Connect with us

ព័ត៌មានអន្ដរជាតិ

ស្រ្តីឥណ្ឌាម្នាក់ ពេទ្យប្រកាសថាស្លាប់ដោយសារកូវីដ​ ធ្វើបុណ្យបូជារួចរាល់ ២សប្តាហ៍ក្រោយ ដើរទៅដល់ផ្ទះ

បានផុស

នៅ

ក្រុមគ្រួសាររបស់ស្ត្រីជនជាតិឥណ្ឌាម្នាក់ ដែលត្រូវបានប្រកាសថាស្លាប់បន្ទាប់ពីឆ្លងជំងឺ កូវីដ-១៩ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេល គាត់បានដើរត្រឡប់មកដល់ផ្ទះវិញ ពីរសប្តាហ៍ ក្រោយពេលបញ្ចប់ពិធីបុណ្យសព។

ក្រុមគ្រួសាររបស់អ្នកស្រី Muktyala Girijamma ត្រូវបានគេប្រាប់កាលពីថ្ងៃទី១៥ខែឧសភាថា គាត់បានស្លាប់ដោយសារជំងឺកូវីដ-១៩ ប៉ុន្តែដោយសារតែវិធានការគម្លាតសង្គមយ៉ាងតឹងរ៉ឹងមានន័យថា ពួកគេអាចត្រឹមមើលសពពីចម្ងាយប៉ុណ្ណោះ ហើយសពត្រូវបានរុំយ៉ាងតឹងនៅក្នុងប្លាស្ទិក រហូតទាល់តែដល់កន្លែងបូជា។

ក្មួយប្រុសឈ្មោះ Nagu អាយុ៦០ឆ្នាំ បានប្រាប់អ្នកយកព័ត៌មានថា នៅពេលពួកគេព្យាយាមទៅសួរសុខទុក្ខគាត់នៅមន្ទីរពេទ្យរដ្ឋ Vijayawada ពួកគេត្រូវបានពេទ្យប្រាប់ថា អ្នកជំងឺស្លាប់បាត់ទៅហើយ។

តាមការពិត ពេទ្យម្នាក់នោះ មិនបានដឹងថា អ្នកជំងឺត្រូវបានផ្ទេរទៅកាន់បន្ទប់ផ្សេងទេ។

គ្រូពេទ្យ បានប្រគល់សពស្រ្តីម្នាក់ផ្សេងឲ្យសាច់ញាតិ នៅកន្លែងតម្កល់ ហើយក៏បានយកសពមកផ្ទះដើម្បីធ្វើពិធីបូជាតាមបែបសាសនា ទាំងមិនអាចបើកប្លាស្ទិកមើលបាន។ ឥឡូវនេះលោក Nagu និយាយថា “យើងមិនដឹងថា យើងបានបូជាអ្នកណាទេ”។

អ្នកស្រី Muktyala បានវិលត្រឡប់មកភូមិ Christianpet ក្នុងស្រុក Krishna វិញកាលពីថ្ងៃពុធទី២ខែមិថុនា ហើយបាននិយាយពាក្យដំបូងថា គ្មាននរណាទៅយកគាត់ចេញពីមន្ទីរពេទ្យ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Daily Star

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១២ ម៉ោង មុន

ឯកឧត្ដម ហ៊ុន ម៉ានី អញ្ជើញ​ប្រកាស​ទទួលស្គាល់ និង​បញ្ចូល​សមាជិក​ថ្មី គណបក្សប្រជាជនកម្ពុជា ឃុំរលាំងចក ស្រុកសំរោងទង

របាំត្រុដិ​
ព័ត៌មានជាតិ១៤ ម៉ោង មុន

បណ្ឌិត​ ហ៊ឺ​ វីរៈ​ អញ្ជេីញ​ជា​អធិបតី​​ក្នុង​ពិធី​បេីក​វគ្គ​បង្រៀន​​របាំត្រុដិ​ និង​របាំឆៃយ៉ាំ​ នៅ​ស្រុក​កំពង់ត្រឡាច​ ខេត្ត​កំពង់ឆ្នាំង​

ស្រុកសំឡូត
ព័ត៌មានជាតិ១៥ ម៉ោង មុន

ស្រុកសំឡូតមានសក្ដានុពលផ្នែកកសិកម្ម ៧៧ ភាគរយនៃកំណើនប្រជាពលរដ្ឋទូទាំងស្រុក

កម្មការិនី
ព័ត៌មានជាតិ១៥ ម៉ោង មុន

កម្មការិនីក្នុងវិស័យកាត់ដេរ៖ រាជរដ្ឋាភិបាល និងក្រសួងការងារ តែងលើកកម្ពស់សិទ្ធិ ឱកាសការងារ និងអត្ថប្រយោជន៍ជាអាទិភាពដល់ស្ត្រីគ្រប់រូប

ព័ត៌មានជាតិ១៥ ម៉ោង មុន

អ្នកស្រាវជ្រាវសង្គម៖ ស្រ្តីត្រូវបានលើកកម្ពស់នៅក្នុងវិស័យការងារ និងទទួលបានកិច្ចគាំពារពេញលេញ

Sokha Hotels

ព័ត៌មានពេញនិយម