ព័ត៌មានអន្ដរជាតិ
រយៈពេល ៣ ខែ ទើបនាយករដ្ឋមន្ត្រីអង់គ្លេស Boris Johnson ទទួលការចាក់វ៉ាក់សាំងដូសទី ២
នាយករដ្ឋមន្រ្តីអង់គ្លេស លោក Boris Johnson បានទទួលការចាក់វ៉ាក់សាំង AstraZeneca ដូសទី ២ រួចហើយនៅឯវិទ្យាស្ថាន Francis Crick នៅកណ្តាលទីក្រុងឡុងដ៍ កាលពីល្ងាចថ្ងៃព្រហស្បតិ៍ ។
លោក Johnson បានបង្ហោះរូបថតមួយសន្លឹក នៅលើបណ្តាញសង្គម ដែលបង្ហាញពីការចាក់វ៉ាក់សាំងរបស់លោក រួមជាមួយនឹងការសរសេរថា “ការចាក់ដូសទី ២ គឺរួចរាល់ ។ ដល់វេនរបស់អ្នកចាក់ម្ដងហើយ” ។

គួររំឭកថា លោក Johnson បានទទួលការចាក់ដូសដំបូង នៅមន្ទីរពេទ្យ St. Thomas ក្នុងខែមីនា ។
យោងតាមរដ្ឋមន្រ្តីវ៉ាក់សាំងលោក Nadhim Zahawi បានឲ្យដឹងថា យ៉ាងហោចណាស់ពាក់កណ្តាល នៃចំនួនប្រជាជនពេញវ័យ របស់ចក្រភពអង់គ្លេស បានទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ ពេញ ២ ដូស ។

លោក Zahawi បានសរសេរនៅលើបណ្ដាញសង្គមថា វ៉ាក់សាំងដូសទី ២ ចំនួន ២៦,៤២២,៣០៣ ពោលស្មើនឹង ៥០.២ ភាគរយនៃចំនួនប្រជាជនពេញវ័យ នៅចក្រភពអង់គ្លេសត្រូវបានចាក់ ចាប់តាំងពីយុទ្ធនាការចាក់វ៉ាក់សាំង បានចាប់ផ្តើមនៅខែធ្នូ ឆ្នាំ ២០២០ ។
គួរបញ្ជាក់ថា គិតត្រឹមពេលនេះ ចក្រភពអង់គ្លេស មានករណីឆ្លងជំងឺកូវីដ ១៩ ជិត ៤.៥ លានករណី និងមានអ្នកស្លាប់ ១២៧,៨១២ នាក់ ខណៈមានជាសះស្បើយជាង ៤ លាននាក់ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ CGTN
ចុចអាន ៖ អង់គ្លេសដកព័រទុយហ្គាល់ពីបញ្ជីបៃតង ធ្វើឲ្យពលរដ្ឋខ្លួនដើរលេងនៅព័រទុយហ្គាល់វេទនា
ចុចអាន ៖ អង់គ្លេសអនុម័តប្រើវ៉ាក់សាំង Johnson & Johnson ដែលចាក់តែ១ដូសប៉ុណ្ណោះ

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ