ព័ត៌មានអន្ដរជាតិ
បៃដិន ព្រមានថា ប្រជាជនអាមេរិកកាន់តែច្រើនអាចស្លាប់បើ ត្រាំ មិនសហការ
ប្រធានាធិបតីជាប់ឆ្នោតលោក ចូ បៃដិន បានព្រមាននៅថ្ងៃនេះថា ប្រជាជនអាមេរិកកាន់តែច្រើនអាចនឹងស្លាប់ដោយសារជំងឺកូវីដ១៩ប្រសិនបើរដ្ឋបាលរបស់លោកប្រធានាធិបតី ត្រាំ នៅតែបន្តរារាំងការផ្ទេរអំណាចដោយរលូនជាពិសេសនៅពេលនិយាយអំពីផែនការចែកចាយវ៉ាក់សាំង។
នៅពេលត្រូវបានសួរដោយអ្នកយកព័ត៌មានថាតើនឹងមានលទ្ធផលបែបណាបើលោក ត្រាំ នៅតែប៉ុនប៉ងបន្តរារាំងការផ្ទេរអំណាច លោក បៃដិន បានព្រមានថា “មនុស្សកាន់តែច្រើនអាចនឹងស្លាប់ប្រសិនបើយើងមិនសហការគ្នា”។
ថ្លែងក្នុងទីក្រុង Wilmington នៃរដ្ឋ Delaware លោក បៃដិន បានចោទជាសំណួរថា “តើយើងឲ្យប្រជាជនអាមេរិកជាង៣០០លាននាក់ទទួលបានវ៉ាក់សាំងដោយរបៀបណា? តើអ្វីទៅជាផែនការនៃហ្គេមនេះ? វាជាកិច្ចការដ៏ធំធេងដើម្បីសម្រេចបានវា”។
លោកបន្តទៀតថា “ប្រសិនបើយើងត្រូវរង់ចាំរហូតដល់ថ្ងៃទី២០ខែមករាដើម្បីចាប់ផ្តើមផែនការនេះនោះ វានឹងធ្វើឲ្យយើងខកខានជាងមួយខែ ដូច្នេះវាជាការសំខាន់ណាស់ដែលត្រូវធ្វើឲ្យហើយ ត្រូវតែមានការសម្របសម្រួលឥឡូវនេះឬឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន”។
ក្រោយមក នៅក្នុងការឆ្លើយតបទៅនឹងសំណួររបស់អ្នកយកព័ត៌មានម្នាក់ទៀត លោក បៃដិន បាននិយាយថា លោកបាននិយាយជាមួយសមាជិកសភាគណបក្សសាធារណរដ្ឋជាច្រើនរូបហើយលោកពិតជាអាណិតអាសូរចំពោះជំហរដ៏លំបាកដែលប្រធានាធិបតីបានដាក់លើពួកគេ។
លោក បៃដិន លើកឡើងថា “ខ្ញុំសង្ឃឹមថា លោកប្រធានាធិបតីនឹងបំភ្លឺបន្ថែមទៀតមុនពេលយើងទៅដល់ថ្ងៃទី២០ខែមករា”៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ CNN
-
កីឡា៦ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ