Connect with us

ព័ត៌មានអន្ដរជាតិ

ក្រោយជោគជ័យការចាក់វ៉ាក់សាំងស្ទើរគ្រប់ក្រុមមនុស្ស អ៊ីស្រាអែល ត្រៀមលុបតម្រូវការពាក់ម៉ាសនៅក្នុងទីតាំងបិទជិតមួយទៀត

បានផុស

នៅ

រដ្ឋមន្រ្តីក្រសួងសុខាភិបាលអ៊ីស្រាអែល លោក Yuli Edelstein បានប្រកាសកាលពីថ្ងៃអាទិត្យថា ច្បាប់ដើម្បីអនុវត្តការពាក់ម៉ាសក្នុងទីតាំងបិទជិត នៅប្រទេសអ៊ីស្រាអែល នឹងត្រូវដកចេញចាប់ពីថ្ងៃទី ១៥ ខែមិថុនា ។

កន្លងមក អ៊ីស្រាអែលបានដកតម្រូវការពាក់ម៉ាស នៅខាងក្រៅក៏ដូចជាទីសាធារណៈ តាំងពីថ្ងៃទី ១៨ ខែមេសា បន្ទាប់ពីការថយចុះ នៃករណីឆ្លងជំងឺកូវីដ ១៩ នៅក្នុងប្រទេស ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Yuli Edelstein បាននិយាយថា ប្រសិនបើមិនមានការកើនឡើង នៃករណីឆ្លងតាមការរំពឹងទុក នៅប៉ុន្មានថ្ងៃខាងមុខទេនោះ ការរឹតបន្តឹងនេះនឹងត្រូវលុបចោលភ្លាមៗ ។

នេះគឺជាការរឹតត្បិតមួយ ក្នុងចំណោមការរឹតត្បិតចុងក្រោយ ពាក់ព័ន្ធនឹងជំងឹកូវីដ ១៩ ដែលនៅតែមានសុពលភាព នៅក្នុងប្រទេសអ៊ីស្រាអែល បន្ទាប់ពីការរឹតត្បិតភាគច្រើន ត្រូវបានដកចេញនៅថ្ងៃទី ១ ខែមិថុនា ទាក់ទងនឹងការប្រមូលផ្តុំគ្នា គម្លាតសង្គម ការរក្សាអនាម័យ និងវិធានការជាច្រើនទៀត ជាដើម ។

ប៉ុន្តែការរឹតត្បិតភាគច្រើន ទាក់ទងនឹងការធ្វើដំណើរទៅក្រៅប្រទេស មិនទាន់ត្រូវបានលុបចោលនៅឡើយទេ ដូចជា ការហាមឃាត់ការធ្វើដំណើរ ទៅកាន់ប្រទេសចំនួន ៩ កាតព្វកិច្ចធ្វើចត្តាឡីស័ក សម្រាប់អ្នកដំណើរ ដែលធ្វើដំណើរមកពីប្រទេសទាំងនេះ និងកាតព្វកិច្ចធ្វើតេស្តរកកូវីដ សម្រាប់អ្នកដំណើរទាំងអស់ដែលមកដល់ ។

ការដកការរឹតត្បិតជាច្រើនខាងលើនេះ ធ្វើឡើងជាបន្តបន្ទាប់ ក្រោយអ៊ីស្រាអែលទទួលជោគជ័យក្នុងការចាក់វ៉ាក់សាំង ខណៈកាលពីថ្ងៃអាទិត្យ ប្រទេសនេះក៏បានចាប់ផ្តើម ចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ ដល់ក្មេងជំទង់ ដែលមានអាយុចន្លោះពី ១២ ទៅ ១៥ ឆ្នាំផងដែរ ។

គួររំឭកថា យុទ្ធនាការចាក់វ៉ាក់សាំង នៅក្នុងប្រទេសអ៊ីស្រាអែល បានចាប់ផ្តើមនៅថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ២០២០ ដោយដំណាក់កាលដំបូង ផ្តោតលើបុគ្គលិកពេទ្យ មនុស្សដែលមានអាយុលើសពី ៦៥ ឆ្នាំ និងអ្នកជំងឺដែលមានជំងឺរ៉ាំរ៉ៃ ។

ចាប់តាំងពីពេលនោះមក អាយុនៃអ្នកមានសិទ្ធិ ទទួលការចាក់វ៉ាក់សាំង ត្រូវបានថយចុះជាលំដាប់ ខណៈក្រោយមកទៀត ប្រទេសនេះក៏បានបន្ថួរបន្ថយ ក្រុមមនុស្សដែលមានសិទ្ធិទទួលការចាក់វ៉ាក់សាំង  មកត្រឹមអាយុចាប់ពី ១៦ ឆ្នាំឡើងទៅវិញ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ XINHUA

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៣ នាទីutes មុន

ឃាត់ខ្លួនស្ត្រីម្នាក់ ករណីក្លែងបន្លំជាស្ថាប័នអគ្គិសនីកម្ពុជា (EDC) លួចផ្ទេរប្រាក់ពីគណនីធនាគាររបស់ជនរងគ្រោះ

ជីវិតកម្សាន្ដ១០ នាទីutes មុន

លោក សុខ រ៉ាស៊ី ជំរុញឱ្យឪពុកម្តាយ និងអាណាព្យាបាលទាំងអស់ គប្បីឆ្លៀតអប់រំកូនចៅពីគ្រឿងញៀនបំផ្លាញជីវិត

សេដ្ឋកិច្ច២៤ នាទីutes មុន

អាកាសយានដ្ឋានអន្តរជាតិតេជោ សម្រេចបានការសាងសង់ជាង ៩៤% ចំណាយអស់ $១,៤ ពាន់លាន

ព័ត៌មានជាតិ៤៩ នាទីutes មុន

អេស៊ីលីដាទទួលបានការបញ្ជាទិញសញ្ញាបណ្ណជាង៨៥លានដុល្លារនៃការធ្វើបរិវិសកម្មដំណាក់ទី១

ព័ត៌មានជាតិ១ ម៉ោង មុន

រដ្ឋាភិបាល ​ជំរុញបើក​ការដ្ឋាន​ស្ថាបនា​ផ្លូវជាតិ​លេខ ៦៧ និង លេខ ៦៨ ឱ្យបាន​លឿន

Sokha Hotels

ព័ត៌មានពេញនិយម