ព័ត៌មានអន្ដរជាតិ
ក្រៅពីវ៉ាក់សាំង មានហេតុផល១ទៀត នាំឲ្យមនុស្សពេញវ័យ ៨០ភាគរយនៅអង់គ្លេស ដុះអង់ទីគ័រប្រឆាំងជំងឺកូវីដ-១៩
មនុស្សពេញវ័យ៨នាក់ក្នុងចំណោម១០នាក់នៅប្រទេសអង់គ្លេស ឥឡូវនេះមានសញ្ញានៃភាពស៊ាំទៅនឹងមេរោគឆ្លងកូវីដ-១៩ ដោយសារតែការចាក់វ៉ាក់សាំងឬធ្លាប់ឆ្លងជំងឹនេះ។

ទិន្នន័យធ្វើតេស្តឈាម ដែលវិភាគដោយការិយាល័យស្ថិតិជាតិ (ONS) បានប៉ាន់ប្រមាណថា មនុស្សពេញវ័យ ៨០,៣ ភាគរយនៅទូទាំងប្រទេស មានអង់ទីគ័រកូវីដ គិតត្រឹមសប្តាហ៍ទី ៣ នៃខែឧសភា ពោលគឺកើនឡើងពី ៧៦ ភាគរយ កាលពីចុងខែមេសា។
ទោះបីជាយ៉ាងណាក៏ដោយ គេនៅតែមានការភ័យខ្លាចថា អង់ទីគ័រដែលបង្កើតឡើងពីការចាក់វ៉ាក់សាំងឬវីរុសចាស់ នឹងមិនមានប្រសិទ្ធភាពទេ ប្រឆាំងនឹងវីរុសឥណ្ឌាឬមានឈ្មោះថ្មីថា Delta ប៉ុន្តែពួកគេនៅតែបង្ហាញការការពារដល់មនុស្សភាគច្រើន។
យោងតាមរដ្ឋមន្ត្រីក្រសួងសុខាភិបាលអង់គ្លេស លោក Matt Hancock បានឲ្យដឹងថា រហូតមកដល់ពេលនេះ មានតែមនុស្សបីនាក់ប៉ុណ្ណោះដែលចាក់វ៉ាក់សាំងពីរដូសហើយ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដោយសារវីរុសឥណ្ឌា។

កម្មវិធីចាក់វ៉ាក់សាំងដ៏ធំរបស់ប្រទេសនេះ គឺជាកម្លាំងជំរុញដ៏សំខាន់ នៅពីក្រោយការកើនឡើងនៃចំនួនមនុស្សដែលបង្ហាញពីភាពស៊ាំ។
នៅទូទាំងចក្រភពអង់គ្លេស ប្រជាជនចំនួន ៤០.៦ លាននាក់ យ៉ាងហោចណាស់ទទួលបានវ៉ាក់សាំងដូសទី១ ពោលគឺច្រើនជាង ៣ ភាគ ៤ នៃមនុស្សពេញវ័យទាំងអស់ ហើយ ២៨.២ លាននាក់ ទទួលបានវ៉ាក់សាំងពេញ២ដូស ដែលផ្តល់ការការពារអតិបរមាដល់ពួកគេ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ អ្នកជំងឺស្រាល មានអង់ទីគ័រប្រឆាំងវីរុសបាន ១១ខែ ឬមួយជីវិតតែម្ដង ក្រោយជាសះស្បើយពីកូវីដ

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ