Connect with us

ព័ត៌មានអន្ដរជាតិ

សូម្បីសត្វនៅឥណ្ឌា ក៏កូវីដមិនលើកលែង ខ្លះឆ្លង ខ្លះងាប់

បានផុស

នៅ

ចំពេលដែលជំងឺកូវីដ-១៩ កំពុងបង្កការភ័យខ្លាចចំពោះសត្វពាហនៈ, ដំរីចំនួន២៨ក្បាល ត្រូវបានធ្វើតេស្តរកជំងឺនេះនៅដែនអភិរក្ស Mudumalai Tiger ក្នុងទីក្រុង Chennai កាលពីថ្ងៃអង្គារ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សំណាក ត្រូវបានបញ្ជូនទៅវិទ្យាស្ថានស្រាវជ្រាវបសុពេទ្យឥណ្ឌា នៅរដ្ឋ Uttar Pradesh ហើយលទ្ធផលត្រូវគេរំពឹងថា នឹងដឹងក្នុងរយៈពេលពីរបីថ្ងៃខាងមុខ។

រឿងនេះកើតឡើង បន្ទាប់ពីសត្វតោញីមួយក្បាលបានស្លាប់ដោយសារជំងឺកូវីដ-១៩ ហើយសត្វតោមួយចំនួនទៀត ត្រូវបានគេធ្វើតេស្តវិជ្ជមាននៅឯឧទ្យាន Arignar Anna Zoological។

Visual from the Mudumalai Tiger Reserve (Photo/ANI)

បន្ទាប់ពីនេះ រដ្ឋមន្រ្តីក្រសួងព្រៃឈើរដ្ឋលោក Ramachandran បានបញ្ជាឲ្យមានការធ្វើតេស្ត សត្វដំរីទាំងអស់ នៅក្នុងដែនជម្រក Mudumalai Tiger។

កាលពីខែមុន សត្វតោញីចំនួនពីរក្បាល បានធ្វើតេស្តវិជ្ជមានជំងឺកូវីដ-១៩ នៅឧទ្យាន Etawah Safari ក្នុងរដ្ឋ Uttar Pradesh ហើយសត្វតោអាស៊ី៨ក្បាលទៀត នៅឧទ្យាន Nehru បានធ្វើតេស្តវិជ្ជមានកាលពីថ្ងៃទី៤ឧសភា៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ ANI

ចុចអាន៖ រឿងធ្ងន់ធ្ងរ ២យ៉ាង ដែលអ្នកត្រូវព្រួយបារម្ភបំផុត បើឆ្លងវីរុសបំប្លែងខ្លួនឥណ្ឌា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

រដ្ឋ Florida ជួបព្យុះសង្ឃរាកំណាច ប្រឈមហានិភ័យ បង្កគ្រោះមហន្តរាយធំធេង

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

នាវាមុជទឹក​នុយក្លេអ៊ែរ​ថ្មី​បំផុត​របស់​ចិន បាន​លិច បង្ក​ជា​ភាព​អាម៉ាស់​មិន​ស្ទើរ​ដល់​ក្រុង​ប៉េកាំង

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ទៅដល់រដ្ឋ Florida ភ្លាម ព្យុះសង្ឃរាកំណាច Helene បណ្តាលឲ្យមានមនុស្សស្លាប់ភ្លែត

ចរាចរណ៍២ ម៉ោង មុន

ស្នងការរាជធានី ចេញមុខបំភ្លឺបន្ទាប់ពីគណនីហ្វេសប៊ុកមួយបង្ហោះសាររកយុត្តិធម៌ពីករណីគ្រោះថ្នាក់ចរាចរណ៍

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

អាមេរិក ជូនរង្វាន់ ២០លានដុល្លារ បើអ្នកណាផ្តល់ព័ត៌មាន ឈានដល់ការចាប់ខ្លួន ជនជាតិអ៊ីរ៉ង់ម្នាក់ 

Sokha Hotels

ព័ត៌មានពេញនិយម