ព័ត៌មានអន្ដរជាតិ
ឥណ្ឌា៖ កូនក្រមុំគាំងបេះដូងស្លាប់ថ្ងៃចូលរោងការ ប្អូនស្រីរៀបការជំនួស
កូនក្រមុំម្នាក់បានដួលស្លាប់ភ្លាមៗក្នុងពិធីមង្គលការ ប៉ុន្តែត្រូវបានប្អូនស្រីរបស់នាងរៀបការជាមួយកូនកំលោះជំនួស ក្រោយក្រុមគ្រួសារទាំងសងខាងសម្រេចចិត្តបន្តធ្វើពិធីឱ្យចប់សព្វគ្រប់។
នាង Surbhi ដែលជាកូនក្រមុំបានគាំងបេះដូង បន្ទាប់ពីពិធីបំពាក់កម្រងផ្កាជាមួយបុរសជាកូនកំលោះឈ្មោះ Manjesh Kumar នៅទីក្រុង Etawa ក្នុងរដ្ឋ Uttar Pradesh នៅប្រទេសឥណ្ឌា។
វេជ្ជបណ្ឌិតម្នាក់មកពីភូមិក្នុងតំបន់ត្រូវបានគេហៅឱ្យទៅកន្លែងកើតហេតុ ប៉ុន្តែគាត់មិនអាចជួយសង្គ្រោះកូនក្រមុំបានទេ។
ដោយមិនចង់បញ្ឈប់ពិធីទាំងកណ្ដាលទី ក្រុមគ្រួសារទាំងពីរបានមូលមតិគ្នាបន្តពិធីមង្គលការដោយជំនួសកូនក្រមុំជាមួយប្អូនស្រីនារីរងគ្រោះឈ្មោះនាង Nisha។ ដំបូងឡើយ កូនកំលោះមិនចង់បន្តពិធីរៀបការនោះទេ ប៉ុន្តែបន្ទាប់ពីជជែកគ្នានិងមានការស្នើសុំពីសាច់ញាតិ គេក៏ព្រមចូលលរួមប្រារព្ធពិធីបន្តទៀត។
ចំណែកសពកូនក្រមុំត្រូវបានរក្សាទុកនៅក្នុងបន្ទប់ដាច់ដោយឡែកដើម្បីរង់ចាំការបូជា ក្រោយពីពិធីមង្គលការបញ្ចប់ទាំងស្រុង៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Mail Daily
ចុចអាន៖ ពលរដ្ឋឥណ្ឌា ចាប់ផ្តើមភ័យខ្លាច កូវីដឆ្លងតាមទឹកទន្លេ និងសត្វឆ្កែដែលស៊ីសាកសព
ចុចអាន៖ អបិយជំនឿប្លែកៗទាំង ៣ ដែលប្រជាជនឥណ្ឌាជឿថាអាចកម្ចាត់កូវីដ-១៩
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៧ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ
-
ចរាចរណ៍៤ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់