ឥណ្ឌូនេស៊ី ចេញការព្រមានអំពីរលកយក្សស៊ូណាមិដោយសាររញ្ជួយដី៦.៣រ៉ិចទ័រ – Kampuchea Thmey Daily
Connect with us

ព័ត៌មានអន្ដរជាតិ

ឥណ្ឌូនេស៊ី ចេញការព្រមានអំពីរលកយក្សស៊ូណាមិដោយសាររញ្ជួយដី៦.៣រ៉ិចទ័រ

Published

on

បើយោងតាមទីភ្នាក់ងារឧតុនិយមនិងភូគព្ភសាស្រ្ត (BMKG) បានឲ្យដឹងថា ការរញ្ជួយដីកម្រិត៦.៣រ៉ិចទ័របានវាយប្រហារខេត្ត ស៊ូម៉ាត្រាខាងលិច របស់ប្រទេស ឥណ្ឌូនេស៊ីនៅថ្ងៃអង្គារនេះ។

ទីភ្នាក់ងារនេះបាននិយាយថា ចំណុចកណ្តាលនៃការរញ្ជួយដីមានចម្ងាយ១០៩គីឡូម៉ែត្រភាគនិរតីនៃទីប្រជុំជន Tuapejat លើកោះ Mentawai ក្បែរឆ្នេរសមុទ្ររបស់ខេត្តនេះ។

គ្រោះមហន្តរាយធម្មជាតិនេះមានជម្រៅ១០គីឡូម៉ែត្រ។

ទោះបីជាភ្លាមៗ មិនទាន់មានសេចក្តីរាយការណ៍អំពីអ្នកស្លាប់និងរបួសក៏ដោយប៉ុន្តែប្រទេស ឥណ្ឌូនេស៊ី បានចេញពីការព្រមានអំពីរលកយក្សស៊ូណាមិ៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Anadolu

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានពេញនិយម