Connect with us

ព័ត៌មានអន្ដរជាតិ

លោក Putin ចុះហត្ថលេខាលើការកសាងមជ្ឈមណ្ឌលយុទ្ធសាស្ត្រនៅសមុទ្រក្រហម

បានផុស

នៅ

លោកប្រធានាធិបតីរុស្ស៊ី Vladimir Putin បានយល់ព្រមសាងសង់មជ្ឈមណ្ឌលដឹកជញ្ជូនកងទ័ពជើងទឹករុស្ស៊ីនៅលើសមុទ្រក្រហមដែលស្ថិតនៅចន្លោះទ្វីបអាហ្វ្រិក និងអាស៊ីដែលប្រគល់ភារកិច្ចឲ្យក្រសួងការពារជាតិដោយចុះហត្ថលេខាលើកិច្ចព្រមព្រៀងដែលបានពិភាក្សាពីមុនជាមួយប្រទេសស៊ូដង់ ។

សំណើរបង្កើតទីតាំងនៅប្រទេសអាហ្វ្រិកខាងជើងដែលលោក Putin បានផ្តល់ភ្លើងខៀវកាលពីថ្ងៃចន្ទត្រូវបានរដ្ឋាភិបាលរុស្ស៊ីប្រកាសកាលពីសប្តាហ៍មុន ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទីក្រុង Moscow និងទីក្រុង Khartoum បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការយោធារយៈពេល ៧ ឆ្នាំកាលពីឆ្នាំមុន ហើយចក្ខុវិស័យនៃមជ្ឈមណ្ឌលដឹកជញ្ជូនកងទ័ពជើងទឹកមួយនេះត្រូវបានពិភាក្សាគ្នារួចហើយដោយភាគីទាំងពីរ ។

ទីតាំងនៅប្រទេសស៊ូដង់មានគោលបំណងដើម្បីដាក់ស្ថានីយ៍ និងជួសជុលកប៉ាល់រុស្ស៊ីក៏ដូចជាដើម្បីផ្ទុកនូវការផ្គត់ផ្គង់ចាំបាច់សម្រាប់នាវាក្នុងអំឡុងពេលបេសកកម្មដ៏វែងឆ្ងាយរបស់ពួកគេ ។ វានឹងត្រូវបំពាក់ដោយបុគ្គលិកសេវាកម្មរហូតដល់ ៣០០ នាក់ ហើយនឹងអាចដាក់នាវាចម្បាំងរហូតដល់ទៅ ៤ គ្រឿងក្នុងពេលដំណាលគ្នារួមទាំងនាវាដែលបំពាក់ប្រព័ន្ធជំរុញនុយក្លេអ៊ែរផងដែរ ។

កិច្ចព្រមព្រៀងព្រាងនេះត្រូវបានរៀបចំឡើងអស់រយៈពេល ២៥ ឆ្នាំមកហើយ ។ បន្ទាប់មកវាអាចនឹងត្រូវបន្តដោយស្វ័យប្រវត្តិក្នុងរយៈពេល ១០ ឆ្នាំទៀត ប្រសិនបើចាំបាច់ ។

រដ្ឋាភិបាលរុស្ស៊ីបាននិយាយរួចហើយថា មជ្ឈមណ្ឌលដឹកជញ្ជូននៅស៊ូដង់នឹងរួមចំណែកដល់សន្តិភាព និងស្ថិរភាពនៅក្នុងតំបន់ដោយសង្កត់ធ្ងន់ថាវានឹងមានលក្ខណៈការពារសុទ្ធសាធ ។ យោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយបានឲ្យដឹងថា វានឹងមានទីតាំងនៅកណ្តាលទីក្រុងកំពង់ផែ Port Sudan ដែលជាកំពង់ផែដ៏សំខាន់របស់ប្រទេស ។

គួរបញ្ជាក់ថា ទីតាំងនៅប្រទេសស៊ូដង់ទំនងជាប្រហាក់ប្រហែលនឹងមុខងារមួយដែលបច្ចុប្បន្នដំណើរការដោយប្រទេសរុស្ស៊ីនៅទីក្រុង Tartus លើឆ្នេរមេឌីទែរ៉ាណេនៃប្រទេសស៊ីរី ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ RT

ចុចអាន ៖ ក្រសួងការបរទេសអាមេរិកបារម្ភថា ដ្រូនមុជទឹករបស់រុស្ស៊ីអាចបង្កជារលកយក្សស៊ូណាមិលើប្រទេសខ្លួន

ចុចអាន ៖ ស្តែងៗ វីដេអូថតជាប់យន្តហោះដឹកទំនិញធុនយក្សរុស្ស៊ីជួបបញ្ហាបច្ចេកទេសពេលកំពុងហោះហើរ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម