Connect with us

ព័ត៌មានអន្ដរជាតិ

អង្គការ​មួយ​នឹង​ចំណាយ​១.៣​ប៊ីលាន​ដុល្លារ​ជួយ​វ៉ាក់សាំង​ដល់អាហ្វ្រិក

បានផុស

នៅ

អង្គការ​ដ៏​ធំ​មួយ​ក្នុង​ពិភព​លោក​នឹង​​ចំណាយ​​ប្រាក់​ចំនួន ១.៣​ប៊ីលាន​ដុល្លារ​អាមេរិក​ក្នុង​រយៈ​ពេល​៣​ឆ្នាំ​ខាង​មុខ​​​ដើម្បី​ទទួល​បាន​ និង​ចាក់​វ៉ាក់សាំង​ការពារ​កូវីដ-១៩​ដល់​មនុស្ស​ជាង​៥០​លាន​នាក់​នៅ​អាហ្វ្រិក។

វា​ការ​ខិត​ខំ​ប្រឹង​ប្រែង​​ថ្មី​​បំផុត​សម្រាប់​អង្គការ​មិន​រក​ប្រាក់​ចំណេញ​​មួយ​នេះ​​ដើម្បី​​ជួយ​ដល់​យុទ្ធការណ៍​ចាក់​វ៉ាក់សាំង​របស់​អាហ្វ្រិក​ចំពេល​ដែល​វិបត្តិ​កូវីដ-១៩​លើក​ទី​៣​បាន​រាត​ត្បាតខ្លាំង។

ការ​ចាក់វ៉ាក់សាំង​នៅ​អាហ្វ្រិក
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅ​ថ្ងៃ​អង្គារ៍​សេចក្តី​ប្រកាស​មួយ​របស់​អង្គការស្ថិត​នៅ​ទី​ក្រុងតូរ៉ុនតូ Mastercard​ Foundation ដែល​មាន​ទ្រព្យ​សម្បត្តិ​ជាង​៣៩​ប៊ីលាន​ដុល្លារ​អាមេរិក​បាន​ធ្វើ​ឡើង ប៉ុន្មាន​ថ្ងៃ​បន្ទាប់​ពី​អង្គការ​សុខភាព​ពិភព​លោក (WHO) បាន​និយាយ​ថា ទ្វីប​អាហ្វ្រិក​កំពុង​ប្រឈម​​នឹង​​វីរុស​បំប្លែង​ខ្លួន​លាយ​បញ្ចូល​គ្នា​គួរ​ឲ្យ​បារម្ភ និង​ជិត​ផ្អាក​​ការ​នាំ​ចូល​វ៉ាក់សាំងហើយ។ ការ​ផ្អាក​នេះ​បាន​ជាប់​ពាក់​ព័ន្ធ​នឹង​ការ​ផ្អាក​នាំ​​ចេញ​វ៉ាក់សាំង​​របស់​ប្រទេស​ឥណ្ឌា និង​កត្តា​ផ្សេង​ៗ​ទៀត។

អង្គការ​នឹង​ទិញ​វ៉ាក់សាំង​ Johnson & Johnson ដែល​ចាក់​តែ​​មួយ​ដូស​នៅ​ក្នុងអត្រា​បញ្ចុះ​តម្លៃ​តាម​រយៈ​ការ​ចរចាររបស់​សហភាព​អាហ្វ្រិក​កំឡុង​ពេល​កិច្ច​ព្រម​ព្រៀង​ទិញ​វ៉ាក់សាំងចំនួន​​២២០​លាន​ដូស​ជា​មួយ​ក្រុម​ហ៊ុន​ផលិត។

វ៉ាក់សាំង​ទាំង​នេះ​​នឹង​ចាប់​ផ្តើម​ចែក​ចាយ​ទៅ​រដ្ឋ​ជា​សមាជិក​ចំនួន​៥៥​របស់​អាហ្វ្រិក​ចាប់​ពី​ខែ​កក្កដា​ដល់​ខែ​កញ្ញា ជា​មួយ​នឹង​ជម្រើស​​ទិញ​​បន្ថែម​១៨០​លាន​ដូស​​​ទៀត​នៅ​ឆ្នាំ​ក្រោយ។

លោក Julie Waiganjo អ្នក​នាំ​ពាក្យ​របស់​អង្គការ​បាន​និយាយ​ថា ៖«វ៉ាក់សាំង​ត្រូវ​បាន​ទិញ​ដោយ​​អង្គការ​ដែល​បាន​ដំណើរ​ការដាច់​ដោយ​ឡែក​ពី Mastercard តាំង​ពី​ឆ្នាំ​២០០៦នឹង​ចាប់​ផ្តើម​ពី​ខែ​សីហា​ខាង​មុខ​នេះ»។

ការ​ចាក់វ៉ាក់សាំង​នៅ​អាហ្វ្រិក

អង្គការ​បាន​និយាយ​ថា ប្រាក់​ដែល​ត្រូវ​បាន​ប្រើ​ក៏​ជា​​​ផ្នែក​នៃ​ការ​ដឹក​ជញ្ជូនវ៉ាក់សាំង សកម្មភាព​ចាត់​ចែង​នៅ​តាម​សហគមន៍​  កំណត់​អត្តសញ្ញាណ​វីរុស​បំប្លែងខ្លួន​មាន​សក្តានុពល បណ្តុះ​បណ្តាល​បុគ្គលិករ​ដើម្បី​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​ក្នុង​ដំណើរ​ការ​ចាក់​វ៉ាក់សាំង និង​ជួយ​អភិវឌ្ឍ​កម្លាំង​ជំនាញ​ដែល​អាច​​ពង្រីក​ការ​ផលិត​វ៉ាក់សាំង​នៅ​អាហ្វ្រិក។

យោង​តាម​ការិយាល័យ​តំបន់​ប្រចាំ​អាហ្វ្រិក​របស់​​អង្គការ​សុខភាព​ពិភព​លោក​​ឲ្យ​ដឹង​​កាល​ពី​សប្តាហ៍​មុន​ថា អាហ្វ្រិក​បាន​ចាក់​វ៉ាក់សាំង​ដល់​មនុស្ស​៣១​លាន​នាក់​ហើយ​ក្នុង​ចំណោម​ប្រជា​ជន​១.៣​ប៊ី​លាន​នាក់​របស់​​ទ្វីប​នេះ។ ប៉ុន្តែ​មាន​តែ​៧​លាន​នាក់​ប៉ុណ្ណោះ​ដែល​បាន​ចាក់​ពេញ​ទាំង​ពីរ​ដូស៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ AP

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

UNDP វាយ​តម្លៃ​ខ្ពស់​ចំពោះ​ភាព​ជោគជ័យ​នៃការអនុវត្តផែនការយុទ្ធសាស្រ្តជាតិសកម្មភាពមីន ២០១៨-២០២៥ និង​ប្តេជ្ញាចិត្តគាំទ្រដល់វិស័យសកម្មភាពមីននៅកម្ពុជា

ព័ត៌មានជាតិ៧ ម៉ោង មុន

រដ្ឋបាលសង្កាត់ចោមចៅទី៣ សហការជាមួយក្រុមសង្គ្រោះ៧១១ បន្តចុះយុទ្ធការបាញ់ថ្នាំសម្លាប់មូសដើម្បីបង្កានិងទប់ស្កាត់ជំងឺគ្រុនឈាម

ព័ត៌មានជាតិ៨ ម៉ោង មុន

អាណាចក្រផ្កាថ្ម ជាសក្ខីភាពបញ្ចាក់ពីសក្តានុពលធនធានបាតសមុទ្រកម្ពុជា ដែលខេត្តកែបមានបានដាក់តាំងនៅបណ្ដោយឆ្នេរតេជោសន្តិភាពខេត្តកែប

ព័ត៌មានជាតិ៨ ម៉ោង មុន

លោក សាយ សំអាល់ ៖ មួយឆ្នាំកន្លងមកនេះខេត្តកែបសម្រេចបានហេដ្ឋារចនាសម្ព័ន្ធ ជាខឿនយុទ្ធសាស្រ្តទ្រទ្រង់ដល់វិស័យទេសចរណ៍

ព័ត៌មានជាតិ៨ ម៉ោង មុន

រដ្ឋបាលខណ្ឌឬស្សីកែវ បន្តចុះសម្អាតនិងរៀបចំសណ្តាប់ធ្នាប់ក្នុងមូលដ្ឋានឱ្យមានរបៀបរៀបរយ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង 

សន្តិសុខសង្គម១៦ ម៉ោង មុន

អ្នកនាំពាក្យ៖ ករណីពលរដ្ឋទៅទទួលអំណោយនៅ​មុខភូមិគ្រឹះអ្នកឧកញ៉ា សុខ គង់ ស្លាប់៤នាក់ ខណៈ៥នាក់ទៀតកំពុងសង្គ្រោះ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

វៀតណាម បំបែក​សម្បុក​​ក្រុម​លាង​លុយ​កខ្វក់​ ក្នុង​ទំហំទឹកប្រាក់ ១,២​ពាន់​លាន​ដុល្លារ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

កូរ៉េខាងជើង ​ប្រហារជីវិត​អ្នកស្រាវជ្រាវ​ជាន់ខ្ពស់​ ព្រោះ​គម្រោង​​ថាមពលនុយក្លេអ៊ែរ​​បរាជ័យ

Sokha Hotels

ព័ត៌មានពេញនិយម