ព័ត៌មានអន្ដរជាតិ
ថៃ ចាប់ផ្តើមចាក់វ៉ាក់សាំងការពារកូវីដ ខ្នាតធំដែលរង់ចាំយូរមកហើយ ក្រោយជួបរលកទី ៣ ដ៏អាក្រក់បំផុត
ប្រទេសថៃ នៅថ្ងៃចន្ទនេះ បានចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំង ទ្រង់ទ្រាយធំដែលបានរង់ចាំជាយូរមកហើយ ខណៈដែលប្រទេសនេះ កំពុងប្រយុទ្ធប្រឆាំងនឹង រលកឆ្លងលើកទី ៣ និងអាក្រក់បំផុត ពីជំងឺកូវីដ ១៩ ។
រដ្ឋាភិបាលមានគោលបំណងចាក់វ៉ាក់សាំង AstraZeneca ដែលផលិតនៅក្នុងស្រុក និងវ៉ាក់សាំងនាំចូល Sinovac ចំនួន ៦ លានដូសក្នុងខែនេះ ដោយសង្ឃឹមថាអាចបន្ធូរបន្ថយក្ដីបារម្ភ អំពីការយឺតយ៉ាវយុទ្ធនាការចាក់ និងកង្វះការផ្គត់ផ្គង់វ៉ាក់សាំង ជាដើម ។

នៅក្នុងសេចក្តីអត្ថាធិប្បាយតាមទូរទស្សន៍ បន្ទាប់ពីបានធ្វើទស្សនកិច្ច នៅមជ្ឈមណ្ឌលចាក់វ៉ាក់សាំងមួយ ក្នុងទីក្រុងបាងកក លោកនាយករដ្ឋមន្រ្តី ប្រាយុទ្ធ ចាន់អូចា បាននិយាយថា “រដ្ឋាភិបាលនឹងធានា មនុស្សគ្រប់រូបត្រូវបានទទួលការចាក់វ៉ាក់សាំង” ។
រដ្ឋាភិបាលគ្រោងនឹងចាក់វ៉ាក់សាំង ឲ្យបាន ៧០ ភាគរយនៃប្រជាជនថៃ ជាង ៦៦ លាននាក់នៅចុងឆ្នាំនេះ ខណៈរហូតមកដល់ពេលនេះ ប្រជាជនចំនួន ២.៨ លាននាក់ ដែលត្រូវបានគេចាត់ទុកថាងាយរងគ្រោះបំផុត ក្នុងនោះរួមទាំងបុគ្គលិកផ្នែកសុខភាព និងបុគ្គលិកដឹកជញ្ជូន បានទទួលការចាក់ដូសដំបូង ។

ទន្ទឹមនោះ រដ្ឋាភិបាលបាននិងកំពុងស្វែងរក ប្រភពវ៉ាក់សាំងបន្ថែមទៀត នៅពេលដែលមានការព្រួយបារម្ភអំពី សមត្ថភាពផលិតរបស់ក្រុមហ៊ុន Siam Bioscience ដែលជាក្រុមហ៊ុនថៃ ផលិតវ៉ាក់សាំង AstraZeneca ក្នុងស្រុក ។
បន្ថែមពីនេះ ក្រសួងសុខាភិបាលបាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រទេសថៃនឹងទទួលបាន នូវវ៉ាក់សាំង AstraZeneca បន្ថែមចំនួន ៣.២៤ លានដូស បន្ទាប់ពីពាក់កណ្តាលខែមិថុនានេះ ប៉ុន្តែមិនបានបញ្ជាក់ថា ចំនួនប៉ុន្មានដែលត្រូវបានផលិត ក្នុងប្រទេសនេះនោះទេ ។

ចំណែកប្រភពពីក្រសួងសុខាភិបាល បានប្រាប់ Reuters ថា រដ្ឋាភិបាលថៃបានទទួលវ៉ាក់សាំង AstraZeneca ផលិតក្នុងស្រុក ចំនួន ១.៨ លានដូសកាលពីថ្ងៃសុក្រ ហើយបានទទួល ២០០,០០០ ដូសទៀតពីប្រទេសកូរ៉េខាងត្បូង ខណៈប្រទេសថៃរំពឹងថា នឹងចុះហត្ថលេខាលើកិច្ចសន្យាមួយ នៅសប្តាហ៍នេះជាមួយវ៉ាក់សាំង Pfizer-BioNTech ចំនួន ២០ លានដូស ។
រហូតមកដល់ពេលនេះ រលកទី ៣ មានចំនួនឆ្លងច្រើនជាង ៨០ ភាគរយនៃការឆ្លងសរុប ខណៈក្រុមមន្រ្តីបានរាយការណ៍ថា មានករណីឆ្លងថ្មីចំនួន ២,៤១៩ ករណី និងស្លាប់ ៣៣ នាក់ទៀតនៅថ្ងៃចន្ទនេះ ដែលនាំឲ្យករណីឆ្លងសរុបកើនដល់ ១៧៩,៨៨៦ ករណី និងមានអ្នកស្លាប់សរុប ១,២៦៩ នាក់ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ REUTERS

-
សន្តិសុខសង្គម២២ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច