Connect with us

ព័ត៌មានអន្ដរជាតិ

ទួរគីបញ្ឈប់អ្នកស្វែងរកសិទ្ធិជ្រកកោនចំនួន ២៤៩ នាក់ពីការឆ្លងដែនទៅកាន់អឺរ៉ុប

បានផុស

នៅ

ក្រុមឆ្មាំឆ្នេរសមុទ្រទួរគីកាលពីថ្ងៃចន្ទបានប្រមូលអ្នកស្វែងរកសិទ្ធិជ្រកកោនយ៉ាងហោចណាស់ ២៤៩ នាក់ដែលកំពុងព្យាយាមឆ្លងទៅទ្វីបអឺរ៉ុបពីឆ្នេរប្រទេសទួរគី ។

ការិយាល័យរបស់អភិបាលខេត្តបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា អ្នកស្វែងរកសិទ្ធិជ្រកកោនសរុបចំនួន ១១៥ នាក់មកពីប្រទេសអាហ្វហ្គានីស្ថាន អ៊ីរ៉ាក់ អ៊ីរ៉ង់ និងស៊ីរីរួមទាំងកុមារត្រូវបានគេចាប់បាននៅឯឆ្នេរនៃស្រុក Akliman ខេត្ត Sinop របស់ប្រទេសទួរគីដែលកំពុងធ្វើដំណើរទៅកាន់ប្រទេសរ៉ូម៉ានី ។

ដោយឡែកអ្នកស្វែងរកសិទ្ធិជ្រកកោនចំនួន ១០៧ នាក់ត្រូវបានគេជួយសង្គ្រោះចេញពីទូកមួយគ្រឿងនៅស្រុក Seferihisar ទីក្រុង Izmir នៃខេត្ត Aegean ខណៈក្រុមឆ្មាំឆ្នេរសមុទ្រត្រូវបានបញ្ជូនទៅតំបន់នោះ និងជួយសង្គ្រោះប្រជាជន ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដូចគ្នានេះផងដែរអ្នកស្វែងរកសិទ្ធិជ្រកកោនចំនួន ២៧ នាក់នៅក្នុងទូកពោងមួយដែលត្រូវបានបញ្ជូនត្រឡប់មកវិញដោយប្រទេសក្រិកទៅកាន់ដែនទឹករបស់ប្រទេសទួរគីត្រូវបានគេជួយសង្គ្រោះនៅឯឆ្នេរសមុទ្រនៃស្រុក Ayvalik ភាគពាយ័ព្យខេត្ត Balikesir ។

ប្រទេសទួរគីគឺជាចំណុចឆ្លងកាត់ដ៏សំខាន់មួយសម្រាប់អ្នកស្វែងរកសិទ្ធិជ្រកកោនដែលមានបំណងឆ្លងកាត់ចូលទ្វីបអឺរ៉ុបដើម្បីចាប់ផ្តើមជីវិតថ្មីជាពិសេសអ្នកដែលរត់គេចពីសង្គ្រាម និងការធ្វើទុក្ខបុកម្នេញ ខណៈទួរគីមានប្រជាជនស៊ីរីជិត ៤ លាននាក់ច្រើនជាងប្រទេសដទៃទៀតនៅលើពិភពលោក ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Anadolu

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម