ព័ត៌មានអន្ដរជាតិ
តៃវ៉ាន់ ក្លាយជាកោះទី ១ នឹងទទួលវ៉ាក់សាំង ៧៥ ម៉ឺនដូសពី សហរដ្ឋអាមេរិក តាមការសន្យា
សមាជិកព្រឹទ្ធសភាអាមេរិកមួយក្រុម បានធ្វើទស្សនកិច្ចនៅកោះតៃវ៉ាន់ ហើយបានប្រកាសពីការបរិច្ចាគវ៉ាក់សាំង ការពារជំងឺកូវីដ ១៩ ដល់កោះតៃវ៉ាន់ ផងដែរ ខណៈកោះនេះកំពុងដោះស្រាយ ជាមួយនឹងការកើនឡើង នូវចំនួនករណីភ្លាមៗ ។

ក្រុមនេះរួមមានលោកស្រី Tammy Duckworth អ្នកប្រជាធិបតេយ្យដែលបម្រើការ នៅគណៈកម្មាធិការព្រឹទ្ធសភា ផ្នែកសេវាកម្មប្រដាប់អាវុធ និងសមាជិកព្រឹទ្ធសភា ២ នាក់គឺទៀតគឺលោក Chris Coons និងលោក Dan Sullivan ។
ការប្រកាសបរិច្ចាគនេះ ធ្វើឡើងក្រោយពួកគេ បានមកដល់អាកាសយានដ្ឋានមួយ នៅទីក្រុងតៃប៉ិ តាមយន្ដហោះ US Air Force កាលពីថ្ងៃអាទិត្យ ។

នៅឯអាកាសយានដ្ឋាននោះ លោកស្រី Duckworth បានប្រកាសថា សហរដ្ឋអាមេរិកបានសម្រេចចិត្ត ផ្តល់វ៉ាក់សាំងចំនួន ៧៥០,០០០ ដូសដល់កោះតៃវ៉ាន់ បន្ទាប់ពីការពិភាក្សាជាច្រើនសប្តាហ៍ ជាមួយសេតវិមាន ។
លោកស្រីបាននិយាយថា វាមានសារៈសំខាន់ណាស់ ដែលកោះតៃវ៉ាន់ត្រូវបានរាប់បញ្ចូលក្នុងក្រុមទី ១ ដែលទទួលវ៉ាក់សាំង ពីព្រោះសហរដ្ឋអាមេរិក ទទួលស្គាល់តម្រូវការបន្ទាន់របស់តៃវ៉ាន់ និងឲ្យតម្លៃទៅលើភាពជាដៃគូនេះ ។

ទន្ទឹមនោះ ប្រធានាធិបតីអាមេរិកលោក Joe Biden ក៏បានសន្យាកាលពីសប្តាហ៍មុនដែរថា ទីក្រុងវ៉ាស៊ីនតោននឹងបរិច្ចាគ វ៉ាក់សាំងយ៉ាងតិច ៨០ លានដូសដល់ពិភពលោក នៅចុងខែនេះ ខណៈតៃវ៉ាន់ត្រូវបានជ្រើសរើស ជាអ្នកទី ១ ក្នុងការទទួលវ៉ាក់សាំងនេះ ។
ក្នុងឱកាសនោះ ការិយាល័យប្រធានាធិបតីតៃវ៉ាន់ និយាយថា លោកស្រីប្រធានាធិបតី Tsai Ing-wen ក៏បានពិភាក្សា ពីបញ្ហាសន្តិសុខក្នុងតំបន់ និងបញ្ហាផ្សេងទៀត ជាមួយសមាជិកព្រឹទ្ធសភា ៣ រូបនៅឯព្រលានយន្តហោះ នោះផងដែរ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
ចុចអាន ៖ ជប៉ុន ផ្តល់វ៉ាក់សាំង AstraZeneza ១.២៤ លានដូសឥតគិតថ្លៃដល់ តៃវ៉ាន់

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៦ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ