ព័ត៌មានអន្ដរជាតិ
ឯតទគ្គកម្ម ពិភពលោកថ្មី ស្ត្រីអាហ្វ្រិកខាងត្បូងផ្តល់កំណើតដល់ទារក ១០ នាក់ ខណៈកូនមុនៗក៏ភ្លោះ
ស្ត្រីអាយុ ៣៧ ឆ្នាំម្នាក់នៅអាហ្វ្រិកខាងត្បូង បានបំបែកឯតទគ្គកម្មពិភពលោក Guinness ដោយផ្តល់កំណើតដល់ទារកចំនួន ១០ នាក់ ។ នេះបើយោងតាមរបាយការណ៍ របស់ប្រព័ន្ធផ្សព្វផ្សាយកាលពីថ្ងៃអង្គារ ។
គេហទំព័រព័ត៌មាន IOL បាននិយាយថា លោកស្រី Gosiame Thamara Sithole ដែលជាអ្នកស្រុក Tembisa East ក្នុងទីក្រុង Johannesburg ទទួលបានកូនប្រុស ៧ នាក់ និងកូនស្រី ៣ នាក់ ដោយការវះកាត់នៅមន្ទីរពេទ្យមួយក្នុងតំបន់ Pretoria ។
ចំណែកប្ដីរបស់លោកស្រីឈ្មោះ Teboho Tsotetsi បាននិយាយថា មុននឹងមានកូនទាំង ១០ នាក់នេះ ប្រពន្ធរបស់គាត់ក៏មានកូនភ្លោះអាយុ ៦ ឆ្នាំផងដែរ ។ លោកថា លោកពិតជាសប្បាយចិត្ត និងរំជួលចិត្តចំពោះព័ត៌មាននេះ ។
ដំបូងឡើយរបាយការណ៍បានបង្ហាញថា លោកស្រី Sithole រំពឹងថា នឹងមានកូនតែចំនួន ៨ នាក់ប៉ុណ្ណោះ ប៉ុន្តែតាមមើលទៅទារក ២ នាក់នោះ បានខកខានការស្កេន ពីព្រោះពួកគេស្ថិតក្នុងទីតាំងខុស ។
លោកស្រី Sithole បានប្រាប់អ្នកយកព័ត៌មានថា “ខ្ញុំមានការតក់ស្លុត ចំពោះការមានផ្ទៃពោះរបស់ខ្ញុំ ។ វាលំបាកណាស់នៅពេលចាប់ផ្តើម ។ ខ្ញុំឈឺ វាពិបាកសម្រាប់ខ្ញុំ ប៉ុន្តែពេលនេះខ្ញុំបានជួបវាហើយ ។ ខ្ញុំមិនមានអារម្មណ៍ឈឺចាប់ទៀតទេ ប៉ុន្តែវានៅតែពិបាកបន្តិច ។ ខ្ញុំគ្រាន់តែបន់ស្រន់ឲ្យព្រះជាម្ចាស់ ជួយខ្ញុំឲ្យផ្តល់កូនរបស់ខ្ញុំទាំងអស់ ឲ្យមានសុខភាពល្អ ហើយ្យខ្ញុំ និងកូនៗរស់រានមានជីវិត តែខ្ញុំនឹងរីករាយចំពោះរឿងនេះ” ។
គួររំឭកថា កាលពីខែឧសភាស្ត្រីជនជាតិម៉ាលីម្នាក់ បានផ្តល់កំណើតដល់ទារកចំនួន ៩ នាកនៅប្រទេសម៉ារ៉ុក ដោយបំបែកឯតទគ្គកម្មរបស់ ស្ត្រីជនជាតិអាមេរិកឈ្មោះ Nadya Suleman ដែលបានផ្តល់កំណើតឲ្យទារកចំនួន ៨ នាក់ក្នុងឆ្នាំ ២០០៩ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ A24 News Agency
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៧ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ
-
ចរាចរណ៍៤ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់