ព័ត៌មានអន្ដរជាតិ
មេដឹកនាំអង់គ្លេសប្តេជ្ញាជំរុញចាក់វ៉ាក់សាំងពិភពលោកត្រឹមបំណាច់ឆ្នាំ២០២២
លោកនាយករដ្ឋមន្ត្រីអង់គ្លេស Boris Johnson នឹងជំរុញឲ្យមេដឹកនាំនៃប្រទេសអ្នកមាន G7 ប្តេជ្ញាចិត្តផ្តល់វ៉ាក់សាំងដល់ពិភពលោកដើម្បីកម្ចាត់ជំងឺកូវីដ-១៩ឲ្យបាននូវបំណាច់ឆ្នាំ២០២២។
លោកនឹងទទួលភ្ញៀវល្បីៗក្នុងកិច្ចប្រជុំកំពូលនៃបណ្តាប្រទេសអ្នកមាន G7 ដែលគ្រោងនឹងចាប់ផ្តើមនាថ្ងៃសុក្រសប្តាហ៍នេះ។
សហរដ្ឋអាមេរិក អាល្លឺម៉ង់ អ៊ីតាលី និងជប៉ុនបាននិយាយថា តើវ៉ាក់សាំងប៉ុន្មានដូសដែលពួកគេនឹងបរិច្ចាគទៅដល់កម្មវិធីចែកវ៉ាក់សាំងសកល Covax។ ប៉ុន្តែចក្រភពអង់គ្លេស និងកាណាដាមិនទាន់បានបង្ហាញពីចំនួនដែលពួកគេគ្រោងបរិច្ចាគទេ។

មុនកិច្ចប្រជុំកំពូលមហាអំណាច G7 មកដល់ដែលគ្រោងធ្វើនៅ Cornwall នាថ្ងៃសុក្រនេះ លោកនាយករដ្ឋមន្ត្រីអង់គ្លេស Johnson ក្នុងនាមជាម្ចាស់ផ្ទះបាននិយាយមុនថា លោកនឹងស្នើសុំសមភាគីនៅកិច្ចប្រជុំកំពូល G7 ដើម្បី«លើកឡើងពីបញ្ហាប្រឈមដ៏អាក្រក់នៃសម័យកាលក្រោយសង្គ្រាម»ដោយការចាក់វ៉ាក់សាំងដល់ពិភពលោកនូវបំណាច់ឆ្នាំក្រោយ ប៉ុន្តែលោកមិនបានបង្ហាញជាក់លាក់ពីមូលនិធិ ឬការចែករំលែកវ៉ាក់សាំងឡើយ។
លោកបញ្ជាក់ថា សមិទ្ធផលបែបនេះនឹងក្លាយជាភាពអស្ចារ្យបំផុតតែមួយគត់នៅក្នុងប្រវត្តិសាស្ត្រវេជ្ជសាស្ត្រ។
កិច្ចប្រជុំកំពូលនេះនឹងក្លាយជាការជួបគ្នាផ្ទាល់លើកដំបូងរបស់មេដឹកនាំ G7 ចាប់តាំងពីការផ្ទុះកូវីដ-១៩មក ហើយនេះជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោកប្រធានាធិបតីសហរដ្ឋអាមេរិក ចូ បៃដិន ទៅកាន់ចក្រភពអង់គ្លេសចាប់តាំងពីលោកឡើងកាន់អំណាច។
មុនពេលកិច្ចប្រជុំកំពូលមកដល់ អតីតមេដឹកនាំលេចធ្លោរាប់រយនាក់ដូចជា អតីតនាយករដ្ឋមន្ត្រី ប្រធានាធិបតី និងរដ្ឋមន្ត្រីការបរទេសក្នុងចំណោម២៣០នាក់បានកំពុងអំពាវនាវឲ្យមេដឹកនៃប្រទេសអ្នកមាន G7 ត្រូវចំណាយប្រាក់ពីរភាគបីនៃប្រាក់៦៦ប៊ីលានដុល្លារអាមេរិកដើម្បីជួយវ៉ាក់សាំងដល់ប្រទេសចំណូលទាបក្នុងការប្រយុទ្ធនឹងកូវីដ-១៩។
ក្នុងលិខិតចុះហត្ថលេខាមួយបានធ្វើការព្រមានថា មេដឹកនាំរបស់ចក្រភពអង់គ្លេ សហរដ្ឋអាមេរិក បារាំង អាល្លឺម៉ង់ អ៉ីតាលី ជប៉ុន និងកាណាដាត្រូវតែប្រែក្លាយឆ្នាំ២០២១ជា«ឆ្នាំកិច្ចសហប្រតិបត្តិការសកល»។ ប្រជាជនតិចជាង២%ប៉ុណ្ណោះនៅអនុតំបន់សាហារ៉ានៃអាហ្វ្រិកបានចាក់វ៉ាក់សាំងការពារកូវីដ-១៩ ខណៈចក្រភពអង់គ្លេសឥឡូវនេះចាក់ដល់ប្រជាជនរបស់ខ្លួន ហោចណាស់បាន១ដូសដល់ទី៧០%ហើយ។
ការអំពាវនាវនាវនេះបានធ្វើឡើងនៅពេលលោកនាយករដ្ឋមន្ត្រីអង់គ្លេស Johnson បានប្រឈមនឹងការបះបោរពីសមាជិកសភារាប់សិបនាក់ជុំវិញការកាត់បន្ថយថវិកាជំនួយបរទេសដែលជះឥទ្ធិពលដល់ប្រទេសក្រីក្រ និងគម្រោងស្រាវជ្រាវកូវីដ-១៩។
ក្នុងចំណោមហត្ថលេខានៅលើលិខិតវ៉ាក់សាំងនោះមានលោក Gordon Brown និងលោក Tony Blair ជាដើម។ លោក Brown បាននិយាយថា សំណើរគួរតែប្រហែលជា៤២ដុល្លារអាមេរិក សម្រាប់មនុស្សម្នាក់ក្នុងមួយសប្តាហ៍នៅចក្រភពអង់គ្លេស«សម្រាប់ការគោលនយោបាយធានារ៉ាប់រងល្អបំផុតក្នុងពិភពលោក»។

ហត្ថលេខាឥស្សរជនលេចធ្លោផ្សេងទៀតមានដូចជាអតីតអគ្គលេខាធិការអង្គការសហប្រជាជាតិលោក Ban-Ki Moon អតីតប្រធានាធិបតីអៀរឡង់លោក Mary Robinson ព្រមទាំងអតីតមេដឹកនាំអាហ្វ្រិក១៥នាក់រួមមានលោកប្រធានាធិបតី Olusegun Obasanjo របស់ប្រទេសនីហ្សេរីយ៉ា លោក John Mahama ពីប្រទេសហ្គាណា និងលោក FW de Klerk ពីអាហ្វ្រិកខាងត្បូង។
ជាមួយគ្នានេះ ក៏មានអតីតរដ្ឋមន្ត្រីអភិវឌ្ឍក្រៅប្រទេសរបស់ចក្រភពអង់គ្លេសលោកស្រី Lynda Chalker,ស្ថាបនិកក្រុមហ៊ុន Virgin លោក Sir Richard Branson, ប្រធានអង្គការ Wellcome Trust លោក Jeremy Farrar, ម្ចាស់ពានរង្វាន់ណូបែលផ្នែកសេដ្ឋកិច្ចលោក Bengt Holmström និងសេដ្ឋកិច្ចវិទូ Lord O’Neill ជាដើម។
ពួកគាត់បាននិយាយថា ៖«ឆ្នាំ២០២០បានឃើញស្រាប់ហើយគឺបរាជ័យនៃកិច្ចសហប្រតិបត្តិការសកល តែឆ្នាំ២០២១នេះអាចឈានចូលយុគសម័យថ្មីមួយ។ គ្មាននរណាម្នាក់នៅកន្លែងណាមួយមានសុវត្ថិភាពពីកូវីដ-១៩ទេ បើអ្នករាល់គ្នាគ្មានសុវត្ថិភាពគ្រប់ទីកន្លែងនោះ»។
ពួកគាត់ថា ៖«ការគាំទ្រពីប្រទេសមហាអំណាច G7 និង G20 ដែលអាចបង្កើតវ៉ាក់សាំងចូលទៅដល់បណ្តាប្រទេសដែលមានចំណូលទាប និងមធ្យមគឺមិនគ្រាន់តែជាសប្បុរសធម៌ប៉ុណ្ណោះទេ ប៉ុន្តែផ្ទុយទៅវិញគឺដើម្បីផលប្រយោជន៍ជាយុទ្ធសាស្ត្ររបស់ប្រទេសនីមួយៗ ហើយដូចជាការលើកឡើងរបស់មូលនិធិរូបិយប័ណ្ណអន្តរជាតិគឺជាការវិនិយោគសាធារណៈល្អបំផុតក្នុងប្រវត្តិសាស្ត្រ»៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ theguardian

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ