ព័ត៌មានអន្ដរជាតិ
អ្នកជំនាញ៖ រដូវភ្លៀងអាចបង្កើនហានិភ័យចម្លងកូវីដ-១៩កាន់តែខ្លាំង
ពិតទេដែលថា អាកាសធាតុត្រជាក់ឬរដូវភ្លៀងធ្លាក់អាចបង្កើនហានិភ័យចម្លងនៃវីរុសកូវីដ-១៩កាន់តែខ្លាំង? វាអាចទៅរួច! នេះជាការពន្យល់ខ្លះៗ!
គ្រប់គ្នាសុទ្ធតែដឹងថា មនុស្សកើតជំងឺផ្តាសាយក្នុងរដូវត្រជាក់ឬភ្លៀងធ្លាក់ ច្រើនជាងធាតុអាកាសក្ដៅ។ មូលហេតុនេះទើបបណ្ដាលឱ្យអ្នកជំនាញមួយចំនួនជឿថា អាកាសធាតុក៏ជាចំណែកមួយនាំឱ្យមានករណីអ្នកជំងឺកូវីដ-១៩ ហក់ឡើងនៅក្នុងសហគមន៍ផងដែរ។
ហេតុផលសំខាន់មួយដែលអាចបង្កឱ្យមនុស្សឈឺនៅពេលធាតុអាកាសចុះទាប គឺដោយសាររាងកាយផលិតវីតាមីនD បានតិចតួច ព្រោះមិនសូវមានពន្លឺព្រះអាទិត្យ ទើបវាជាដើមចមបណ្ដាលឱ្យប្រព័ន្ធភាពស៊ាំចុះខ្សោយ ងាយឆ្លងមេរោគផ្សេងៗ។
លទ្ធផលការសិក្សាបានបង្ហាញថា ការកើនឡើងនៃជំងឺផ្តាសាយជារៀងរាល់ឆ្នាំកើតមានស្របពេលសីតុណ្ហភាពចុះទាប ផ្សំនឹងខ្យល់សំណើមមកជាមួយ។ បែបនេះទើបវីរុសបង្កជំងឺផ្តាសាយអាចរស់រានបានយូរ ហើយងាយចម្លងមិនថាតាមខ្យល់ស្ងួតនិងត្រជាក់នោះទេ។ ដូច្នេះវាសមហេតុផលដែលថា វីរុសកូវីដ-១៩ មានសមត្ថភាពចម្លងលឿនប្រហាក់ប្រហែលនឹងផ្ដាសាយ នៅកំលុងរដូវត្រជាក់ឬភ្លៀងធ្លាក់។
ចំណែកការស្រាវជ្រាវកន្លងមកធ្លាប់អះអាងថា វីរុសកូវីដ-១៩ អាចរស់នៅក្នុងសីតុណ្ហភាពត្រជាក់បានយូរជាងអាកាសធាតុក្ដៅ ជាពិសេសវាអាចទុំជាប់ទូទឹកកករហូតដល់មួយខែឯណោះ។
ដោយឡែកការសិក្សាអំពីខ្សែស្រឡាយវីរុសកូរ៉ូណាគឺ SARS-CoV និង MERS-CoV កាលពីឆ្នាំ២០០០ជាង ក៏ប្រាប់ពីរឿងស្រដៀងគ្នានេះដែរ។ ការសិក្សាធ្លាប់តាមដានអាកាសធាតុក្នុងពេលនៃការរាតត្បាតនៅតំបន់ផ្ទុះជំងឺ Sars នាឆ្នាំ ២០០៣ បានលើកឡើងថា ករណីឆ្លងកើនខ្ពស់បំផុត នៅអំឡុងនិទាឃរដូវ ឬដើមរដូវវស្សាក្នុងស្រុកខ្មែរ។
ដោយផ្អែកតាមការបកស្រាយនេះហើយ ទើបបានជាអ្នកជំនាញមកពីអឺរ៉ុប ជឿជាក់ថា អាកាសធាតុត្រជាក់អាចជាឬសគល់មួយដែលនាំឱ្យមានការកើនឡើងនូវអ្នកជំងឺកូវីដ-១៩។
យ៉ាងណាមិញ ទាំងអស់នេះគ្រាន់តែជាការសន្និដ្ឋានប៉ុណ្ណោះ មិនទាន់មានទិន្នន័យវិទ្យាសាស្ត្រណាមួយមកបញ្ជាក់នៅឡើយទេ។
ដូច្នេះដើម្បីបង្ការខ្លួនឯងនិងសហគមន៍ពីការរាតត្បាតដោយសារវីរុសកូវីដ-១៩ សូមប្រកាន់វិធានការ ៣ការពារ ៣កុំ ឱ្យបានខ្ជាប់ខ្ជួនគ្រប់គ្នា!
ប្រែសម្រួល៖ សន្យា
ប្រភព៖ The Conversation
ចុចអាន៖ អ្នកជំនាញថា អាកាសធាតុក្តៅមិនអាចកាត់បន្ថយការចម្លងវីរុសកូវីដ-១៩បានទេ
ចុចអាន៖ កុំជឿផ្តេសផ្តាស ហាលថ្ងៃមិនអាចព្យាបាលវីរុសកូវីដ-១៩បានទេ
-
ចរាចរណ៍១ សប្តាហ៍ ago
ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់
-
ចរាចរណ៍១ សប្តាហ៍ ago
យុវជនម្នាក់ ចេញពីធ្វើការត្រលប់ទៅកន្លែងស្នាក់នៅវិញ ជួបគ្រោះថ្នាក់ចរាចរណ៍ ដួលបោកក្បាលស្លាប់លើស្ពានព្រែកព្នៅ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម១៣ ម៉ោង ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ចរាចរណ៍១៩ ម៉ោង ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤