ព័ត៌មានអន្ដរជាតិ
លេចចេញវីរុសបំប្លែងខ្លួនមិនខ្លាចវ៉ាក់សាំងថ្មីមួយប្រភេទទៀត កំពុងអុកឡុក អឺរ៉ុប
ជនបរទេសដែលរីករាយនឹងថ្ងៃឈប់សម្រាក កំពុងស្ថិតក្នុងហានិភ័យដោយសារតែវីរុសបំប្លែងខ្លួនមួយប្រភេទ មានដើមកំណើតចេញពីប្រទេសនេប៉ាល់ ហើយបច្ចុប្បន្ន វីរុសបានរាលដាលដល់ទ្វីបអឺរ៉ុបហើយ។

ក្រុមមន្រ្តីអះអាងថា “វីរុសបំប្លែងខ្លួននេប៉ាល់” គឺមានភាពធន់នឹងវ៉ាក់សាំង ហើយអ្នកវិទ្យាសាស្ត្ររបស់រដ្ឋាភិបាល បានព្រមានដល់ក្រុមរដ្ឋមន្រ្តីរួចទៅហើយ អំពីគ្រោះថ្នាក់នៃវីរុសបំប្លែងខ្លួននេះ។
ក្រុមអ្នកវិទ្យាសាស្ត្រ មកពីមជ្ឈមណ្ឌល Joint Biosecurity ត្រូវបានគេរាយការណ៍ថា កំពុងមានក្តីព្រួយបារម្ភអំពីការកើនឡើងនៃអត្រាឆ្លង និងការលេចឡើងនៃវីរុសបំប្លែងខ្លួននៅតាមចំណុចទេសចរណ៍។

ទោះបីជាយ៉ាងណាក៏ដោយ ប្រទេសនានា មិនទាន់បញ្ចេញតួលេខអំពីការឆ្លងវីរុសនេប៉ាល់នៅឡើយទេ។
ប្រព័ន្ធសុខាភិបាលក្នុងប្រទេសនេប៉ាល់ កំពុងឈានទៅរកការដួលរលំ បន្ទាប់ពីមានការរីករាលដាលដ៏គួរឲ្យភ័យខ្លាច ចំពោះករណីជំងឺកូវីដ-១៩។

ចំនួននៃការឆ្លងប្រចាំថ្ងៃក្នុងប្រទេសនេប៉ាល់ បានថយចុះក្រោម ១០០ករណីក្នុងខែមីនា។ ប៉ុន្តែគិតត្រឹមពាក់កណ្តាលខែឧសភា ការឆ្លងថ្មីជាង៩,០០០ករណី ត្រូវបានកត់ត្រាក្នុងមួយថ្ងៃ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ The Sun
ចុចអាន៖ អ្នកវិទ្យាសាស្រ្ត ប្រាប់ទីតាំង ៩កន្លែង ដែលនឹងផ្ទុះជំងឺកូវីដថ្មី ដ៏សាហាវ នាពេលអនាគត

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ