ព័ត៌មានអន្ដរជាតិ
ពិតជាមានប្រសិទ្ធភាព! អត្រាស្លាប់ដោយកូវីដក្នុងប្រទេសមួយនៅអាមេរិកឡាទីន ធ្លាក់ចុះជិត ១០០ ភាគរយ ក្រោយចាក់វ៉ាក់សាំង Sinovac
អត្រាស្លាប់ដោយសារជំងឺកូវីដ ១៩ ក្នុងចំណោមជនជាតិអ៊ុយរូហ្គាយ ដែលមានអាយុពី ១៨ ទៅ ៦៩ ឆ្នាំដែលទទួលការចាក់វ៉ាក់សាំងចិន Sinova បានធ្លាក់ចុះជាង ៩៥ ភាគរយ ។

របាយការណ៍បានចេញផ្សាយកាលពីថ្ងៃពុធថា រយៈពេល ២ សប្តាហ៍ បន្ទាប់ពីទទួលការចាក់វ៉ាក់សាំង CoronaVac ដែលបង្កើតដោយក្រុមហ៊ុនផលិតឱសថចិន Sinovac ពេញ ២ ដូស ការស្លាប់បានធ្លាក់ចុះ ៩៥.៣ ភាគរយ ក្នុងចំណោមប្រជាជនដែលបានចាក់វ៉ាក់សាំង អាយុពី ១៨ ទៅ ៤៩ ឆ្នាំ និង ៩៥.២ ភាគរយ ក្នុងចំណោមអ្នកដែលមានអាយុពី ៥០ ទៅ ៦៩ ឆ្នាំ ។
ទន្ទឹមនឹងនេះ វ៉ាក់សាំង CoronaVac បានកាត់បន្ថយការចូលសម្រាកព្យាបាល ក្នុងបន្ទប់ ICU ចំនួន ៩៤.៤ ភាគរយ ក្នុងចំណោមអ្នកដែលមានអាយុក្រោម ៤៩ ឆ្នាំ និង ៩២.២ ភាគរយ ក្នុងចំណោមមនុស្សដែលមានអាយុពី ៥០ ទៅ ៦៩ ឆ្នាំ ។

លើសពីនេះទៀត ករណីឆ្លងជំងឺកូវីដ ១៩ បានធ្លាក់ចុះ ៦៤.៥ ភាគរយ បន្ទាប់ពីទទួលការចាក់វ៉ាក់សាំងលើកទី ២ ក្នុងរយៈពេល ១៤ ថ្ងៃ ចំពោះមនុស្សដែលមានអាយុពី ១៨ ទៅ ៤៩ ឆ្នាំ និង ៦១.៥ ភាគរយ ចំពោះមនុស្សដែលមានអាយុចន្លោះពី ៥០ ទៅ ៦៩ ឆ្នាំ ។
ចំណែកការសិក្សារបស់ក្រសួងឃ្លាំមើល អ៊ុយរូហ្គាយបានឲ្យដឹងថា “វ៉ាក់សាំង Sinovac ពិតជាមានប្រសិទ្ធភាព និងសុវត្ថិភាព សម្រាប់ការពារវីរុស SARS-CoV-2 ប្រាកដមែន” ។

រហូតមកដល់ពេលនេះ ប្រជាជនអ៊ុយរូហ្គាយប្រមាណ ៣០ ភាគរយ បានទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ ពេញ ២ ដូស ហើយ ៥៦ ភាគរយទៀត បានទទួលការចាក់វ៉ាក់សាំងដូសដំបូង ពីក្រុមហ៊ុន Sinovac, Pfizer និង AstraZeneca ។
គួរបញ្ជាក់ថា គិតត្រឹមពេលនេះ ប្រទេសអ៊ុយរូហ្គាយ មានករណីឆ្លងជំងឺកូវីដ ១៩ សរុប ៣២៦,៤០៥ ករណី និងមានអ្នកស្លាប់ចំនួន ៤,៨១៦ នាក់ ខណៈមានអ្នកជាសះស្បើយ ២៨៦,៤៧២ នាក់ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ XINHUA

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ