Breaking News! ដំណឹងល្អថ្មីសម្រាប់សកលលោក វ៉ាក់សាំងកូវីដរបស់ក្រុមហ៊ុន Moderna មានប្រសិទ្ធិភាពជិត១០០ភាគរយ – Kampuchea Thmey Daily
Connect with us

ព័ត៌មានអន្ដរជាតិ

Breaking News! ដំណឹងល្អថ្មីសម្រាប់សកលលោក វ៉ាក់សាំងកូវីដរបស់ក្រុមហ៊ុន Moderna មានប្រសិទ្ធិភាពជិត១០០ភាគរយ

Published

on

Moderna Inc បានក្លាយជាក្រុមហ៊ុនឱសថទី២របស់សហរដ្ឋអាមេរិកដែលបញ្ចេញទិន្នន័យពីការសិក្សាដ៏ធំមួយស្តីពីវ៉ាក់សាំងពិសោធន៍របស់ខ្លួនដោយនិយាយថា វាមានប្រសិទ្ធិភាព៩៤,៥ភាគរយប្រឆាំងនឹងជំងឺកូវីដ១៩។

វានឹងស្វែងរកការអនុញ្ញាតឲ្យប្រើប្រាស់ជាបន្ទាន់ពីរដ្ឋបាលចំណីអាហារនិងឪសថអាមេរិកនៅពេលដែលវាបង្ហាញទិន្នន័យសុវត្ថិភាពបន្ថែមទៀតដែលគេរំពឹងថានឹងចេញនៅចុងខែនេះ។

ការវិភាគដំបូងរបស់វាត្រូវបានផ្អែកទៅលើ៩៥ករណីនៃជំងឺកូវីដ១៩ដែលក្នុងនោះ៩០ករណីបានទទួលការប្រើថ្នាំ Placebo ខណៈ៥ករណីទទួលវ៉ាក់សាំង។

មានករណីធ្ងន់ធ្ងរចំនួន១១នៅក្នុងក្រុមប្រើថ្នាំ Placebo និងគ្មានសោះក្នុងចំណោមអ្នកដែលត្រូវបានចាក់វ៉ាក់សាំង។

លទ្ធផលនេះបានបញ្ចេញ មួយសប្តាហ៍បន្ទាប់ពីក្រុមហ៊ុន Pfizer Inc និងដៃគូអាល្លឺម៉ង់ BioNTech SE និយាយថា វ៉ាក់សាំងពិសោធន៍របស់ពួកគេមានប្រសិទ្ធភាពជាង៩០ភាគរយដោយផ្អែកលើទិន្នន័យដំបូង។

ក្រុមហ៊ុន Moderna បានទទួលថវិកាជិត១ពាន់លានដុល្លារអាមេរិកក្នុងការស្រាវជ្រាវនិងការអភិវឌ្ឍពីរដ្ឋាភិបាលសហរដ្ឋអាមេរិកនិងមានកិច្ចព្រមព្រៀងតម្លៃ១.៥កោដិដុល្លារដើម្បីផ្គត់ផ្គង់វ៉ាក់សាំង១០០លានដូស។

រដ្ឋាភិបាលសហរដ្ឋអាមេរិកមានជម្រើសមួយសម្រាប់វ៉ាក់សាំងចំនួន៤០០លានដូសទៀតហើយក្រុមហ៊ុន Moderna ក៏មានកិច្ចព្រមព្រៀងផ្គត់ផ្គង់ជាមួយប្រទេសដទៃទៀតផងដែរ៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Al Jazeera

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ12 mins ago

តោះ​ចូលរួម​ទាំងអស់គ្នា ! ហ៊ុយ យ៉ា​ឡេង បំផុស​យុទ្ធនាការ​ម្នាក់​១​ដុល្លារ​ជួយ​សម្រួល​ទុក្ខលំបាក​តាៗ​ស៊ីក្លូ​ជាង​៣០០​នាក់​

ព័ត៌មានជាតិ44 mins ago

លោក​ឧ​ត្តម​សេនីយ៍​ចុះសួរសុខទុក្ខ មេ​អាវុធហត្ថ​ខណ្ឌ​ដង្កោ​ដែលមាន​ជំងឺ​ធ្ងន់ធ្ងរ

ព័ត៌មានជាតិ60 mins ago

សំណុំរឿង​បាញ់​ឲ្យ​ស្លាប់​ប្រពន្ធ​របួស​កូន តុលាការ​ផ្ដន្ទាទោស​១២​ឆ្នាំ

ព័ត៌មានជាតិ1 hour ago

តោះ​ចូលរួម​ទាំងអស់គ្នា ! ហ៊ុយ យ៉ា​ឡេង បំផុស​យុទ្ធនាការ​ម្នាក់​១​ដុល្លារ​ជួយ​សម្រួល​ទុក្ខលំបាក​តាៗ​ស៊ីក្លូ​ជាង​៣០០​នាក់​

ព័ត៌មានជាតិ2 hours ago

ការបង្ក​សម្លេង​រំខាន ទោះបី​មិន​សម្លាប់​ជីវិត​មនុស្ស​ក៏ដោយ តែ​បង្ក​ផលប៉ះពាល់​ដល់​អ្នកដទៃ ជាពិសេស​អ្នកជំងឺ​តាម​មន្ទីរពេទ្យ​

ព័ត៌មានពេញនិយម