ព័ត៌មានអន្ដរជាតិ
ក្រៅពីអង្វរប្រទេសអ្នកមាន ឥឡូវ មេ WHO ជំរុញក្រុមហ៊ុនផលិតចែកវ៉ាក់សាំង៥០%ដល់ Covax
អង្គការសុខភាពពិភពលោក (WHO) នៅថ្ងៃចន្ទ ទី៧ ខែមិថុនាបានទទួចឲ្យក្រុមហ៊ុនផលិតវ៉ាក់សាំងការពារកូវីដ-១៩ផ្តល់ឲ្យគម្រោង COVAX ទទួលបានសិទ្ធិទិញមុនគេ ឬប្តេជ្ញាផ្តល់ចំនួនពាក់កណ្តាលនៃបរិមាណរបស់កម្មវិធីសកល។
អគ្គលេខាធិការ WHO លោក Tedros Adhanom Ghebreyesus បាននិយាយថា ក្រុមហ៊ុនផលិតវ៉ាក់សាំងគួរយកចិត្តទុកដាក់ចំពោះកម្មវិធី Covax ដែលពិបាកក្នុងការទទួលបានវ៉ាក់សាំងដែលគេបរិច្ចាគឲ្យដើម្បីចែកទៅប្រទេសក្រីក្រ។
លោក Tedros បង្ហាញការខកចិត្តថា បណ្តាក្រីក្រមិនទាន់ទាំងបានចាក់វ៉ាក់សាំងដល់បុគ្គលិកសុខាភិបាល មនុស្សវ័យចំណាស់ និងប្រជាជនដែលងាយរងគ្រោះដោយសារកូវីដ-១៩ផង។

លោកលើកឡើងថា ស្របពេលជាមួយគ្នានេះ ប្រទេសអ្នកមានបានកំពុងទិញវ៉ាក់សាំងដើម្បីចាក់ដល់ប្រជាជនរបស់ខ្លួនរហូតដល់ចាប់ផ្តើមចាក់ដល់កុមារថែមទៀត។
Tedros បានអំពាវនាវឲ្យមានការខិតខំប្រឹងប្រែងជាសកលឲ្យបានខ្លាំងក្លាដើម្បីចាក់វ៉ាក់សាំងការពារកូវីដ-១៩ហោចណាស់១០%ដល់ប្រជាជនគ្រប់ប្រទេសទាំងអស់ក្នុងពិភពលោកបានត្រឹមខែកញ្ញា និងហោចណាស់បាន៣០%បំណាច់ឆ្នាំនេះ។
ដើម្បីបំពេញតាមការអំពាវនាវរបស់លោកគឺត្រូវការវ៉ាក់សាំងចំនួន២៥០លានដូសបន្ថែមទៀតត្រឹមខែកញ្ញា ហើយ១០០លានដូសនៅក្នុងខែមិថុនា និងកក្កដា។
លោកអគ្គលេខាធិការអង្គការសុខភាពពិភពលោក Tedros ប្រាប់អ្នកសារព័ត៌មានថា ៖«ចុងសប្តាហ៍នេះ មេដឹកនាំបណ្តាប្រទេសអ្នកមាន G7 នឹងជួបគ្នាក្នុងកិច្ចប្រជុំកំពូលប្រចាំឆ្នាំរបស់ពួកគេ។ ប្រទេសទាំងនេះមានអំណាចដើម្បីបំពេញតាមតម្រូវការទាំងនេះ»។
«ខ្ញុំសូមអំពាវនាវដល់ប្រទេសអ្នកមាន G7 មិនមែនគ្រាន់តែប្តេជ្ញាចែករំលែកដូសប៉ុណ្ណោះទេ ប៉ុន្តែត្រូវប្តេជ្ញាចែករំលែកវ៉ាក់សាំងនៅខែមិថុនា និងកក្កដានេះ»។

លោកបន្តថា ៖«ខ្ញុំក៏អំពាវនាវដល់បណ្តាក្រុមហ៊ុនផលិតទាំងអស់ឲ្យផ្តល់សិទ្ធិទិញមុនគេដល់គម្រោង Covax សម្រាប់ចំនួនវ៉ាក់សាំងការពារកូវីដ-១៩ថ្មី ឬក៏ប្តេជ្ញាចែកវ៉ាក់សាំងរបស់ពួកគេ៥០%ដល់ Covax ក្នុងឆ្នាំនេះ»។
គម្រោង Covax របស់អង្គការសុខភាពពិភពលោកត្រូវបានបង្កើតឡើងដើម្បីធានាបាននូវការផ្គត់ផ្គង់វ៉ាក់សាំងឲ្យបានស្មើគ្នា ជាពិសេសដល់បណ្តាប្រទេសដែលមានប្រាក់ចំណូលទាប និងមធ្យម ហើយរហូតដល់ពេលនេះទើបតែចែកបានប្រមានជាង៨០លានដូសប៉ុណ្ណោះដល់ប្រទេស និងតំបន់ជាង១២៩៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ reuters

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៨ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ