ព័ត៌មានអន្ដរជាតិ
អាមេរិកនឹងផ្តល់វ៉ាក់សាំង៨០លានដូសដល់ប្រទេសអាទិភាពមានទាំងអាស៊ានផង
លោកប្រធានាធិបតីអាមេរិក ចូ បៃដិន នៅថ្ងៃព្រហស្បតិ៍ ទី៣ ខែមីនា បានបញ្ជាក់ពីផែនការរបស់លោកសម្រាប់ការចែកវ៉ាក់សាំងការពារកូវីដ-១៩ចំនួន៨០លានដូសដំបូងជាការបែងសកលរបស់អាមេរិកស្មើនឹង៧៥%នៃវ៉ាក់សាំងតាមរយៈកម្មវិធី COVAX។
ក្នុងក្រដាសកំណត់ហេតុមួយ សេតវិមានបាននិយាយថា វ៉ាក់សាំងដែលចែកតាមរយៈកម្មវិធី COVAX រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនផ្តល់អាទិភាពដល់ប្រទេសអាមេរិកឡាទីន និងការាប៊ីន អាស៊ីខាងត្បូង អាស៊ីអាគ្នេយ៍ និងអាហ្វ្រិក ដែលនេះជាគោលបំណងជួយទប់ស្កាត់ការរាលដាលកូវីដ-១៩។
លោក បៃដិន មានប្រសាសន៍ក្នុងសេចក្តីថ្លែងការណ៍ថា ៖«យើងនឹងចែកវ៉ាក់សាំងនេះមិនមែនដើម្បីធានា ឬទាញយកសម្បទានឡើយ។ យើងនឹងចែកវ៉ាក់សាំងទាំងនេះដើម្បីរក្សាអាយុជីវិត និងដឹកនាំពិភពលោកដើម្បីឈានឆ្ពោះទៅបញ្ចប់ជំងឺកូវីដ-១៩ តាមរយៈអំណាចនៃគំរូ និងតម្លៃរបស់យើង»។

លោកប្រធានាធិបតី បៃដិន ធ្លាប់បានសន្យាពីមុនពីការចែកវ៉ាក់សាំងកូវីដ-១៩ចំនួន៨០លានដូសទៅកាន់បណ្តាប្រទេសទូទាំងពិភពលោកនូវបំណាច់ខែនេះ។
ការប្តេជ្ញាចិត្តនេះកើតឡើងចំពេលមានសម្ពាធពីរដ្ឋាភិបាលដទៃក្នុងការប្រើប្រាស់អតិរេកវ៉ាក់សាំងដ៏ច្រើនរបស់សហរដ្ឋអាមេរិកដើម្បីជួយដល់ប្រទេសដែលកំពុងលំបាកដែលឥឡូវនេះមានការរីកចម្រើនគួរឲ្យកត់សំគាល់ពីកម្មវិធីចាក់វ៉ាក់សាំង។
អ្នកសម្របសម្រួលក្នុងការឆ្លើយតបកូវីដ-១៩នៅសេតវិមាន លោក Jeff Zients បានឲ្យដឹងថា ៖«ដំណើរការនាំចេញវ៉ាក់សាំង២៥លានដូសដំបូងកំពុងធ្វើ។ យើងនឹងនាំចេញនូវវ៉ាក់សាំងទាំង៨០លានដូសតាមការប្តេជ្ញាចិត្តរបស់លោកប្រធាធិបតីឲ្យបាននូវបំណាច់ខែមិថុនានេះ»៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ AFP

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ