Connect with us

ព័ត៌មានអន្ដរជាតិ

ជប៉ុន​ផ្តល់​វ៉ាក់​សាំង​ AZ​ ១.២៤​លាន​ដូស​ឥត​គិត​ថ្លៃ​ដល់​តៃវ៉ាន់​ រំពឹង​ដល់​ល្ងាច​នេះ

បានផុស

នៅ

ប្រទេស​ជប៉ុន​បាន​សម្រេច​ផ្តល់​វ៉ាក់សាំង​ការពារ​កូវីដ-១៩ AstraZeneca ចំនួន ១.២៤​លាន​ដូស​ទៅ​ឲ្យ​កោះ​តៃវ៉ាន់ដោយ​ឥត​គិត​ថ្លៃ​។ នេះ​បើ​តាម​រដ្ឋ​មន្ត្រី​ក្រសួង​ការបរទេស​លោក Toshimitsu Motegi និយាយ​នៅ​ថ្ងៃ​សុក្រ ទី​៤ ខែ​មិថុនា​នេះប៉ុន្មាន​ម៉ោង​មុន​ពេល​ដឹក​ជញ្ជូន​ទៅ។

លោក Motegi ប្រាប់​អ្នកសារព័ត៌មាន​នៅ​ទី​ក្រុង​តូក្យូ​ថា ៖«យើង​ទទួល​បាន​សំណើរ​សុំ​ពី​ប្រទេស​​ និង​តំបន់​ជា​ច្រើន​អំពី​វ៉ាក់សាំង»។

លោក Toshimitsu Motegi
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

«ប្រការ​នេះ​ យើង​បាន​បញ្ចប់​ចំពោះ​ការ​រៀប​ចំ​តាម​សំណើរ​របស់​តៃវ៉ាន់។ ហើយ​យើង​នឹង​ផ្តល់​វ៉ាក់សាំង​ AstraZeneca ចំនួន១.២៤​លាន​ដូស​ដោយ​ឥត​គិត​ថ្លៃ ដែល​វ៉ាក់សាំង​នេះ​ផលិត​នៅ​ប្រទេស​ជប៉ុន»។ លោក​បាន​បញ្ជាក់។

លោក Motegi បន្ថែម​ថា វ៉ាក់សាំង​ទាំង​នេះ​នឹង​ត្រូវ​​រៀប​ចំ​ពិធី​ប្រគល់​​ជូន​នៅ​ស្ថាន​ទូត​របស់​ជប៉ុន​ប្រចាំ​​​កោះ​តៃវ៉ាន់​ ហើយ​អាច​នឹង​ទៅ​ដល់​នា​ល្ងាច​ថ្ងៃ​សុក្រ​នេះ។

កោះ​តៃវ៉ាន់​បាន​កំពុង​ប្រយុទ្ធ​នឹង​​រលក​ផ្ទះ​កូវីដ-១៩​ក្នុង​ស្រុក​​​អាក្រក់ ហើយ​ការ​ចាក់​វ៉ាក់សាំង​ដល់​ប្រជា​ជន​របស់​ខ្លួយ​​មិន​ទាន់បាន​​៣%​ផង​។

ប្រទេស​ជប៉ុន​បានចុះ​កិច្ច​សន្យាទទួល​យក​វ៉ាក់សាំងការពារ​កូវីដ-១៩​ជាង​៣០០​លាន​ដូសពី​វ៉ាក់សាំង Pfizer, Moderna និង AstraZeneca ដែលចំនួន​នេះ​លើស​ចំនួន​ប្រជា​ជន​របស់​ខ្លួន​ទៀត​ផង​។

រដ្ឋ​មន្ត្រី​ក្រសួង​ការបរទេស​បាន​និយាយ​ក្នុង​សេចក្តី​ប្រកាស​មួយ​ថា ៖«ទំនាក់​ទំនង​រវាងកោះតៃវ៉ាន់ និង​ជប៉ុន​កាន់​តែ​ជិត​ស្និទ្ធ ហើយ​សម្ព័ន្ធ​ភាព​របស់​យើង​រឹង​មាំ និង​ស៊ី​ជម្រៅ។ នៅ​ពេល​​ណា​ក៏​ដោយ ​ឲ្យ​តែ​មាន​គ្រោះ​មហន្តរាយ​ ឬ​គ្រោះ​ថ្នាក់​​អ្វី​កើត​ឡើង ភាគី​ទាំង​ពីរ​តែង​តែ​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​ភ្លាម​ៗ​ ហើយ​បញ្ជូន​ទាន់​ពេល​វេលា​តាម​សេចក្តី​ត្រូវ​ការ»។

ជប៉ុន​បាន​អនុម័ត​ជា​ផ្លូវ​ការ​​លើ​វ៉ាក់សាំង AstraZeneca កាល​ពី​ខែ​មុន និង​បាន​ចុះ​កុង​ត្រា​ទិញ​ចំនួន​១២០​លាន​ដូស។ ប៉ុន្តែ​មិន​មាន​ផែន​ការ​ត្រូវ​ការ​ប្រើ​ប្រាស់​វ៉ាក់សាំង​នេះ​ភ្លាម​ៗ​ទេ ចំពេល​​​មាន​ក្តី​បារម្ភ​​ជុំ​វិញ​ករណី​ឈាម​កក​​ដែល​ត្រូវ​បាន​រាយការណ៍​នៅ​ក្រៅ​ប្រទេស៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ focustaiwan

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ នាទីutes មុន

អភិបាលរាជធានី ណែនាំឱ្យបើកយុទ្ធនាការចុះបាញ់ថ្នាំសម្លាប់មូសជាលើកទី២ នៅក្នុងមូលដ្ឋានរាជធានីភ្នំពេញ

Moon Jae-in
ព័ត៌មានអន្ដរជាតិ៩ នាទីutes មុន

អតីតស្រ្តីទីមួយ កូរ៉េខាងត្បូង រួចទោសទណ្ឌ ២ ករណីផ្សេងគ្នាទាំងនៅ ឥណ្ឌា និងបារាំង

សន្តិសុខសង្គម៣១ នាទីutes មុន

សមត្ថកិច្ចខេត្តសៀមរាប ឃុំខ្លួនបុរស់ម្នាក់ ពីបទឡាយលក់កាំភ្លើងតាមបណ្តាញសង្គម

រថយន្ត Tesla
ព័ត៌មានអន្ដរជាតិ៤៤ នាទីutes មុន

ការលក់រថយន្ត Tesla ផលិតនៅចិន ធ្លាក់ចុះជាង ១០ ភាគរយ ខែមុន

ព័ត៌មានជាតិ៤៩ នាទីutes មុន

មគ្គុទេសក៍ទេសចរ និងភ្ញៀវអន្តរជាតិ ថា ការលក់សំបុត្រចូលប្រាសាទអង្គរវត្តបែបឌីជីថលមានភាពងាយស្រួលខ្លាំង

មីនតោន
សន្តិសុខសង្គម២២ ម៉ោង មុន

អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់

សន្តិសុខសង្គម២២ ម៉ោង មុន

របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

អ្នកទោសស្រីជាង១៥០នាក់ ត្រូវបានរំលោភ និងដុតទាំងរស់ ក្នុង​ហេតុការណ៍​ហែកគុក​នៅ​កុងហ្គោ

ព័ត៌មានជាតិ២១ ម៉ោង មុន

បុគ្គលតាំងខ្លួនជាលោក ​ស៊ិន ស៊ីសាមុត​ ចាប់​ជាតិ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅតុលាការ ពាក់ព័ន្ធការញុះញង់

Sokha Hotels

ព័ត៌មានពេញនិយម