ព័ត៌មានអន្ដរជាតិ
ត្រាំ គ្រោងបញ្ជាឲ្យដកទ័ពបន្ថែមទៀតចេញពីប្រទេសអាហ្វហ្គានីស្ថាននិងអ៊ីរ៉ាក់
យោធាអាមេរិករំពឹងថា លោកប្រធានាធិបតី ដូណាល់ ត្រាំ នឹងបញ្ជាឲ្យមានការដកកងទ័ពបន្ថែមទៀតចេញពីប្រទេសអាហ្វហ្គានីស្ថាននិងអ៊ីរ៉ាក់។ នេះបើយោងតាមការឲ្យដឹងពីក្រុមមន្រ្តីក្រសួងការពារជាតិដែលដកស្រង់សម្តីដោយប្រព័ន្ធផ្សព្វផ្សាយអាមេរិក។
ក្រុមមន្រ្តីបាននិយាយថា កងទ័ពដែលស្ថិតនៅក្នុងប្រទេសអាហ្វហ្គានីស្ថាននឹងត្រូវកាត់បន្ថយពី៥,០០០នាក់មកនៅត្រឹម២,៥០០នាក់នៅត្រឹមពាក់កណ្តាលខែមករា។ នៅអ៊ីរ៉ាក់ កងទ័ពនឹងត្រូវកាត់បន្ថយពី៣,០០០នាក់មកនៅត្រឹម២,៥០០នាក់។

លោកប្រធានាធិបតី ត្រាំ ធ្លាប់បាននិយាយថា លោកចង់ឲ្យកងទ័ពទាំងអស់វិលត្រឡប់មកផ្ទះវិញនៅត្រឹមថ្ងៃបុណ្យណូអែល។
ប្រព័ន្ធផ្សព្វផ្សាយអាមេរិកបានរាយការណ៍ថា ការដកទ័ពនេះគួរតែត្រូវបានបញ្ចប់ត្រឹមថ្ងៃទី១៥ខែមករាពោលគឺប៉ុន្មានថ្ងៃមុនពេលលោក Biden ស្បថចូលកាន់តំណែងជាប្រធានាធិបតី។
ប៉ុន្តែផែនការរបស់លោក ត្រាំ កំពុងប្រឈមនឹងការរិះគន់ដ៏កម្រពីសំណាក់សមាជិកគណបក្សសាធារណរដ្ឋរបស់ខ្លួន។

លោកប្រធានាធិបតី ត្រាំ បានអំពាវនាវជាយូរមកហើយឲ្យកងទ័ពអាមេរិកវិលត្រឡប់មកផ្ទះវិញហើយបានរិះគន់អន្តរាគមន៍យោធាអាមេរិកដោយសារតែការចំណាយច្រើននិងគ្មានប្រសិទ្ធភាព។
ក្រុមមន្រ្តីយោធាត្រូវបានគេប្រាប់កាលពីចុងសប្តាហ៍អំពីការដកទ័ពនេះ។ បទបញ្ជាប្រតិបត្តិកំពុងត្រូវបានរៀបចំប៉ុន្តែមិនទាន់បញ្ជូនទៅមេបញ្ជាការនៅឡើយទេ៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ BBC

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ