Connect with us

ព័ត៌មានអន្ដរជាតិ

មួយថ្ងៃ ពលរដ្ឋ ឥណ្ឌា ជិត ៣០ នាក់ ត្រូវរន្ទះបាញ់ស្លាប់

បានផុស

នៅ

ក្រុមមន្រ្តីបាននិយាយថា មនុស្សចំនួន ២៧ នាក់ត្រូវបានសម្លាប់និងច្រើននាក់ផ្សេងទៀត រងរបួសដោយសាររន្ទះបាញ់កាលពីថ្ងៃចន្ទនៅតាមតំបន់ផ្សេងៗនៃរដ្ឋ West Bengal ភាគខាងកើតប្រទេសឥណ្ឌា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការស្លាប់នេះ ត្រូវបានរាយការណ៍មកពីស្រុកចំនួន ៣ ផ្សេងគ្នានៃរដ្ឋនេះ។

ក្រុមមន្រ្តីបាននិយាយថា រដ្ឋ West Bengal ត្រូវបានវាយប្រហារដោយព្យុះ លាយឡំនឹងផ្គររន្ទះកាលពីល្ងាចថ្ងៃចន្ទ។

រដ្ឋមន្ត្រីគ្រប់គ្រងគ្រោះមហន្តរាយ West Bengal លោក Javed Ahmed Khan បានប្រាប់ AFP ថា “មនុស្សចំនួន២៧នាក់ដែលត្រូវបានសម្លាប់នៅក្នុងរដ្ឋគឺជា កសិករនៅតាមស្រែចម្ការ”។

គួរបញ្ជាក់ថា មនុស្សជិត២,៩០០នាក់ ត្រូវបានសម្លាប់ដោយរន្ទះបាញ់នៅប្រទេសឥណ្ឌា ក្នុងឆ្នាំ២០១៩។ នេះបើយោងតាមការិយាល័យកំណត់ត្រាឧក្រិដ្ឋកម្មជាតិ។

រដូវមូសុង មានសារៈសំខាន់ណាស់សម្រាប់ការផ្គត់ផ្គង់ទឹកនៅ តំបន់អាស៊ីខាងត្បូងប៉ុន្តែក៏បណ្តាលឲ្យមានការស្លាប់និងការបំផ្លិចបំផ្លាញទូទាំងតំបន់នេះ ជារៀងរាល់ឆ្នាំផងដែរ៕

ប្រែសម្រួល៖​ Vann Vann

ប្រភព៖ CNA

ចុចអាន៖ ឆេះរោងចក្រគីមីនៅឥណ្ឌា ស្លាប់មនុស្ស១៨នាក់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២២ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ភាគខាងជើង ថៃ ក៏កើតភ្លើងឆេះព្រៃខ្លាំង ឯនៅ បាងកក ក៏កំពុងរងទុក្ខដោយរញ្ជួយដី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ថៃ បញ្ជូនទ័ព ១ ០០០នាក់ទៅជួយមីយ៉ាន់ម៉ា ទោះប្រទេសខ្លួន ក៏រងគ្រោះខ្លាំងដោយរញ្ជួយដី

ព័ត៌មានជាតិ២៤ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ២២ ម៉ោង មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យរៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃតាមក្រសួងស្ថាប័ន

Sokha Hotels

ព័ត៌មានពេញនិយម