Connect with us

ព័ត៌មានអន្ដរជាតិ

ហួសចិត្ត! សត្វខ្លាឃ្មុំមួយក្បាលត្រូវយន្តហោះបុកស្លាប់

បានផុស

នៅ

សត្វខ្លាឃ្មុំមួយក្បាលបានស្លាប់បន្ទាប់ពីត្រូវយន្តហោះបុកក្នុងរដ្ឋ Alaska។

ជើងហោះហើររបស់ក្រុមហ៊ុន Alaska Airlines កំពុងប៉ុនប៉ងចុះចតនៅឯអាកាសយានដ្ឋាន Yakutat កាលពីល្ងាចថ្ងៃសៅរ៍ទី១៤ខែវិច្ឆិកានៅពេលវាបានបុកសត្វខ្លាឃ្មុំពណ៌ត្នោតមួយក្បាល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមក្រុមមន្រ្តីបានឲ្យដឹងថា សត្វខ្លាឃ្មុំបានស្លាប់បន្ទាប់ពីហេតុការណ៍នេះប៉ុន្តែកូនរបស់វាត្រូវបានគេនិយាយថា មិនមានគ្រោះថ្នាក់អ្វីទេ។

ក្រុមការងារត្រូវបានគេរាយការណ៍ថា បានសម្អាតផ្លូវយន្តហោះភ្លាមៗមុនពេលយន្ដហោះចុះចតខណៈនីតិវិធីទាំងអស់ត្រូវបានអនុវត្តយ៉ាងត្រឹមត្រូវ។

អ្នកនាំពាក្យមន្ទីរដឹកជញ្ជូនសាធារណៈរដ្ឋ Alaska លោក Sam Dapcevich បាននិយាយថា មិនមានសត្វព្រៃណាមួយត្រូវបានគេឃើញនៅក្បែរផ្លូវយន្តហោះមុនពេលចុះចតនោះទេ។

អាកាសយានិកឃើញតែសត្វខ្លាឃ្មុំពីរក្បាលប៉ុណ្ណោះដែលកំពុងព្យាយាមឆ្លងកាត់ផ្លូវរត់ខណៈដែលយន្តហោះបានបន្ថយល្បឿនបន្ទាប់ពីចុះចត។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រុមហ៊ុន Alaska Airlines បាននិយាយថា “មុខយន្តហោះមិនបានបុកខ្លាឃ្មុំទេប៉ុន្តែកាពីទែនមានអារម្មណ៍ថាហាក់ដូចជាប៉ះនៅផ្នែកខាងឆ្វេងបន្ទាប់ពីសត្វខ្លាឃ្មុំបានឆ្លងកាត់ក្រោមយន្តហោះ”។

យោងតាមរបាយការណ៍បានឲ្យដឹងថា វាមិនច្បាស់ទេថាតើមានមនុស្សប៉ុន្មាននាក់ស្ថិតនៅក្នុងយន្តហោះនៅពេលឧប្បត្តិហេតុកើតឡើងប៉ុន្តែសាក្សីម្នាក់បាននិយាយថា គ្មាននរណាម្នាក់រងរបួសទេ។

ទោះបីជាយ៉ាងណាក៏ដោយ ម៉ាស៊ីនខាងឆ្វេងរបស់យន្តហោះត្រូវខូចខាតដោយសារការបុកនេះ។

គួរបញ្ជាក់ថា នេះមិនមែនជាលើកទី១ទេដែលសត្វព្រៃជាប់ពាក់ព័ន្ធនឹងគ្រោះថ្នាក់ជាមួយយន្តហោះ។

កាលពីឆ្នាំមុន អ្នកបើកយន្តហោះម្នាក់នៅប្រទេសរុស្ស៊ីត្រូវបង្ខំចិត្តចុះចតជាបន្ទាន់បន្ទាប់ពីមានហ្វូងសត្វបក្សីជាប់ក្នុងម៉ាស៊ីនពេលហោះហើរបានពាក់កណ្តាលផ្លូវ៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Lad Bible

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សេចក្ដីជូនដំណឹង៤ ម៉ោង មុន

​រង្វង់​កប់ពពក丨ផ្ទះធំប្រណិតនៅ La Vista ONEសញ្ញាសម្គាល់ខ្ពស់បំផុតនៅភ្នំពេញ!

កីឡា៧ ម៉ោង មុន

ពិធី​បើក​ការ​ប្រកួត​តេក្វាន់ដូ ITF៖ ឯកឧត្ដម​ ហ៊ុន​ ម៉ានី កីឡាជាស្ពានដ៏សំខាន់ក្នុងការរក្សាទំនាក់ទំនង

ព័ត៌មានជាតិ៧ ម៉ោង មុន

ភាគីថៃនៅខេត្តស្រះកែវ ស្នើសុំឱ្យមានការបើកច្រក​ព្រំដែនកម្ពុជា-ថៃមួយចំនួន​ឡើង​វិញ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

IDF៖ អ៊ីស្រាអែល​ជិត​សម្រេច​​គោលដៅ​គ្រប់គ្រង៧៥%នៃ​តំបន់​ហ្គាហ្សា

សេចក្ដីជូនដំណឹង៨ ម៉ោង មុន

ពលរដ្ឋនៅខណ្ឌដង្កោម្នាក់ បាត់លិខិតផ្ទេរសិទ្ធិកាន់កាប់ដីធ្លី និងផ្ទះសម្បែងច្បាប់ដើម ហើយមិនទទួលខុសត្រូវចំពោះអ្នកដែលរើសបានយកទៅប្រើប្រាស់ខុសច្បាប់

Sokha Hotels

ព័ត៌មានពេញនិយម