ព័ត៌មានអន្ដរជាតិ
ថៃបន្តពេលវេលាធ្វើតេស្តកូវីដដល់ពលករមកពី៣ប្រទេសមានទាំងកម្ពុជាផង
ទីស្តីការគណៈរដ្ឋមន្ត្រីថៃបានសម្រេចពង្រីកពេលវេលានៃការធ្វើកូវីដ-១៩ដល់ពលករអន្តោប្រវេសន៍មកពី៣ប្រទេសរយៈពេល៣ខែបន្ថែមទៀតរហូតដល់ថ្ងៃទី១៣ ខែកញ្ញា ដោយសារបុគ្គលិកសុខាភិបាលរវល់ធ្វើតេស្តគ្មានពេលសម្រាក។
អ្នកនាំពាក្យរងរដ្ឋាភិបាលថៃ អ្នកនាង Ratchada Dhanadirek បាននិយាយល្ងាចថ្ងៃអង្គារ៍ថា គណៈរដ្ឋមន្ត្រីបានយល់ព្រមបន្តពេលវេលាចាប់ពីថ្ងៃទី១៦ ខែមិថុនានេះទៅមុខទៀត ដូច្នេះពលករចំណាក់ស្រុកអាចដាក់ពាក្យស្នើសុំធានារ៉ាប់រងសុខភាព និងច្បាប់អនុញ្ញាតធ្វើការងារ។

គណៈរដ្ឋមន្ត្រីថៃក៏បានអនុញ្ញាតឲ្យពលករចំណាក់ស្រុកចំនួន ៥៣៨០០នាក់ដែលបានចុះឈ្មោះសម្រាប់ភាពអត់ការងារធ្វើឲ្យបំពេញព័ត៌មានផ្ទាល់ខ្លួនក្នុងទម្រង់ Tor Ror 38/1 និងដាក់ពាក្យស្នើសុំប័ណ្ណពណ៌ផ្កាឈូក ឬច្បាប់ធ្វើការបណ្តោះអាសន្នត្រឹមថ្ងៃ៣១ ខែមីនា ឆ្នាំ២០២២ ដែលកាលបរិច្ឆេទកំណត់កន្លងមកគឺត្រឹមថ្ងៃទី១៦ ខែមិថុនានេះ។
នារីនាំពាក្យបាននិយាយថា ការពង្រីកពេលវេលានឹងអនុញ្ញាតឲ្យពលករចំណាក់ស្រុកស្នាក់នៅ និងធ្វើការដោយស្របច្បាប់នៅក្នុងប្រទេសថៃដោយមិនចាំបាច់បង្កើនបន្ទុកដល់បុគ្គលិកសុខាភិបាល។
កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំមុន គណៈរដ្ឋមន្ត្រីបានអនុញ្ញាតពលករចំណាក់ស្រុកមកពីប្រទេសកម្ពុជា ឡាវ និងមីយ៉ាន់ម៉ា ស្នាក់ និងធ្វើការស្របច្បាប់នៅក្នុងប្រទេសថៃដោយករណីពិសេសកំឡុងពេលការផ្ទុះកូវីដ-១៩។
ដើម្បីធ្វើបានដូច្នេះ ពួកគេតម្រូវឲ្យផ្តល់ដំណឹងទៅមន្ត្រីអន្តោប្រវេសន៍ដើម្បីប្រមូលទិន្នន័យជីវមាត្រ និងដាក់ពាក្យស្នើសុំធានារ៉ាប់រងសុខភាព និងច្បាប់អនុញ្ញាតធ្វើការត្រឹមថ្ងៃទី១៦ ខែមិថុនា។
នារីនាំពាក្យបានឲ្យដឹងថា ក្នុងរយៈពេលប៉ុន្មានខែកន្លងទៅនេះ ពលករអន្តោប្រវេសន៍ចំនួន ៦៥៤ ០០០នាក់បានចុះឈ្មោះ និងចូលក្នុងដំណើរការនេះ។ ក្នុងចំណោមពួកគាត់ មាន ៦០១ ០០០នាក់បានចុះឈ្មោះស្វែងរកការងារធ្វើ។ បន្ទាប់ពីធ្វើការត្រួតពិនិត្យរួច មានប្រហែល ៤៩៦ ០០០នាក់មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដើម្បីទទួលបានការអនុញ្ញាតច្បាប់ធ្វើការ។

ត្រឹមថ្ងៃទី៣១ ខែឧសភា ៩៨%នៃពួកគេ ឬស្មើនឹង ៤៨៥ ០០០នាក់ ទិន្នន័យជីវមាត្ររបស់ពួកគេត្រូវបានប្រមូលដោយការិយាល័យអន្តោប្រវេសន៍ ប៉ុន្តែមានតែ៧០%ប៉ុណ្ណោះដែលបានទៅធ្វើតេស្តកូវីដ-១៩នៅក្រសួងសុខាភិបាលថៃ។
មានតែ៥០%នៃពួកគេ ឬស្មើ ២៣៩ ០០០នាក់ ដែលបានបំពេញគ្រប់លក្ខខណ្ឌ និងទទួលបានច្បាប់អនុញ្ញាតធ្វើការពីក្រសួងការងារ។
នៅពេលប្រទេសថៃកំពុងទទួលរងការវាយប្រហារពីកូវីដ-១៩ បុគ្គលិកសុខាភិបាលថៃ និងមន្ទីរពេទ្យមិនអាចបញ្ចប់ការធ្វើតេស្តកូវីដ-១៩ដល់ពលករអន្តោប្រវេសន៍តាមកាលបរិច្ឆេទកំណត់ត្រឹមថ្ងៃទី១៦ ខែមិថុនានេះបានទេ។ ដូច្នេះ ការធ្វើតេស្តកូវីដ-១៩ដល់ពលករអន្តោប្រវេសន៍ត្រូវពង្រីកដល់ថ្ងៃទី១៣ ខែកញ្ញា៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ bangkokpost

-
សន្តិសុខសង្គម៤ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?