ព័ត៌មានអន្ដរជាតិ
ហួសចិត្ត! សត្វខ្លាឃ្មុំមួយក្បាលត្រូវយន្តហោះបុកស្លាប់
សត្វខ្លាឃ្មុំមួយក្បាលបានស្លាប់បន្ទាប់ពីត្រូវយន្តហោះបុកក្នុងរដ្ឋ Alaska។
ជើងហោះហើររបស់ក្រុមហ៊ុន Alaska Airlines កំពុងប៉ុនប៉ងចុះចតនៅឯអាកាសយានដ្ឋាន Yakutat កាលពីល្ងាចថ្ងៃសៅរ៍ទី១៤ខែវិច្ឆិកានៅពេលវាបានបុកសត្វខ្លាឃ្មុំពណ៌ត្នោតមួយក្បាល។

យោងតាមក្រុមមន្រ្តីបានឲ្យដឹងថា សត្វខ្លាឃ្មុំបានស្លាប់បន្ទាប់ពីហេតុការណ៍នេះប៉ុន្តែកូនរបស់វាត្រូវបានគេនិយាយថា មិនមានគ្រោះថ្នាក់អ្វីទេ។
ក្រុមការងារត្រូវបានគេរាយការណ៍ថា បានសម្អាតផ្លូវយន្តហោះភ្លាមៗមុនពេលយន្ដហោះចុះចតខណៈនីតិវិធីទាំងអស់ត្រូវបានអនុវត្តយ៉ាងត្រឹមត្រូវ។
អ្នកនាំពាក្យមន្ទីរដឹកជញ្ជូនសាធារណៈរដ្ឋ Alaska លោក Sam Dapcevich បាននិយាយថា មិនមានសត្វព្រៃណាមួយត្រូវបានគេឃើញនៅក្បែរផ្លូវយន្តហោះមុនពេលចុះចតនោះទេ។

អាកាសយានិកឃើញតែសត្វខ្លាឃ្មុំពីរក្បាលប៉ុណ្ណោះដែលកំពុងព្យាយាមឆ្លងកាត់ផ្លូវរត់ខណៈដែលយន្តហោះបានបន្ថយល្បឿនបន្ទាប់ពីចុះចត។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រុមហ៊ុន Alaska Airlines បាននិយាយថា “មុខយន្តហោះមិនបានបុកខ្លាឃ្មុំទេប៉ុន្តែកាពីទែនមានអារម្មណ៍ថាហាក់ដូចជាប៉ះនៅផ្នែកខាងឆ្វេងបន្ទាប់ពីសត្វខ្លាឃ្មុំបានឆ្លងកាត់ក្រោមយន្តហោះ”។
យោងតាមរបាយការណ៍បានឲ្យដឹងថា វាមិនច្បាស់ទេថាតើមានមនុស្សប៉ុន្មាននាក់ស្ថិតនៅក្នុងយន្តហោះនៅពេលឧប្បត្តិហេតុកើតឡើងប៉ុន្តែសាក្សីម្នាក់បាននិយាយថា គ្មាននរណាម្នាក់រងរបួសទេ។

ទោះបីជាយ៉ាងណាក៏ដោយ ម៉ាស៊ីនខាងឆ្វេងរបស់យន្តហោះត្រូវខូចខាតដោយសារការបុកនេះ។
គួរបញ្ជាក់ថា នេះមិនមែនជាលើកទី១ទេដែលសត្វព្រៃជាប់ពាក់ព័ន្ធនឹងគ្រោះថ្នាក់ជាមួយយន្តហោះ។
កាលពីឆ្នាំមុន អ្នកបើកយន្តហោះម្នាក់នៅប្រទេសរុស្ស៊ីត្រូវបង្ខំចិត្តចុះចតជាបន្ទាន់បន្ទាប់ពីមានហ្វូងសត្វបក្សីជាប់ក្នុងម៉ាស៊ីនពេលហោះហើរបានពាក់កណ្តាលផ្លូវ៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Lad Bible

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស
-
សន្តិសុខសង្គម១៦ ម៉ោង ago
ច្រករបៀងមួយចំនួនក្នុងភូមិសាស្ត្រខេត្តបាត់ដំបង បានបិទបណ្ដោះអាសន្ន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ១ សប្តាហ៍ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
នយោបាយ៣ ថ្ងៃ ago
កម្ពុជានឹងមិនចរចាជាមួយថៃរឿងព្រំដែន៤កន្លែងដែលប្ដឹងទៅ ICJ ទេ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រុមប្រឹក្សាសន្ដិសុខធ្លាប់ព្រមានដកថៃចេញពីអង្គការសហប្រជាជាតិក្រោយពីមិនទទួលស្គាល់សេចក្ដីសម្រេចរបស់ ICJ
-
ព័ត៌មានជាតិ៩ ម៉ោង ago
លោក អ៊ី ឈាន យកអំណោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិតជូនកងកម្លាំងតាមខ្សែព្រំដែន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ថៃ កំពុងមានជម្លោះជាមួយអ្នកជិតខាង ជុំទិស