ព័ត៌មានអន្ដរជាតិ
កូវីដ-១៩៖ ការរៀនតាមអនឡាញ អាចបណ្ដាលឱ្យកុមារប្រឈមបញ្ហាភ្នែកធ្ងន់ធ្ងរ
គ្រូពេទ្យភ្នែក សហរដ្ឋអាមេរិក និយាយថា បញ្ហាមើលមិនច្បាស់ចំពោះកុមារបានក្លាយជារឿងធម្មតាទៅហើយនៅមុនពេលមានរោគរាតត្បាត ប៉ុន្តែក្នុងអំឡុងវិបត្តិកូវីដ-១៩ វាបានក្លាយជាបញ្ហាកាន់តែអាក្រក់ខ្លាំងមួយកម្រិតទៀត។
រីឯ នៅក្នុងការស្រាវជ្រាវមួយនៅប្រទេសចិនក៏បានរកឃើញថា អត្រានៃការមើលមិនច្បាស់បានកើនឡើង ៣ ដងក្នុងឆ្នាំ ២០២០ សម្រាប់ក្មេងដែលមានអាយុពី ៦ ទៅ ៨ ឆ្នាំបើប្រៀបធៀបទៅនឹង ៥ ឆ្នាំមុន។ នេះក៏ដោយសារកុមារបានចំណាយពេលសឹងតែរាល់ថ្ងៃ នៅលើអនឡាញ ។
ដោយសារការបិទខ្ទប់ កុមាររាប់លាននាក់នៅទូទាំងពិភពលោក ចាប់ផ្ដើមរៀនតាមរយៈអ៊ិនធរណេត ដោយបានចំណាយពេលលើសលុបលើអេក្រង់មិនថា ស្មាតហ្វូន ថេបឡេត ឬកុំទ្យូទ័រឡើយ។

លទ្ធផលស្រាវជ្រាវរបស់អាមេរិកបង្ហាញថា ការសិក្សាតាមអ៊ិនធរណេតបណ្តាលឱ្យក្មេងជាច្រើនរៀនធ្លាក់ពិន្ទុ ព្រមទាំងប្រឈមនឹងភាពតានតឹងកាន់តែខ្ពស់ ក៏ដូចជាមានជំងឺបាក់ទឹកចិត្តទៀតផង។
ទន្ទឹននឹងនោះ ក្នុងការស្រាវជ្រាវថ្មីៗបានបង្ហាញថា ការរៀនអនឡាញក៏អាចធ្វើឱ្យភ្នែករបស់កុមារមានបញ្ហាកាន់តែអាក្រក់ទៅៗផងដែរ។
នៅពេលកុមារសំឡឹងអេក្រង់រយៈពេលយូរ ពួកគេនឹងខ្សោះជាតិទឹកនៅក្នុងភ្នែក និងធ្វើឱ្យភ្នែកស្ងួត ហើយបណ្ដាលឱ្យមានបញ្ហាភ្នែកនៅពេលក្រោយដូចជា ជំងឺភ្នែកឡើងបាយ និងជំងឺដក់ទឹកក្នុងភ្នែក។ល។

ចំណែករោគសញ្ញាដែលសម្គាល់ថាក្មេងៗមានបញ្ហាភ្នែករួមមាន ស្រវាំងភ្នែក ឈឺភ្នែក ឈឺក្បាល និងព្រិលភ្នែកពេលកំពុងអាន។
ដើម្បីប្រឆាំងនឹងស្ថានភាពនេះ អ្នកជំនាញខាងចក្ខុនិងប្រស្រីភ្នែកបានណែនាំឱ្យកុមារចំណាយពេលសម្រាកឱ្យបានច្រើនពីលើអេក្រង់ និងរក្សាគម្លាតយ៉ាងហោច ៦០០ សង់ទីម៉ែត្ររវាងភ្នែកនិងអេក្រង់ ក៏ដូចជាប្រើឡេនការពារភ្នែក ឬទឹកបន្តក់ភ្នែកជាដើម៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Mail Daily
ចុចអាន៖ កូវីដ-១៩៖ ការបិទទ្វារសាលាបង្កផលប៉ះពាល់ ៣ ធំៗចំពោះកុមារ
ចុចអាន៖ ចម្ងល់៣ពាក់ព័ន្ធវ៉ាក់សាំងការពារកូវីដ ចំពោះកុមារវ័យក្រោម ១៦ ឆ្នាំ

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ