ព័ត៌មានអន្ដរជាតិ
វៀតណាមកំពុងឈឺក្បាលរឿងលក់ឧបករណ៍តេស្តកូវីដតាមអនឡាញខុសច្បាប់
អាជ្ញាធរសុខាភិបាលវៀតណាបានកំពុងព្រមានដល់ប្រជាជនដែលប្រើប្រាស់ឧបករណ៍តេស្តកូវីដ-១៩គ្មានច្បាប់អនុញ្ញាតដែលកំពុងផ្សព្វផ្សាយតាមអនឡាញយ៉ាងទូលំទូលាយក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ។
អ្នកលក់តាមអនឡាញម្នាក់បាននិយាយនៅពេលប្រទេសវៀតណាមកំពុងទទួលរងរលកកូវីដ-១៩ថា ៖«ឧបករណ៍ធ្វើតេស្តកូវីដ-១៩ជាង១០០កញ្ចប់ទទួលបានពីប្រទេសកូរ៉េខាងត្បូងទើបមកដល់។ សូមប្រញាប់ទិញឲ្យបានលឿន»។
អ្នកលក់រូបនេះបានបញ្ជាក់ថា កញ្ចប់នីមួយៗមានឧបករណ៍២ដើមតម្លៃ២៨.៣៤ដុល្លារអាមេរិកដែលមានគុណភាពល្អ៩៩%។ ដំណើរការធ្វើតេស្តប្រើពេលត្រឹមតែ១៥នាទីប៉ុណ្ណោះ»។ នារីលក់ម្នាក់នេះថែមទាំងភ្ជាប់នូវបណ្តាញ (Link) ទៅនឹងអត្ថបទដើម្បីបង្ហាញពីផលិតផលទាំងនោះល្បីល្បាញយ៉ាងណាដែលស្ថិតនៅប្រទេសកូរ៉េខាងត្បូង។
ទោះបីជាយ៉ាងណា នៅពេលអ្នកសារព័ត៌មានបានសួរពីឯកសារបន្ថែមទៀតដើម្បីបញ្ជាក់ពីឈ្មោះក្រុមហ៊ុនដែលនាំចូលផលិតផលទាំងនោះចូលប្រទេសវៀតណាម អ្នកលក់រូបនេះមិនបានផ្តល់ព័ត៌មានទេ។
ជាមួយគ្នានេះ អ្នកលក់ម្នាក់ទៀតបាននិយាយថា ឧបករណ៍តេស្តបាននាំចូលមកពីកូរ៉េខាងត្បូង។ ផលិតផលទាំងនោះមិនស្របច្បាប់ទេ ហើយក៏មិនត្រូវបាននាំចូលតាមច្រកផ្លូវការដែរ។ កញ្ចប់នីមួយៗមានឧបករណ៍ពីរដើមដែលមានតម្លៃ៣០.០៣ដុល្លារអាមេរិក ប៉ុន្តែបើលក់ឧបករណ៍មួយដើមតម្លៃ១៥.២៦ដុល្លារអាមេរិក។
អ្នកលក់រូបនេះបាននិយាយថា ៖«គ្រាន់តែធ្វើតេស្តតាមរន្ធច្រមុះ ហើយរង់ចាំ១៥ទៅ២០នាទី។ លោតសញ្ញាមួយមានន័យថា អវិជ្ជមាន តែបើលោតសញ្ញាពីរមានន័យថា វិជ្ជមាន»។ គាត់បន្ថែមថា មិត្តភក្តិ និងក្រុមគ្រួសាររបស់គាត់មានឧបករណ៍នេះប្រើគ្រប់គ្នា។
ឧបករណ៍តេស្តផ្សេងទៀតផលិតនៅប្រទេសចិនក៏កំពុងត្រូវបានផ្សព្វផ្សាយយ៉ាងខ្លាំងអនឡាញនៅប្រទេសវៀតណាម ប៉ុន្តែគ្មានឧបករណ៍ណាមួយត្រូវបានអនុញ្ញាតដោយក្រសួងសុខាភិបាលឡើយ។
លោក Nguyen Dinh Anh ប្រធានទំនាក់ទំនងនៅក្រសួងសុខាភិបាលវៀតណាមបាននិយាយថា ប្រជាជនវៀតណាមមិនគួរទិញឧបករណ៍តេស្តទាំងនោះទេ ពីព្រោះគុណភាពមិនស្តង់ដារដែលអាចធ្វើឲ្យការឆ្លងកាន់តែខ្លាំងឡើងដោយសារលទ្ធផលអវិជ្ជមានក្លែងក្លាយ។
អាជ្ញាធរគ្រប់គ្រងទីផ្សារបាននិយាយថា ពួកគេកំពុងធ្វើការស៊ើបអង្កេតពីការលក់ផលិតផលតេស្តទាំងនោះនៅតាមអនឡាញ ហើយនឹងផ្តន្ទាទោសចំពោះអ្នកណាដែលរកឃើញពីការរំលោភបំពានច្បាប់។
អនុប្រធានត្រួតពិនិត្យទីផ្សារវៀតណាម លោក Nguyen Duc Le បានលើកឡើងថា ផលិតផលដែលពាក់ព័ន្ធនឹងសុខភាពរបស់មនុស្សត្រូវតែទទួលបានការអនុញ្ញាតដោយច្បាប់ពីក្រសួងសុខាភិបាល ហើយប្រជាជនមិនគួរទិញផលិតផលដែលមិនមានប្រភពច្បាស់លាស់ដែលលក់តាមអនឡាញទេ។
អាជ្ញាធរទីផ្សារក្រុងហាណូយកាលពីថ្ងៃព្រហស្បតិ៍បានរកឃើញឧបករណ៍ធ្វើតេស្តកូវីដ-១៩ខុសច្បាប់លើកដំបូងដែលមានចំនួន២៩ប្រអប់ត្រូវបានគេឲ្យដឹងថាយកមកពីប្រទេសចិន។
ប្រទេសវៀតណាមប្រើឧបករណ៍ RT-PCR ជាចម្បងសម្រាប់ការធ្វើតេស្តកូវីដ-១៩។ អាជ្ញាធរសុខាភិបាលក៏ប្រើឧបករណ៍តេស្តលឿនរហ័សដែលមានអត្រាគុណភាព៧០ទៅ៧៥% ប៉ុន្តែគ្រាន់តែដើម្បីបង្កើនល្បឿនទប់ស្កាត់នៅតំបន់ដែលមានហានិភ័យឆ្លងខ្ពស់ប៉ុណ្ណោះ។
បច្ចុប្បន្ននេះ ប្រទេសវៀតណាម មានស្ថាប័នតែ២ប៉ុណ្ណោះទទួលបានការអនុញ្ញាតឲ្យផលិតឧបករណ៍តេស្តរហ័សគឺក្រុមហ៊ុន Viet A Corporation (សហការជាមួយសាកលវិទ្យាល័យវិជ្ជសាស្ត្រយោធា) និងក្រុមហ៊ុន Sao Thai Duong (Sunstar Jsc)៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ vnexpress
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លទ្ធផលកំណាយ៖ តំបន់អង្គរមានមនុស្សមកតាំងភូមិករតាំងពីជាង ៣ ០០០ ឆ្នាំមកម្ល៉េះ
-
ចរាចរណ៍៤ ថ្ងៃ ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អ្នកឧកញ៉ា សំ សុខនឿន ព្យាករថា កម្ពុជា ត្រូវការពេលប្រហែល៥ឆ្នាំទៀត ដើម្បីឱ្យវិស័យអចលនទ្រព្យវិលរកសភាពដើមវិញ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សំណង់ព្រះពុទ្ធប្បដិមាកម្ពស់ជាង ៨០ ម៉ែត្រ នឹងលេចរូបរាងក្នុងតំបន់អភិវឌ្ឍឆ្នេររាមខេត្តព្រះសីហនុ
-
ព័ត៌មានជាតិ១៣ ម៉ោង ago
មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា
-
សេដ្ឋកិច្ច១ សប្តាហ៍ ago
ទិន្នផលគ្រាប់ស្វាយចន្ទីអាចធ្លាក់ចុះពី ១០-៣០% ដោយសារអាកាសធាតុ ប្រសិនបើគ្មានវិធានការឆ្លើយតបទាន់ពេល
-
សេដ្ឋកិច្ច១ សប្តាហ៍ ago
ធនាគារជាតិ ប្រកាសឱ្យសាធារណជនប្រុងប្រយ័ត្នប្រាក់ដុល្លារក្លែងក្លាយ កំពុងចរាចរណ៍នៅកម្ពុជា