ព័ត៌មានអន្ដរជាតិ
កូវីដនៅ ឥណ្ឌា បង្ហាញភាពធូរស្រាល ក្រោយអ្នកឆ្លងប្រចាំថ្ងៃធ្លាក់ចុះក្រោម ១០ ម៉ឺនករណី រយៈពេលជាង ២ ខែមកនេះ
យោងតាមក្រសួងសុខាភិបាលឥណ្ឌា បានរាយការណ៍ថា ប្រទេសឥណ្ឌាបានកត់ត្រាករណីឆ្លងថ្មី នៃជំងឺកូវីដ ១៩ តិចជាង ១០០,០០០ ករណីកាលពីថ្ងៃអង្គារ ដែលជាតួលេខទាបបំផុត ក្នុងរយៈពេលជាង ២ ខែកន្លងមកនេះ ។
សេចក្តីថ្លែងការណ៍របស់ក្រសួង បាននិយាយថា “ប្រទេសឥណ្ឌា រាយការណ៍ករណីឆ្លងថ្មីប្រចាំថ្ងៃ តិចជាង ១០០,០០០ ករណី បន្ទាប់ពីរយៈពេល ៦៣ ថ្ងៃ បន្ទាប់ពីរកឃើញករណីឆ្លងថ្មីចំនួន ៨៦,៤៩៨ ករណី ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយ ដោយនាំឲ្យចំនួនអ្នកឆ្លងសរុបក្នុងប្រទេស កើនឡើងដល់ ២៨.៩ លានករណី” ។

ក្រសួងបាននិយាយថា ចំណែកចំនួនអ្នកស្លាប់ប្រចាំថ្ងៃវិញ បានធ្លាក់ចុះដល់ ២,២៣៣ នាក់ ហើយចំនួនអ្នកស្លាប់សរុប នៅទូទាំងប្រទេសមានដល់ ៣៥១,៣០៩ នាក់ ។
ខណៈពេលដែលប្រទេសឥណ្ឌា បានឃើញការកើនឡើងស្វ័យគុណ ក្នុងករណីឆ្លងកាលពីខែមុន ជាមួយនឹងចំនួនប្រចាំថ្ងៃលើសពី ៤០០,០០០ ករណី ពេលនេះករណីឆ្លងបានចាប់ផ្តើមធ្លាក់ចុះ ហើយអាជ្ញាធរនៅក្នុងតំបន់ជាច្រើន បានចាប់ផ្តើមបន្ធូរបន្ថយ ការរឹតបន្តឹងជាបណ្តើរៗផងដែរ ។

ជាមួយនឹងយុទ្ធនាការចាក់វ៉ាក់សាំង របស់ប្រទេសនេះ លោកនាយករដ្ឋមន្រ្តី Narendra Modi បានប្រកាសកាលពីថ្ងៃចន្ទថា រដ្ឋាភិបាលក៏នឹងផ្តល់វ៉ាក់សាំង ការពារជំងឺកូវីដ ១៩ ដោយមិនគិតថ្លៃដល់រដ្ឋនានា សម្រាប់ការចាក់ដល់ប្រជាជន ដែលមានអាយុ ១៨ ដល់ ៤៤ ឆ្នាំ ចាប់ពីថ្ងៃទី ២១ ខែមិថុនា ។
យោងតាមស្ថិតិផ្លូវការបានឲ្យដឹងថា គិតត្រឹមពេលនេះ ប្រទេសឥណ្ឌា បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ ដល់ប្រជាជនប្រមាណ ២៣០ លានដូស ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Anadolu

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
សន្តិសុខសង្គម១៨ ម៉ោង ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ២៣ ម៉ោង ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ជីវិតកម្សាន្ដ៨ ម៉ោង ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ