Connect with us

ព័ត៌មានអន្ដរជាតិ

កូវីដផ្ទុះខ្លាំង វៀតណាម ចេញបញ្ជាមួយ អ្នកប្រើប្រាស់ទូរស័ព្ទទំនើបមិនធ្វើតាម ត្រូវពិន័យ

បានផុស

នៅ

ស្របពេលករណីឆ្លងជំងឺកូវីដ-១៩កំពុងផ្ទុះឡើងខ្លាំងនៅវៀតណាម ក្រសួងសុខាភិបាលរបស់ប្រទេសនេះ បានអនុម័តនូវសេចក្តីណែនាំថ្មីមួយ ដែលបង្ខំឲ្យមានការដំឡើងកម្មវិធីបញ្ជាក់សុខភាពនិងតាមដានទំនាក់ទំនង នៅលើឧបករណ៍ឆ្លាតវ័យ។

Vietnam to fine smartphone users for failing to install medical declaration apps

យោងតាមបទបញ្ជានេះ, បុគ្គលរូបណាដែលកាន់កាប់ទូរស័ព្ទទំនើប ប៉ុន្តែមិនបានដំឡើងកម្មវិធីបញ្ជាក់សុខភាពដែលតម្រូវដោយច្បាប់ នឹងត្រូវផាកពិន័យ។

ទោះបីជាយ៉ាងណាក៏ដោយ ក្រុមមន្ត្រីមិនបានប្រាប់ទេថា តើការពិន័យនោះជាអ្វី។ 

84% of Vietnamese Using Smart Phones - VietnamBusiness.TV

មន្ត្រីម្នាក់បានប្រាប់កាសែត Tuoi Tre ថា មន្រ្តីក្រសួងសុខាភិបាលបានធានាថា បទបញ្ជាថ្មីនេះគឺជាការលើកទឹកចិត្តឲ្យសាធារណជន ដំឡើងកម្មវិធីបញ្ជាក់សុខភាពនៅក្នុងទូរស័ព្ទដៃដែលកម្មវិធីមាន៣ដូចជា tokhaiyte.vn, NCOV, និង Bluezone។

សម្រាប់ពេលនេះ ការបញ្ជាក់អំពីសុខភាព គឺជាកត្តាចាំបាច់នៅតាមទីសាធារណៈដូចជានៅអាកាសយានដ្ឋាន តំបន់ទេសចរណ៍និងមន្ទីរពេទ្យជាដើម។

សារាចរណែនាំនេះ ក៏បានជំរុញឲ្យប្រជាពលរដ្ឋ អាជីវកម្មនិងទីកន្លែងនានាប្រើប្រាស់កម្មវិធីបញ្ចាក់សុខភាពផងដែរ ដើម្បីតាមដានហានិភ័យនៃការឆ្លងរោគពីទំនាក់ទំនងជិតស្និទ្ធ។

គួរបញ្ជាក់ថា គិតត្រឹមរសៀលថ្ងៃអង្គារ ប្រទេសវៀតណាមបានកត់ត្រា ការឆ្លងជំងឺកូវីដ-១៩ចំនួន៧,៤៨២ករណី ខណៈមានអ្នកជាសះស្បើយ ៣,០៤៣នាក់និងស្លាប់ ៤៧នាក់៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Tuoi Tre

ចុចអាន៖ ថ្ងៃស៊យ! ប៉ូលិសវៀតណាមមួយក្រុម ផាកពិន័យអ្នកល្មើសច្បាប់ចរាចរណ៍ ប៉ះចំអ្នកកើតកូវីដ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ នាទីutes មុន

អភិបាលរាជធានី ណែនាំឱ្យបើកយុទ្ធនាការចុះបាញ់ថ្នាំសម្លាប់មូសជាលើកទី២ នៅក្នុងមូលដ្ឋានរាជធានីភ្នំពេញ

Moon Jae-in
ព័ត៌មានអន្ដរជាតិ៧ នាទីutes មុន

អតីតស្រ្តីទីមួយ កូរ៉េខាងត្បូង រួចទោសទណ្ឌ ២ ករណីផ្សេងគ្នាទាំងនៅ ឥណ្ឌា និងបារាំង

សន្តិសុខសង្គម២៩ នាទីutes មុន

សមត្ថកិច្ចខេត្តសៀមរាប ឃុំខ្លួនបុរស់ម្នាក់ ពីបទឡាយលក់កាំភ្លើងតាមបណ្តាញសង្គម

រថយន្ត Tesla
ព័ត៌មានអន្ដរជាតិ៤២ នាទីutes មុន

ការលក់រថយន្ត Tesla ផលិតនៅចិន ធ្លាក់ចុះជាង ១០ ភាគរយ ខែមុន

ព័ត៌មានជាតិ៤៧ នាទីutes មុន

មគ្គុទេសក៍ទេសចរ និងភ្ញៀវអន្តរជាតិ ថា ការលក់សំបុត្រចូលប្រាសាទអង្គរវត្តបែបឌីជីថលមានភាពងាយស្រួលខ្លាំង

មីនតោន
សន្តិសុខសង្គម២២ ម៉ោង មុន

អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់

សន្តិសុខសង្គម២២ ម៉ោង មុន

របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

អ្នកទោសស្រីជាង១៥០នាក់ ត្រូវបានរំលោភ និងដុតទាំងរស់ ក្នុង​ហេតុការណ៍​ហែកគុក​នៅ​កុងហ្គោ

ព័ត៌មានជាតិ២១ ម៉ោង មុន

បុគ្គលតាំងខ្លួនជាលោក ​ស៊ិន ស៊ីសាមុត​ ចាប់​ជាតិ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅតុលាការ ពាក់ព័ន្ធការញុះញង់

Sokha Hotels

ព័ត៌មានពេញនិយម