្លាប់យោធាមីយ៉ាន់ម៉ាជាង៤០នាក់។ ពេលនេះកម្លាំងការពារប្រជាជន៨នាក់ និងជនស៊ីវិល២៣នាក់ត្រូវបានយោធាមីយ៉ាន់ម៉ាសម្លាប់ក្នុងរយៈពេល១០ថ្ងៃ៕

ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ Irrawaddy

-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៣ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៥ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា